លោកប្ដីរោគចិត្ត (ចប់)

By taeash17

289K 17.7K 624

ស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung More

'' ភាគទី1 : ផ្សំដំណេក ''
'' ភាគទី2 : ប្រវត្តិស្នេហា''
'' ភាគទី03 : ថើបទៅ ''
" ភាគទី4 : បិទសិទ្ធ ''
'' ភាគទី05 : បន្ទោស ''
'' ភាគទី6 : ចាំលើកក្រោយទៅ''
'' ភាគទី7 : អ្នកជំនួស ''
'' ភាគទី8 ''
'' ភាគទី9 ''
" ភាគទី10 ''
'' ភាគទី11 ''
'' ភាគទី12 ''
'' ភាគទី13 ''
'' ភាគទី14 ''
'' ភាគទី15 ''
" ភាគទី16 "
'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "
'' ភាគទី18 ''
'' ភាគទី19 ''
'' ភាគទី20 ''
" ភាគទី21 ''
'' ភាគទី23 ''
'' ភាគទី24 ''
'' ភាគទី25 ''
'' ភាគទី26 ''
ភាគទី27
'' ភាគទី28 ''
'' ភាគទី29 ''
'' ភាគទី30 ''
" ភាគទី31 ''
'' ភាគទី32 '' Happy Ending
'' ភាគបញ្ចប់ ''
SPECIAL ENDING 💞

'' ភាគទី22 ''

8.1K 491 23
By taeash17


នៅក្នុងបន្ទប់សម្រាកក្នុងមន្ទីពេទ្យពាក់កណ្ដាល
អាធ្រាត មនុស្សគ្រប់គ្នាកំពុងតែគេងលង់លក់លើក
លែងតែគ្រូពេទ្យដែលត្រូវប្រចាំការតែប៉ុណ្ណោះ តែសុខៗTaehyungក៏បើកភ្នែកឡើងព្រឹមៗប្រើដៃ
អង្អែលលើពោះខ្លួនឯងតិចៗពេលមានអារម្មណ៍ថា
ឈឺក្នុងពោះខុសពីធម្មតា រួចសម្លឹងមើលទៅរាងក្រាស់ដែលគេងនៅលើសាឡុង តែក៏មិនបានហៅ
JungKookដែរ ព្រោះគិតថាគ្រាន់តែឈឺធម្មតាៗ

« អូ៎យយយ... » បបូរមាត់តូចថ្ងូរឡើងដោយភាព
ឈឺចាប់ ពេលដែលកាន់តែឈឺខ្លាំងទៅៗរហូតគេ
ទ្រាំលែងបានបង្ហូរទឹកភ្នែកចេញមក

« ថេយ៍!! កើតអី?» គ្រាន់តែឮសម្លេងស្រែកយំរបស់Taehyungភ្លាម JungKookក៏ភ្ញាក់ព្រើតងើបឡើងដើម្បីមកមើលគេ

« ឈ-ឈឺ...ឈឺពោះណាស់ »Taehyungលូកដៃ
ទៅទាញដៃរបស់នាយក៏ក្ដាប់ជាប់យ៉ាងណែន

« ឈឺពោះ? ចាំបន្តិចសិន ចាំបងទៅហៅពេទ្យ»
រាងក្រាស់បើកភ្នែកធំស្លាស្លន់រួចប្រញាប់រត់ទៅតាម
គ្រូពេទ្យមក។

មិនយូរប៉ុន្មានគ្រូពេទ្យក៏បានមកដល់រួចរៀបចំ
សម្រាលតាមការវះកាត់ព្រោះដូចដែរដឹងហើយថា
Taehyungគឺជាមនុស្សប្រុសនោះអី។

ជាងពីរម៉ោងកន្លងផុតទៅនៅមិនទាន់រួចរាល់នៅ
ឡើយ ពីរមួយនាទីទៅមួយនាទីកាន់តែយូរឡើងៗ
សម្រាប់អ្នកដែលកំពុងរង់ចាំនៅខាងក្រៅ។
JungKookនៅអង្គុយជាមួយម៉ាក់និងប្អូនប្រុសរបស់
គេរង់ចាំសមាជិកថ្មីដែលកំពុងតែកើតចេញមក។

