លោកប្ដីរោគចិត្ត (ចប់)

By taeash17

289K 17.7K 624

ស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung More

'' ភាគទី1 : ផ្សំដំណេក ''
'' ភាគទី2 : ប្រវត្តិស្នេហា''
'' ភាគទី03 : ថើបទៅ ''
" ភាគទី4 : បិទសិទ្ធ ''
'' ភាគទី05 : បន្ទោស ''
'' ភាគទី6 : ចាំលើកក្រោយទៅ''
'' ភាគទី7 : អ្នកជំនួស ''
'' ភាគទី8 ''
'' ភាគទី9 ''
" ភាគទី10 ''
'' ភាគទី11 ''
'' ភាគទី12 ''
'' ភាគទី14 ''
'' ភាគទី15 ''
" ភាគទី16 "
'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "
'' ភាគទី18 ''
'' ភាគទី19 ''
'' ភាគទី20 ''
" ភាគទី21 ''
'' ភាគទី22 ''
'' ភាគទី23 ''
'' ភាគទី24 ''
'' ភាគទី25 ''
'' ភាគទី26 ''
ភាគទី27
'' ភាគទី28 ''
'' ភាគទី29 ''
'' ភាគទី30 ''
" ភាគទី31 ''
'' ភាគទី32 '' Happy Ending
'' ភាគបញ្ចប់ ''
SPECIAL ENDING 💞

'' ភាគទី13 ''

7K 462 6
By taeash17


កន្លងទៅជាងពីរម៉ោងក្នុងការចំណាយពេលវះកាត់
ក្រោយពីវះកាត់រួចរាល់Taehyungក៏ត្រូវបញ្ជូនទៅ
បន្ទប់សម្រាកVIPវិញ ដោយមានJungKookនៅ
អង្គុយមើលជាប់មិនហ៊ានទៅណា។

« ចៅហ្វាយ!» Kenzដើរចូលមករួចហុចថង់សម្លៀកបំពាក់ដែលJungKookឲ្យទៅយកមុននេះ
យកមកឲ្យនាយ ព្រោះនាយនឹងនៅគេងទីនេះមើលថែប្រពន្ធនោះអី។

« ហ្អឹម...ហើយចុះរឿងដែលយើងឲ្យឯងធ្វើនោះ
យ៉ាងម៉េចហើយ?» រាងក្រាស់និយាយទាំងនៅ
សម្លឹងមុខស្លេកៗរបស់Taehyungមិនឈប់

« គឺKitចាប់ពួកវាទុកនៅបន្ទប់ក្រោមដីរួចរាល់ហើយ
ហើយក៏បានសួរចម្លើយរួចរាល់ដែរ...»Kenz

« អ្នកណាគេ?» JungKookសួរសម្ដៅទៅដល់អ្នក
ដែលជាមេក្លោងបញ្ជាឲ្យពួកនោះមកសម្លាប់ប្រពន្ធ
របស់គេរហូតត្រូវរបួសគេងសន្លប់នៅមន្ទីរពេទ្យ
បែបនេះ។

« គឺអ្នកនាង...Kwon Hannahបាទ»Kenz

« Hannahអញ្ចឹងហេ៎ស?» រាងក្រាស់ឧទានឡើង
មកទាំងអស់សំណើច ស្រីកំណាន់របស់គេនោះចង់
សម្លាប់ប្រពន្ធគេអញ្ចឹងហេ៎ស? នាងហ៊ានពេកហើយ

« មែនហើយចៅហ្វាយ » Kenz

« ស្រីចង្រៃនោះចឹញ្ចឹមមិនចំណេញពិតមែន»
JungKookគ្រវីក្បាលតិចៗហួសចិត្តនិងនាង
ដំបូងគេក៏គិតថាអាចជាសត្រូវគេម្នាក់ណាមួយ
ប៉ុន្តែមើលចុះ? ត្រឹមជាមនុស្សស្រីដែលចឹញ្ចឹងទុកកំដរលេងពេលអផ្សុកម្នាក់ បែរជាហ៊ានបែបនេះ
តែថាកុំភ័យអីគេនឹងមិនលើកលែងឲ្យនោះទេ។

