Part 10

1.9K 86 1
                                    

រឿង [ មេរំខានរបស់បង ]
Part 10♥️

« នេះហេតុអីយើងត្រូវមកធ្វើជាអ្នកកាន់ឥវ៉ាន់ឲនាងដែល? »

Jungkookត្រូវបានKangjuuប្រើឲមកផ្សាជាមួយគេដើម្បីជួយយួរឥវ៉ាន់នាង

« នែ៎ អ្នកនាងទិញល្មមៗបានហើយដៃខ្ញុំមានតែ2 ទេ នែកកាន់ឡើងជ្រែកខ្លួនហើយ »

Kangjuu ធ្វើមិនដឹងមិនឭហើយដើរបន្តទៀត
នេះពួកគេដើរផ្សាជិត១ម៉ោងហើយតែ Kangjuuមិនបាននិយាយរកអ្នកកម្លោះសូម្បីមួយម៉ាត់

« អ្នកនាងខ្ញុំហត់ហើយ »
Jungkookដាក់គូទអង្គុយ Kangjuuឈប់មួយកន្លែងហើយងាកមកមើលអ្នកដែលអង្គុយតប់ដៃទាំងសងខាង

« មើលទៅគេហត់ខ្លាំងហើយ ឲសមមុខអ្នកណាប្រើឲគេធ្វើបាបចិត្តខ្ញុំមុន »

Kangjuuរអ៊ូង៉ូវៗម្នាក់ឯង

« នែ៎ អ្នកនាងឲខ្ញុំសុំទោសចំពោះពាក្យសម្តីនៅថ្ងៃនោះផង ខ្ញុំដូចជានិយាយជ្រុលបន្តិចហើយ»

Kangjuuអង្គុយធ្វើមិនដឹង

« Kangjuuនាងឈប់នៅស្ងៀមបែបនេះទៅ នាងនិយាយបន្តិចមក នេះដើរជាមួយគ្នាជិត២ម៉ោងហើយនាងមិននិយាយរកខ្ញុំសូម្បីមួយម៉ាត់»

Kangjuuក៏នៅតែធ្វើមិនដឹង

« Kangjuuឈប់រឹងទៀតទៅបានទេ ? នេះខ្ញុំខ្លាចនាងគ្រាំចិត្តស្លាប់ណាស់  កុំនៅស្ងៀមបែបនេះអី និយាយបន្តិចទៅ»

(គ្រាំចិត្តក្បាលលោក ខ្ញុំនិងហីគ្រាំចិត្តឆឺស)សម្តីក្នុងរបស់Kangjuuតបទៅកាន់Jungkook 😂

« បែបនេះល្អទេបើនាងព្រមនិយាយរកខ្ញុំវិញ ខ្ញុំអនុញ្ញាតិឲនាងតាមរំខានខ្ញុំដូចដើម ដើរតោងដៃ ធ្វើអីក៏បានឲតែនាងចង់»

« ខ្ញុំមិនមែនជាស្រីបែបនោះទៀតទេ »

Kangjuu តបហើយក៏ដើរចេញទៅ

« នេះគិតចង់ឲខ្ញុំតាមលួងនាងចឹងហ៎?»
Jungkookប្រញាប់យួរឥវ៉ាន់ហើយរត់តាមKangjuu

« Kangjuuឈប់សិន Kangjuu....! »

« អូខេ ខ្ញុំព្រមនិយាយជាមួយលោកវិញក៏បាន តែខ្ញុំមិនដូចមុនទេគ្រាន់តែប្រាប់ប៉ុណ្ណឹង រយៈពេល៦ឆ្នាំដែលខ្ញុំតាមលោកគឺទទួលការឈឺចាប់ច្រើនពេកហើយ ខ្ញុំត្រូវ
លោកបដិសេធរហូតមក ខ្ញុំមិនចង់ឈឺចាប់ទៀតនោះទេ »

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now