« យ៉ាងម៉េចហើយ? ស្ងាត់ម្ល៉េះ?» អ្នកស្រីJeonងាក
មុខទៅសួរកូនប្រុសដែលកំពុងតែអង្គុយយ៉ាងស្ងៀម
មិនជ្រួលច្របល់ ដូចអ្នកជាអនាគតលោកប៉ាផ្សេងទៀតដែលគាត់ធ្លាប់ឃើញ

« មិនអីទេម៉ាក់ តែថាខ្ញុំបារម្ភពីថេយ៍និងកូនណាស់!»
JungKookនិយាយរួចសម្លឹងទៅកាន់ទ្វារបន្ទប់
សម្រាលដែលកំពុងតែបិទ ឃើញគេស្ងាត់ៗបែបនេះ
ទេតែក្នុងចិត្តគេភ័យណាស់ ហើយក៏រំភើបណាស់ដែរ
បេះដូចលោតឌុកដាក់មិនឈប់ នេះមែនទេអារម្មណ៍
របស់មនុស្សដែលកំពុងតែក្លាយជាលោកប៉ារបស់គេ
នោះ??

SKIP

នៅក្នុងបន្ទប់សម្រាកមួយឮតែសម្លេងអ៊ូអរមិនឈប់
ស្របពេលដែលTaehyungកំពុងតែសន្លប់មិនទាន់
ដឹងខ្លួននៅឡើយ ដោយសារការវះកាត់។

« មើលចុះមុខគួរឲ្យស្អប់ណាស់!!»Mrs.Jeon
សម្លឹងមើលចៅប្រុសតូចរបស់គាត់ដែលកំពុងត្រូវ
JungKookបីទាំងស្នាមញញឹម

« មុខដូចបងប្រុសខ្លាំងណាស់ មានតែភ្នែកនិងច្រមុះ
ទេដែលកាត់រកបងថ្លៃនោះ!»JongKi

« មែនហើយ » JungKookញញឹមរួចយកកូនទៅ
ដាក់លើគ្រែតូចក្បែរTaehyungដែលមានរបាំងបាំង
ជុំវិញការពារកុំឲ្យធ្លាក់ មើលចុះកូនគេឆ្លាតណាស់
មិនសូវយំទេ លួងបីចុះឡើងតែបន្តិចក៏គេងលក់វិញ
បាត់ទៅហើយ

« ឯងចង់ដាក់ឈ្មោះគេថាម៉េច?»Mrs.Jeon

« រឿងនេះ ខ្ញុំថាចាំឲ្យTaeជាអ្នកដាក់ឈ្មោះឲ្យកូន
វិញល្អជាង» JungKook

« ខ្ញុំថាម៉ាក់ទៅសម្រាកនៅផ្ទះវិញទៅ ទីនេះទុកឲ្យខ្ញុំ
នៅមើលបានហើយ» រាងក្រាស់ងាកទៅមើល
នាឡិកាដែលព្យួរនៅលើជញ្ជាំងមុននិងងាកមកប្រាប់
ម៉ាក់របស់គេ ព្រោះឥឡូវម៉ោង3ភ្លឺហើយ

« ហ្ហឹម អញ្ចឹងម៉ាក់ទៅវិញសិនហើយ ចាំថ្ងៃស្អែកម៉ាក់
និងមកម្ដងទៀត» Mrs.Jeon

« បាទ!! » នាយតាមសម្លឹងរហូតគាត់ចេញទៅបាត់
រួចដើរមកថើបថ្ពាល់រាងតូចមួយខ្សឺត ហើយដាក់ខ្លួន
គេនៅលើសាឡុងក្បែរនោះដូចគ្នា

<< មួយម៉ោងក្រោយមក >>

ង៉ាៗៗ ~~~
សម្លេងទារកស្រែកយំបន្លឺឡើងឥតឈប់ខណៈពេល
ដែលអ្នកជាឪពុកកំពុងតែបីកូនដើម្បីលួងឲ្យគេបាត់យំ

« អា៎ៗៗ បាត់យំទៅណាកូនប៉ា ប្រយ័ត្នAppaភ្ញាក់»
JungKookទះគូទកូនតូចរបស់គេតិចៗ រួចនិយាយ
ជាមួយកូន

