Part 8

1.7K 90 0
                                    

រឿង [ មេរំខានរបស់បង ]
Part 8♥️

Jungkookចូលមកអង្គុយធម្មតា តែអ្នកដែលមិនធម្មតាគឺ kangjuu

Kangjuuឡើងមកអង្គុយតុមុខជាមួយនិង taehyung

ទាំងJungkookនិង taehyungឆ្ងល់ដូចគ្នាថានាងមានបញ្ហាអីទៀតហើយ តែJungkookមិនបានសួរនោះទេគ្រាន់តែឆ្ងល់

« ហេតុអីនាងប្តូរកន្លែង?» taehyungដាច់ចិត្តសួរ តែkangjuuមិនបានឆ្លើយតបអ្វីទាំងអស់ នាងបែរជាយំភ្លាមៗ kangjuuអោនមុខក្រាបតុហើយសង្ងំយំយកៗ taehyungងាកមកសួរJungkook

« ឯងស្តីឲនាងមែនទេ?»

« តិចតួច »

« នេះឯង....... » taehyungអស់ពាក្យនិយាយជាមួយJungkook

« ហេតុអីលើកនេះនាងយំ? ថាឲរាល់ដងដូចជាមិនអីទេ ឬ ក៏មកពីលើកនេះយើងស្តីឲគេខ្លាំងជ្រុល?» Jungkookគិតក្នុងចិត្ត

« តាមតែគេទៅ»
Jungkookក៏ហី ហីទៅ

#ចេញទៅផ្ទះ

Kangjuuដើរចេញទៅត្រុយមុខអ្នកណាក៏មិនមើលសូម្បី Jungkook

#ខនដូ

« ក្រាំង »
Kangjuuបិទទ្វាមួយទំហឹង ភ្ញាក់ដោយទាំងJungkookដែលដើរតាមក្រោយទៀត

Kangjuuបោះកាតាបចោលមួយកន្លែងរួចចូលទៅគ្រលំភួយយំយកៗតែម្តង

« ហេតុអីទៅ~~~~~~» kangjuuដាល់ពូកជាច្រើនដៃ

« ខ្ញុំមិនគួរទៅលួចស្តាប់គេនិយាយបែបនេះទេឃើញទេនាំតែឈឺខ្លួនឯងបែបនេះហ្ហឹក ហ្ហឹក »

សម្តីដែលJungkookនិយាយទាំងប៉ុន្មាននៅតែហោះនិងដកជាប់និងត្រចៀកនាងពេញតែម្តង

« ដល់ពេលដែលឯងត្រូវកាត់ចិត្តពីគេមែនទែនហើយ kangjuu មនុស្សប្រុសដែលស្រឡាញ់ឯងមានច្រើនណាស់ឯងមិនគួរត្រូវការអ្នកដែលមិនស្រឡាញ់ឯងបែបនេះទេ  ហ្ហឹក ហ្ហឹក »

« វាពិបាកខ្លាំងណាស់ក្នុងការដែលធ្វើឲគេឃើញនូវក្តីស្រឡាញ់របស់យើង បើគេមិនបានស្រឡាញ់យើង ពិតមែនហើយទោះយើងនៅក្បែរគេដល់ថ្ងៃស្លាប់ក៏គេមិនអាចស្រឡាញ់យើងបានដែល»

សម្លេងយំសោកដ៏សែនឈឺចាប់បានបន្លឺឡើងមិនឈប់ក្នុងបន្ទប់ដែលងងឹតស្លប់
មើលមិនឃើញអ្វីទាំងអស់គឺឮតែសម្លេងយំខ្សឹកខ្សួលរបស់ kangjuu

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now