« ចៅហ្វាយគិតធ្វើយ៉ាងម៉េចទៀត?» Kenz

« មិនបាច់ទេឯងទៅវិញចុះ ដល់ពេលយើងនឹង
ចាត់ការដោយខ្លួនឯង ទោះយ៉ាងណាក៏យើងមិនបណ្ដោយឲ្យអ្នកដែលធ្វើឲ្យTaeក្លាយជាបែបនេះបានរស់ស្រួលនោះដែរ » រាងក្រាស់និយាយរួច
លូកដៃទៅចាប់ដៃTaehyungយកមកកាន់រួចផ្ដិត
បបូរមាត់លើដៃរបស់គេស្រាលៗថ្នមបំផុត

« បាទ » នាយកម្លោះឱនគំនាបបន្តិចរួចដើរចេញទៅវិញ ទុកឲ្យចៅហ្វាយបានសម្រាក។

   [ NEXT DAY ]

  ព្រឹកឡើងបានចូលមកដល់JungKookក៏ឲ្យKenz
មកមើលTaehyungជំនួសគេបន្តិច ព្រោះគេមាន
រឿងត្រូវដោះស្រាយ។

<<ក្រាក>>

« Aww លោកJeon!!» ស្រីស្រស់ដែលទើបនឹង
បើកទ្វារមកក៏ញញឹមឡើងភ្លាមៗក្រោយពីឃើញមុខ
រាងសង្ហារកំពុងឈរនៅខាងមុខនាង

«...» JungKookមិនមាត់នាយក៏អូសដៃនាងរួចដើរ
ចូលទៅក្នុងខុនដូនោះ

« លោកJeonមានអ្វីឲ្យHannahបម្រើមែនទេ?»
Hannahញញឹមរួចចូលមកឱបរាងក្រាស់ពីក្រោយ
ម្រាមដៃស្រឡូនៗក៏លូកទៅអង្អែលលើទ្រូងនាយតិចៗដាស់អារម្មណ៍នាយដូចរាល់ដង តែក៏ត្រូវJung-
Kookគ្រលាស់ដៃហើយច្រាននាងទៅលើពូក

« អា៎យយ...ល-លោកJeonធ្វើអី?Hannah
ឈឺណា»Hannahក្រោកអង្គុយរួចអង្អែល.កដៃខ្លួនឯងតិចៗមុននិងសម្លឹងទៅរាងក្រាស់ដែលកំពុងឈរ
សម្លឹងមកនាងហាក់ដូចជាចង់ស៊ីសាច់យ៉ាងអញ្ចឹង

« កុំមកធ្វើពើរអីKwon Hannah!! នាងបានធ្វើ
អ្វីខ្លះមានដឹងខ្លួនទេ?» JungKook

« ខ្ញុំ...?? ខ្ញុំបានទៅធ្វើអីទៅ?»Hannah

« ហ៊ឹសស បើដឹងថាចឹញ្ចឹងនាងហើយ នាងបកក្បាល
មកខាំវិញបែបនេះ ខ្ញុំមិនទុកឲ្យនាងតោងទៀមយូរ
បែបនេះនោះទេ» JungKook

« លោកJeonនិយាយពីអ្វី? ខ្ញុំមិនយល់នោះទេ
បើHannahធ្វើអីឲ្យលោកJeonទាស់ចិត្ត Hannah
សូមទោសណា» ថាហើយស្រីស្រស់ក៏ប្រញាប់ងើប
ឡើងមកឱបដៃរាងក្រាស់

« មិនយល់ក៏មើលទៅ» នាយទាញទូរស័ព្ទចេញមក
រួចចុចបើកវីដេអូមួយហុចឲ្យHannahមើល វាជា
វីដេអូដែលពួកឃាតករអស់នោះសារភាពថានាងគឺ
ជាអ្នកជួលពួលគេ មុននឹងត្រូវបាញ់ស្លាប់អស់តម្រាមជួរគ្យ៉ាងអាណោចអាធមនាដោយសារស្នាដៃ
របស់នាយKit។

   ក្រោយពីមើលVideoនោះរួចនាងតូចក៏ចាប់ផ្ដើម
ញ័រដៃញ័រជើងធ្វើអ្វីមិនត្រូវ ដំបូងនាងហ៊ានបែបនេះ
ព្រោះតែគិតថាឃាតករអាជីពអស់នោះអាចរត់រួច
ពីJungKookទើបហ៊ាមចំណាយលុយជាច្រើន
ដើម្បីជួលគេឲ្យសម្លាប់Taehyungដែលត្រូវជា
ប្រពន្ធរបស់នាយ ក្នុងចិត្តនាងក៏រឹតតែភ័យទៀតខ្លាច
ថាជីវិតនឹងត្រូវបញ្ចប់ដូចពួកនោះ ព្រោះនាងស្គាល់
ចរឹកឃោរឃៅររបស់Jeon JungKookច្បាស់ណាស់។