«ហ្ហឹមមJung..!!» Taehyungបើកភ្នែកឡើងតិចៗ
រួចងាកទៅមើលប្ដីដែលកំពុងតែដើរចុះឡើងបីកូន

« Taeអូនភ្ញាក់ហើយឬ?» JungKook

« ឲ្យកូនមកអូនមក » រាងតូចថារួចJungKookក៏បី
កូនទុកឲ្យTaehyungជាអ្នកបីម្ដង

« កូនសម្លាញ់... » Taehyungញញឹមសម្លឹងមើល
ដំណក់ឈាមតូចដែលគេខំពរពោះ ពេលនេះក៏បាន
បីនៅក្នុងដៃហើយ មើលចុះមុខគេគួរឲ្យស្រឡាញ់ដូចជាJungKookខ្លាំងណាស់

« បងទៅឆុងទឹកដោះគោឲ្យកូនមក មើលទៅ
ប្រហែលជាគេឃ្លានហើយ តែកុំយកកំប៉ុងធំពេក»
រាងតូចងាកទៅនិយាយជាមួយJungKook ទើបនាយ
ប្រញាប់ទៅរៀបចំ ព្រោះមានរបស់គ្រប់សព្វទុកក្នុង
បន្ទប់សម្រាប់ប្រើប្រាស់អស់ទៅហើយ

ប្រហែលជា3~4នាទីក្រោយមកJungKookក៏ដើរ
មកវិញជាមួយទឹកដោះគោសម្រាប់ទារកនៅក្នុងដៃ
រួចហុចទៅឲ្យរាងតូច Taehyungក៏យកមកបញ្ចុកកូន

« គេឃ្លានពិតមែនហើយ...» រាងក្រាស់ទាញកៅអី
រួចដាក់ខ្លួនអង្គុយក្បែរគ្រែសម្លឹងមើលកូនតូចនៅក្នុង
ដៃប្រពន្ធដែលកំពុងតែបឺតទឹកគោយក បឺតយកៗ
ហាក់ដូចជាឃ្លានណាស់អញ្ចឹង

« បើកូនយំលួងមិនបាត់ ហេតុផលគឺគេឃ្លាន គេងមិនលក់ ឬក៏រមាស់ត្រង់ណាមួយ»Taehyung

« ម៉េចក៏អូនដឹង?»JungKook

« ម៉ាក់ប្រាប់ » Taehyung

« មែនហើយ អូនចង់ដាក់ឈ្មោះកូនថាម៉េច? បងតាមអូន» JungKook

« អឹមម...Hyung..Wonល្អទេ?» Taehyung

« ពិរោះណាស់ Jeon HyungWonកូនប៉ា!!»
រាងក្រាស់និយាយទាំងញញឹមមិនឈប់ លើកដំបូង
ហើយដែលត្រូវមកអង្គុយមើលថែក្មេងមិនបានគេង
បែបនេះ តែគេក៏សប្បាយចិត្ត

<< NEXT DAY ✨ >>

ប្រហែលជាព្រឹកបន្តិចJungKookក៏ទៅធ្វើការវិញ
ព្រោះមានការងារបន្ទាន់ គេក៏មិនចង់ទៅដែរតែTae
ប្រាប់ថាគេអាចមើលកូនខ្លួនឯងបាន ទើបនាយ
ប្រញាប់ទៅធ្វើការងារឲ្យរួចហើយមកវិញ ថែមទាំង
ឆ្លៀតចូលទិញខេកដែលរាងតូចចូលចិត្តមកទៀតផង

<< ក្រាក >>

« នោះគេមកវិញល្មម» Taehyungញញឹមសម្លឹង
ទៅJungKookនិយាយទៅកាន់Jimin ព្រោះនាយ
មកមើលគេមុននេះឯង

« មកធ្វើស្អី?» សម្លេងគម្រោះគម្រើយរបស់រាងក្រាស់បន្លឺឡើង នាយនិយាយទាំងមុខក្រញូវសម្លឹងមើលWonieតូចរបស់គេដែលកំពុងត្រូវJiminបី
រួចដាក់នំដែលទិញមកនោះដាក់ទុកនៅម្ខាង

