Ep2: មិនដឹងថាមុខគេយ៉ាងមិចផង

7.5K 518 4
                                    

8:47PM

ឡានទំនើបមួយគ្រឿងបរយ៉ាងលឿនសំដៅទៅក្លឹបដែលនៅចំកណ្ដាលទីក្រុង ឡានខ្មៅមួយតម្លៃរាប់លានបានឈប់នៅខាងមុខក្លឹប ទ្វារឡានត្រូវបើកដោយដៃរាងក្រាស់ស្រស់សង្ហាដើរចុះពីលើឡានយ៉ាងមានអំណាចបានបោះជំហានចូលទៅក្នុងក្លឹបក្រោមក្រសែរភ្នែករាប់គូសម្លឹងមករកខ្លួនតែរាងក្រាស់ក៏មិនខ្វល់ហើយក៏បន្តដំណើរដោយមិនខ្ចីងាកមើលមុខអ្នកណា

«ចាហ្វាយ បន្ទប់ដែលចាហ្វាយឲខ្ញុំកក់ខ្ញុំបានរៀបរួចរាល់ហើយទាន»Woon និយាយឡើងដោយឱនគោរពបន្តិច

« អឹុម »រាងក្រាស់មិននិយាយតែក៏ក្រហឹុមជំនួសចម្លើយដែលជំនិតរបស់ខ្លួនបាននិយាយហើយពួកគេក៏ដើរសំដៅបន្ទប់VIPមួយ ព្រោះមនុស្សដូចជាគេមិនចូលចិត្តភាពអ៊ូអរ

«ឯងគួរតែដឹងហើយមែនទេថាត្រូវធ្វើអ្វីបន្ត»Jungkook លើកចិញ្ចើមសួរទៅជំនិតនូវអ្វីដែលគេត្រូវការ

« បាទចាហ្វាយ »Woon ហាក់យល់នូវពីន័យរបស់អ្នកជាចាហ្វាយហលយក៏ដើរចេញទៅបាត់នៅសល់តែកម្លោះសង្ហាដែលអង្គុយគងជើងហើយលូកដៃយកកែវវីស្គីមក្រលែងតិចនិងក្រេបយករសជាតិរបស់វា

៚ក្រាក៚

សម្លេងនៃទ្វាបន្ទប់ត្រូវបានបើកដោយស្នាដៃបុរសមុខស ខ្ពស់សង្ហាមិនចាញ់រាងក្រាស់ដែលអង្គុយនៅខាងក្នុងនោះទេ ដំណើរជំហានបោះមួយសំដៅទៅអ្នកម្ខាងទៀតហើយក៏ដាក់ខ្លួនអង្គុយក្បែររាងក្រាសើ

«សួរស្តីសម្លាញ់?? ខានជួបគ្នាយូរហើយឯងនៅតែដូចដើម»បុរសកូនកាត់ ខ្ពស់សង្ហាមិនមានអ្នកណាទេក្រៅពី Jung Hoseokដែលជាម្ចាស់ក្លឹបនេះឯង

• Jung Hokseokជាម៉ាហ្វៀលនៃប្រទេសកូរ៉េឈាមត្រជាក់នៅពីមុខជាមនុស្សរួសរាយតែខាងក្នុងគឺជាសាតានកំណាចដែលសម្លាញ់មនុស្សមិនញញើតដៃអ្វីដែលគេចង់បានត្រូវតែបាន នាយកម្លោះសង្ហាមិនត្រឹមតែជាម៉ាហ្វៀលតែក៏ជាអ្នកលក់ថ្នាំដែលធំជាងគេនៅកូរ៉េនិងលក់អាវុធខុសច្បាប់តែក៏មាននិងមានឥទ្ធិពលយ៉ាងខ្លាំងនិងមានក្រុមហ៊ុនលក់ឡានដែលនៅបាំងពីមុខនៅអំពើទាំងនោះ

« ឯងមកចំពេលល្អណាស់យើងមានរឿងចង់ពិភាក្សាជាមួយឯង»Jungkook ងើយមុខមកនិយាយទាំងទឹកមុខរាស្មើ

❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)Where stories live. Discover now