Part30❤️

1.4K 75 0
                                    

រឿង មេរំខានរបស់បង
Part30❤️

......morning☀️
Kangjuuនៅតែគេងក្នុងរង្វង់ដៃរបស់អ្នកកម្លោះដដែល...
Jungkookដឹងខ្លួនបន្តិចតែក៏មិនហ៊ានរើខ្លាំងព្រោះ
ខ្លាចរំខានដំណេករបស់នាងតូច jungkookទាញក្បាលkangjuuដាក់ទៅលើខ្នើយថ្នមៗ ហើយគេក៏ចុះមកចម្អិនម្ហូបសម្រាប់អាហារពេលព្រឹកទុកឲនាង...........

មួយសន្ទុះក្រោយមកkangjuuក៏ដឹងខ្លួន នាងចុះមកតាមក្លិនដែលឆ្ងុយហោះកាត់ច្រមុះគេអត់ឈប់.....

« ភ្ញាក់ហើយមែនទេ?»jungkookសួរពេលដែលក្រឡេកមកឃើញនាងតូចដើរមកទាំងល្វើយៗ

« អឹម !!!!! ហើយបងធ្វើអីនិង?»

« ឆាបាយដែលអូនចូលចិត្ត»

« មានអីឲអូនជួយទេ?»

« មិនអីទេ អូនទៅងូតទឹកចុះ»

« អូខេ»kangjuuឆ្លើយតបទៅអ្នកកម្លោះវិញហើយក៏ដើរមកបន្ទប់របស់នាង តែនាងមិនបានមកងូតទឹកតាមអ្វីដែលjungkookបាននប្រាប់មុននេះនោះទេ នាងបែរជាមកគេងបន្តទៅវិញ .......

មួយសន្ទុះក្រោយមកjungkookដែលបាត់សង្សារបស់ខ្លួនយូរក៏ដាច់ចិត្តដើរទៅហៅ

« ងូតទឹកយូរម្ល៉េះ???»

«ក្រាក» បើកទ្វា

« អូ ព្រះអើយ នេះហី? អនាគតប្រពន្ធរបស់ខ្ញុំ? »jungkookឈរអស់សំណើចម្នាក់ឯងពេលដែលដើរចូលមកឃើញkangjuuគ្រលំភួយហើយគេងបន្ត

« ក្រោកឡើងបាយត្រជាក់លែងឆ្ងាញ់អស់ហើយ»

« បើកហ្គាសចោលសិនទៅ ថ្ងៃនេះថ្ងៃឈប់សម្រាកអូនចង់គេងឲបានយូរ»

« ម៉ោង១០ឥឡូវហើយ»

« ចាំ១១ចាំអូនងើប ហើយបាយនិងទុកជាអាហារថ្ងៃត្រង់របស់អូនតែម្តងទៅ ....😩»

« មិនបានទេៗ! បើបែបនេះអនាគតបងត្រូវសន្សំលុយព្យាបាលក្រពះអូនហើយ»

Jungkookឡើងទៅបីនាងល្អិត

« ងើបៗហើយ!!!!!»kangjuuស្វាំងចេះតែម្តង

« តាមពិតចង់ឲបងបីទេហ៎???»

« គ្មានទេ បងខ្លួនឯងដែលមកបីអូន»

« ស្វាំងហើយ តោះទៅញ្ញុំបាយ»jungkookសើច

« ......» kangjuuអៀន🤭

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now