Part 3♥️

1.9K 96 2
                                    

រឿង [ មេរំខានរបស់បង ]

Part 3♥️

+kangjuu's room

« ឆ្ងល់ណាស់តើចិត្តនិងបេះដូងគេសាងពីអ្វីទៅ? ទើបមើលមិនឃើញក្បាលខ្ញុំសោះបែបនេះ?  »

Kangjuuដកដង្ហើមធំរួចបន្ត

« នេះខ្ញុំជាស្រីរបៀបណាទៅ? ទើបត្រូវតាមគេរហូតបែបនេះ? ហេតុអីក៏ត្រូវនឹកគេ? តើគេមានអ្វីពិសេសសម្រាប់ខ្ញុំ? ទើបខ្ញុំមិនអាចបឈ្ឈប់ចិត្តស្រឡាញ់ពីគេបាន »

Kangjuuទម្លាក់ខ្លួនដេកហើយគិតមិនយល់ពីខ្លួនឯង

« មែនហើយវាដល់ពេលដែលយើងត្រូវចុះចាញ់ហើយមែនទេ? ខ្ញុំគួរតែកាត់ចិត្តដែលទេ? មើលទៅគេក៏ធុញយើងខ្លាំងដែល សាកបណ្តោយចិត្តឈប់រំខានគេមួយរយៈមើស តើមានស្រីផ្សេងមកពាក់ព័ន្ធនិងគេដែលទេ?ហើយគេនិងសប្បាយចិត្តមែនទេ?»

.............

Kangjuuបានសម្រេចចិត្តមិនតាមរំខានjungkookបន្តទៀត ព្រោះចង់ដឹងថាអារម្មណ៍គេបែបណាពេលដែលគ្មាននាងតាមរំខានគេទៀត

ថ្ងៃថ្មីពួកគេទៅរៀនធម្មតា តែថ្ងៃនេះjungkookមិនមានអ្នករំខានដូចរាល់ដងទេ គេក៏ចម្លែកចិត្ដដែល ប៉ុន្តែគេក៏សប្បាយចិត្ត
Jungkook ចូលទៅក្នុងថ្នាក់Kangjuuមិនបានមើលមុខនិងនិយាយរកjungkookនោះទេ ធ្វើឲអ្នកកម្លោះកាន់តែចម្លែកចិត្ត
Jungkook ចូលទៅអង្គុយតុធម្មតា kangjuuខិតចេញពីគេបន្តិច ជនឆ្លៀតឱកាសបានសង្កេតឃើញអ្នកទាំងរៀងឃ្លាតឆ្ងាយគ្នាក៏ដាច់ចិត្តចូលទៅសួរ

« អ្នកទាំងពីរឈ្លោះគ្នាហ៎?» yunaដែលជាមិត្តរួមថ្នាក់របស់Kangjuuហើយក៏ជាស្រីម្នាក់ដែលលួចស្រឡាញ់jungkookដូចគ្នា នាងតែងតែយកចិត្តទុកដាក់ស្និតស្នាលនិងkangjuuដើម្បីបាននៅជិតjungkookនាងក៏ដឹងថាjungkook និង kangjuuមិនបានជាអ្វីនិងគ្នានោះទេ ត្រឹមតែជាមិត្ត តែkangjuuទេដែលព្យាយាមតាមគេអីបែបនេះ

« មិនបានឈ្លោះគ្នាទេ» jungkookឆ្លើយkangjuuស្ងាត់

« មើលទៅkangjuuស្ងាត់ណាស់ថ្ងៃនេះ ឯងមិនស្រួលខ្លួនឬ?»yuna

« អត់ទេ» kangjuuឆ្លើយទាំងមិនងើបមុខមករកម្ចាស់សម្លេង

« អត់ក៏ល្អហើយ »

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now