« យ៉ាងម៉េចហើយ?» JungKookដាក់ខ្លួនអង្គុយ
លើសាឡុងរួចទាញកាំភ្លើងពីចង្កេះយកមកគ្រវីលេង
ជាមួយនិងស្នាមញញឹមត្រជាក់ស្រេបរបស់នាយ
នាយមិនបាច់ប្រញាប់ពេកក៏បានព្រោះយ៉ាងណាក៏
Kwon Hannahមិនរួចខ្លួនស្រាប់ហើយ

« ហ្ហឹ...ហ្ហឹកលោកJeon ឲ្យ-ឲ្យខ្ញុំសូមទោសផងណា លោកJeonកុំសម្លាប់ខ្ញុំអី ខ្ញុំដឹងខុសហើយ»
Hannahចាប់ផ្ដើមយំសស្រេកសស្រាក់រួចវារទៅ
ឱបជើងJungKookដើម្បីអង្វរនាយ ដោយសារតែ
ចិត្តលោភលន់ ចង់ធ្វើជាប្រពន្ធស្របច្បាប់របស់នាយ
ទើបនាងឆ្កួតមួយពេលហ៊ានធ្វើបែបនេះ នេះបើនាង
នៅស្ងៀម ប្រហែលជារស់បានសុខហើយព្រោះ
JungKookនៅតែទាក់ទងជាមួយនាង ផ្ដល់លុយនាងរហូត។

« នាងប្រហែលជាស្គាល់យើងហើយKwon Hannah យើងធ្លាប់ប្រាប់ហើយមែនទេ ថាមិនឲ្យពាក់ព័ន្ធនិងប្រពន្ធរបស់យើងនោះទេ » ថាហើយ
JungKookក៏ងើបឈរ

« ខ្ញុំសុំទោសហ្ហឹកៗៗ ខ្ញុំលែងហ៊ានហើយ លើកលែង
ឲ្យខ្ញុំផងទៅ ហ៊ឹក»Hannah

« យើងមិនដែលគិតថានឹងធ្វើបាបមនុស្សស្រីនោះទេ
ប៉ុន្តែ....»

**ផាច់!!**
មួយដៃរបស់JungKookវាត់ទៅលើថ្ពាល់សៗរបស់
ស្រីក្រមុំនោះមួយទំហឹងធ្វើឲ្យនាងដួលនៅលើឥដ្ឋ
ឈាមក៏ហូរចេញមកតិចៗដោយសារតែការដាច់រហែកនៅខាងក្នុង ចំណែកថ្ពាល់របស់នាងក៏មាន
ស្នាមម្រាមដៃទាំងប្រាំនៅលើផ្ទៃមុខ វាដូចជាពេល
ដែលគេវាយTaehyungយ៉ាងអញ្ចឹង គ្រាន់តែថា
ដៃJungKookធ្ងន់ជាងដៃរបស់អ្នកវាយTaeនោះ
ឆ្ងាយខ្លាំងណាស់ព្រោះគេកំពុងតែខឹង កែវភ្នែកក្រហមគួរឲ្យខ្លាច។

« ប៉ុន្តែបើយើងមិនបានបញ្ចេញកំហឹងបន្តិចសោះ
យើងនឹងនៅមិនសុខនោះទេ ម្យ៉ាងមនុស្សស្រីដូច
នាងក៏មិនបាច់គួរសមពេកដែរ..»JungKook

« ពួកឯងចង់ធ្វើអីក៏ធ្វើទៅ ធ្វើយ៉ាងម៉េចឲ្យវេទនា
បំផុតហើយក៏....សម្លាប់ចោលទៅ» រាងក្រាស់ងាក
ទៅប្រាប់កូនចៅមាឌធំៗ3~4នាក់ដែលមកជាមួយ
មុននិងដើរចេញពីខុនដូនោះដើម្បីទៅរកTaeវិញ
មិនយូរប៉ុន្មានសម្រែកស្រែកយំ និងអង្វររបស់
Hannahកីបន្លឺឡើងមក ចង់ថាគេឃោរឃៅរពេក
ក៏បាន តែគេសន្យាហើយថាមិនឲ្យអ្នកដែលប៉ះពាល់
ឬធ្វើបាបTaehyungរស់នៅបានសុខនោះទេ។