« យើងមកមើលក្មួយផងមិនបានឬ?»Jimin

« ក្មួយ? គ្រួសារយើងជាប់សាច់ឈាមជាមួយឯង
តាំងពីពេលណា?» JungKook

« Jung!! » រាងតូចហៅនាយទាំងក្រហឹមតិចៗ
បែបបញ្ជាក់ថាឲ្យឈប់និយាយបែបនេះ

« យើងនិងឯងមិនមែនជាមិត្តទៀតទេ មិនបានស្គាល់
គ្នាទៀតទេ» JungKook

« អត់ៗទៅ យើងមកក្នុងនាមជាមិត្តរបស់Taehyung
តើ! ទើស?» Jimin

« មិនបានហៅផង មកធ្វើអី? » JungKook

« វាស្អីឯង? ខឹងយើងមិនទាន់បាត់ទេឬ? យើងទេ
គួរតែខឹងឯងនោះ អាលោកJeon!»Jimin

« ឆើសស »

« ធ្វើឪគេហើយ នៅចរឹកដូចក្មេងទៀត»Jimin

« ឲ្យកូនមកយើងមក » រាងក្រាស់ដើរទៅទាញកូន
ពីដៃរបស់អ្នកជាមិត្ត...អតីតមិត្តយកមកបីវិញ

« សូមទោសជំនួសគេផង យូរៗមិនសូវគ្រប់តែបែបនេះទេ»Taehyungសើចហើយពួកគេក៏នៅ
អង្គុយនិយាយគ្នាដោយមានJungKookអង្គុយមើល

    ប្រាំថ្ងៃក្រោយមករាងតូចក៏ចេញពីមន្ទីពេទ្យវិញ
សម្រាកនៅផ្ទះដោយមានការមើលថែពីម្ដាយក្មេក
និងប្ដីជារឿយៗ ប៉ុន្តែមួយរយៈនេះJungKookតែងតែ
រវល់រហូត នាយតែងតែមកផ្ទះយប់ជ្រៅ ពេលខ្លះនៅ
គេងសុខៗនាយក៏ងើបទៅក្រៅបាត់ក៏មានដែរ។

« បងសម្លាញ់ បងមិនទៅផ្ទះទេឬ?» Jessicaដែល
កំពុងតែគេងកើយទ្រូងJungKookដោយរាងកាយ
អាក្រាតបន្ទាប់ពីធ្វើរឿងលើគ្រែជាមួយគ្នានោះក៏
និយាយឡើង ព្រោះនាយនៅជាមួយនាងតាំងពីព្រឹក
មកម្ល៉េះ

« យប់នេះបងគេងនៅទីនេះ!»JungKook

« ចុះប្រពន្ធបងនោះ? គេមិនថាអីទេឬ?»Jessica

« គេមិនថាអ្វីទេ » នាយនិយាយធ្វើហីៗ ព្រោះអី?
ព្រោះនាយប្រាប់Taeរួចហើយថានាយទៅតាមខេត្ត
អញ្ចឹងទោះនាយចង់សម្ងំនៅទីនេះប៉ុន្មានថ្ងៃក៏បានដែរ
វាអាស្រ័យលើចិត្តនាយថាចង់នៅ ឬចង់ទៅផ្ទះវិញ

« អញ្ចឹង...យើងចាប់ផ្ដើមទៅល្អទេ?» ស្រីស្រស់
ញញឹមដោយការពេញចិត្ត មុននិងចាប់ផ្ដើមសង្រ្គាម
លើគ្រែម្ដងទៀតជាមួយJungKook។

TO BE CONTINUED

Continue Reading

You'll Also Like

221K 96 7
រៀបការព្រោះជំនួសកន្លែងបងស្រី រៀបការទាំងបង្ខំរួចក៏ត្រូវរងភាពឈឺចាប់ព្រោះតែប្តីមិនបានពេញចិត្ត Jeon jungkook x Kim taehyung Date : 1 12 2020
127K 7.7K 32
ស្នេហារវាងលោកប៉ានិងកូនចិញ្ចឹម💕
62.4K 6.9K 42
They says, matches are made in heaven. We just have to recognize our soulmate but what if the one chooses is not the one for us. What if we have to b...
29.5K 2.3K 25
គីមថេយ៉ុង បានឆ្លងភពចូលក្នុងរឿងសុីនដឺរេឡា ហើយក៏បានក្លាយជាសុីនដឺរេឡា ភារះកិច្ចតម្រូវអោយសម្លាប់ព្រះរាជ្យបុត្រចន ជុងគុកអោយបានបើមិនចឹងនឹងត្រូវស្លាប់ ដែ...