Part 1❤️

5.9K 170 11
                                    

រឿង [ មេរំខានរបស់បង ]

Part 1♥️

« នេះនាងចង់តាមខ្ញុំដល់ពេលណាទៀត?»

« បើជាតិក្រោយយើងមាននិស្ស័យនិងគ្នាខ្ញុំនិងតាមលោកបែបនេះទៀត» នាងតូចឈរធ្វើភ្នែកម៉ក់ៗមុខអ្នកកម្លោះ

« ខ្ញុំសួរនាងតាមត្រង់ នាងមិនធុញទេ មែនទេ?»

« ធុញ? ខ្ញុំមិនធុញទេ សប្បាយសឹងអី» នាងតូចញញឹមពព្រាយ

« អញ្ជើញសប្បាយតែឯងទៅ ខ្ញុំចង់ប្រាប់ថាខ្ញុំធុញនាងខ្លាំងណាស់» អ្នកកម្លោះដើរចេញទៅដោយមាននាងតូចដើរសើចនិងនិយាយរៀបរាប់ឥតឈប់ពីក្រោយ

« កាន់តែធុញ នាងខ្ញុំកាន់តែសប្បាយ» នាងតូចសើចបន្តិចរួចក៏រត់ទៅតោងដៃអ្នកកម្លោះ

« ឆាប់លែងដៃខ្ញុំទៅ នេះខ្ញុំត្រូវអត់សង្សាក៏ដោយសារតែនាងដែល នែក គេយល់ច្រឡំថាខ្ញុំសង្សានាងហើយដឹងទេ»

« ក៏ល្អម្យ៉ាងដែលយ៉ាងណាក៏ខ្ញុំមិនបាច់ហត់ដើរប្រាប់
គេឯង ថាខ្ញុំមានលោកជាសង្សានោះអី»

« នេះចង់បានខ្ញុំជាសង្សាណាស់មែនទេ»

« នេះលោកចង់ធ្វើអី?»នាងតូចថយក្រោយមួយជំហាន

« ជាសង្សានិងគ្នាថើបបន្តិចបន្តួចក៏វាមិនទាស់ខុសអ្វីដែល តើពិតទេ?» អ្នកកម្លោះច្រាននាងតូចផ្អែកទៅនិងដើមឈើ នាងតូចភ័យបន្តិចដែលតែនាងជាមនុស្សរឹងរួស ត មាត់ប៉បាច់

« យ៉ាងមិចលោកព្រមធ្វើសង្សានិងខ្ញុំហើយ ហ៎? ទើបចង់ថើបខ្ញុំបែបនេះ» និយាយទាំងបុកពោះតិចៗ

« ស្រីអីតាមញ៉ែប្រុសបែបនេះ?» អ្នកកម្លោះងើបមុខចេញមកវិញទាំងធុញទ្រាន់

« ស្មានតែគ្រាន់បើ » នាងតូចប្រឹងងើបខ្លួនចេញពីដើមឈើដោយដកដង្ហើមធំបន្តិច ព្រោះធូរចិត្តដែលអ្នកកម្លោះមិនបានធ្វើអីនាង..........

lee kangjuu គឺជានិស្សិតស្រីម្នាក់ដែលរៀននៅសកលវិទ្យាល័យមួយនៅទីក្រុងSeoul នាងមានរូបសម្បត្តិស្អាតប្លែកគឺថាមើលត្រង់ណាក៏ស្អាត នាងជាមនុស្សចូលចិត្តលេងសើចច្រើន ....
Lee kangjuu បានលួចស្រឡាញ់មនុស្សម្នាក់ជាយូរមកហើយ តាំងតែរៀននៅវិទ្យាល័យមកម្ល៉េះ ប្រហែលជានិស្ស័យពួកគេហើយទើបធ្វើឲគេបានបន្តជួបគ្នាទៀត ថានិស្ស័យតែម្យ៉ាងក៏មិនត្រូវដែលគឺមកពីនាងតូចចូលចិត្តតាមគេដែលក៏មិនដឹង នាងតាមគ្រប់ពេលគ្រប់កន្លែងធ្វើដូចជាសង្សានិងគ្នាយ៉ាងចឹង នេះអស់រយៈពេលប៉ុន្មានឆ្នាំហើយដែលនាងតាមគេ? អូ!! ព្រះអើយ នេះជិត៦ឆ្នាំទៅហើយ lee kangjuuអាចធ្វើបានពិតទេ?😂

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now