  [ មន្ទីរពេទ្យ ]

  <<ក្រាក>>
មកដល់មន្ទីរពេទ្យវិញភ្លាមJungKookក៏ប្រញាប់
ដើរសម្ដៅទៅរកបន្ទប់របស់រាងតូចជាប្រពន្ធ មកដល់
ភ្លាមនាយក៏បើកទ្វារបណ្ដាលឲ្យឃើញTaehyung
កំពុងតែអង្គុយញ៊ាំបបរដោយមានKenzអង្គុយក្បែរ

« Tae!! អូនដឹងខ្លួនហើយហេ៎ស?» JungKook
ចូលទៅអង្គុយជិតរាងតូចរួចទាញគេមកឱប

« អូ៎យយឈឺ » រាងតូចថ្ងូរឡើងដោយភាពឈឺចាប់
នៅត្រង់ចំណុចដែលមានរបួស

« បង-បងសុំទោសណា អូននៅឈឺត្រង់ណាទៀត
ទេ?» JungKook

« មិនអីទេ » Taehyungគ្រវីក្បាលតិចៗរួចញញឹម
ដំបូងពេលដែលបើកភ្នែកមកគេគិតថាគេស្លាប់ហើយតើ ប៉ុន្តែសំណាងល្អដែលមិនអី រួចហើយKenzក៏
ទៅទិញបបរយកមកឲ្យគេញ៊ាំដើម្បីមានកម្លាំងឡើង
វិញព្រោះស្លេកស្លាំងពេក ហើយក៏ដើម្បីលេបថ្នាំ
នេះឯង។

« ម៉ោះចាំបងបញ្ចុក» JungKookទាញស្លាបព្រា
រួចដួសបបរផ្លុំបញ្ចុកTaehyung ព្រោះដៃគេសុទ្ធ
តែខ្សែរសេរ៉ូម និងសម្រាប់បញ្ចូលឈាមផង

« អរគុណបងហើយ» Taehyung

« ឯងនៅអង្គុយធ្មឹងៗធ្វើស្អី? មុននេះម៉េចមិនជួយ
មើលបញ្ចុកបបរTaeផង?» រាងក្រាស់ងាកទៅ
ស្ដីឲ្យនាយជំនិតដែលអង្គុយមើលពួកគេភ្លឹះៗ

« ហូយចៅហ្វាយហ៎ អ្នកណាទៅហ៊ានទៅ?»
Kenzរអ៊ូតិចៗរួចងើបដើរចេញទៅក្រៅវិញ

« ល្អណាស់ដែលអូនដឹងខ្លួនវិញ បើមិនអញ្ចឹងទេបង
ឆ្កួតមិនខានឡើយ» JungKookអង្អែលថ្ពាល់រាងតូច
ថ្នមៗ ពិតមែនហើយបើTaehyungនៅមិនក្រោកទៀតគេទៅសម្លាប់សាកសពរបស់មនុស្សដែល
បាញ់Taeសារជាថ្មីមិនខានទេ។

   រួចហើយពេលអស់សេរ៉ូមTaehyungក៏ត្រូវប្ដូរទៅផ្ទះវិញទោះបីជាមិនទាន់ជាក៏ដោយ តែJungKook
ក៏បានឲ្យគ្រូពេទ្យម្នាក់មកមើលថែគេដូចគ្នា។

TO BE CONTINUED

Continue Reading

You'll Also Like

127K 7.7K 32
ស្នេហារវាងលោកប៉ានិងកូនចិញ្ចឹម💕
56.3K 974 9
ដោយសារតែបណ្ដាសាដែលខ្លួនឯងបានសាងនៅឋានលើធ្វើឪ្យព្រះនាងដ៏សែនឆ្នាស់នៅឋានលើត្រូវធ្លាក់មកចាប់ជាតិនិងលប់លាងកំហុសដែលខ្លួនបានសាងត្រូវចាប់ជាតិកើតមកជាមនុស្សប្រុ...
28.8K 534 70
Safety Net: something/someone that provides security against misfortune or difficulty
2.9M 239K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...