Ep34: បងសុំទោស

3.4K 266 1
                                    

#ភូមិគ្រឹះHan

ថ្ងៃថ្មី

«រយៈពេលនេះខ្ញុំបានទិញភាគហ៊ុនមកវិញបានហើយ»KRISដែលជាដៃស្ដាំរបស់ជីហ៊ុនដើរចូលមកក្នុងភូមិគ្រឹះរបស់ត្រកូលហើយក៏ប្រញាប់រាយការណ៍ប្រាប់នាយដែជាចាហ្វាយដែលអង្គុយលើកៅអីទល់មុខនេះ

«ចុះរឿងRoresie»កម្លោះសង្ហាដែលមានភាពស្រស់សង្ហាមិនចាញ់ជុងហ្គុកនិយាយឡើងដោយលើកកែវស្រាក្រហមឡើងក្រលែងតិចៗមុននិងក្រេបវា

«រឿងនេះមិនមានដំណឹងទេ»នាយជំនិតនិយាយឡើងដោយអោនមុខចុះព្រោះតែខ្លួនមិនទទួលដំណឹងរបស់នាងទាល់តែសោះ។ដោយសារតែបាត់នាតយូលោក កាង ក៏ពឹងឲជីហ៊ុនជួយតាមរកនាងហើយនាយមិនដឹងទេថានាងត្រូវបានជុងហ្គុកចាប់យកទៅ

«ត្រូវរកនាងឲឃើញ»

« បាទ »

«ចុះរឿងអាជុងហ្គុក»

«ពេលនេះលោកJeonមិនទៅក្រហ៊ុនទេគ្នារបស់យើងបានប្រាប់ថាគេទៅមន្ទីពេទ្យរាល់ថ្ងៃ»គ្រីសរៀបរាន់ឡើងតាមអ្វីដែលខ្លួនដឹងព្រោះតែបណ្ដាញគេបានប្រាប់មកបែបនេះ

«មុខវាចេះទៅមន្ទីពេទ្យដែរឬ??»នាយសង្ហាលើកសំណួរឡើងទាំងអស់សំណើចមនុស្សដូចជុងហ្គុកនេះឬចេះទៅមន្ទីពេទ្យ មិនគួរឥជឿទេ

«មិនមែនទេលឺថាប្រពន្ធឈឺដូចជាឈ្មោះ...អឺត្រូវហើយឈ្មោះថេយ៉ុង»

«Taehyungជាប្រពន្ធវា»នាយចងចញ្ចើមឡើងមិននឹកស្មានថាក្មេងម្នាក់នោះជាប្រពន្ធរបស់វាសោះ ទេវតាពិតជាលេងសើចណាស់ដែលត្រូវកំណត់ឲគេស្រលាញ់មនុស្សរួមនិងជុងហ្គុក ។ តាមពិតទៅគេក៏ចាប់អាម្មណ៍និងថេយ៉ុងដែល បើនាយចង់បានក៏ត្រូវតែបានមិនថាត្រូវប្រើវិធីអ្វីក៏ដោយ

«ឆាប់ទៅ»

«ទៅណាចាហ្វាយ»

«ទៅមន្ទីពេទ្យ»រាងសង្ហាញញឹមចុងមាត់ឡើងហើយក៏បញ្ជាជំនិតរបស់ខ្លួនទៅមន្ទីពេទ្យទៅសួរសុខទុករាងតូចដែលជាប្រពន្ធអាតីតមិត្តសម្លាញ់ លើកនេះគេមិនព្រមចាញ់ដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ

@មន្ទីពេទ្យ

    ខ្សែភ្នែកពិឃាតរបស់នាយតូចរូបស្រស់មិនមានអ្នកណាក្រៅពីKim Taehyungដែលអង្គុយលើគ្រែសម្លក់រាងក្រាស់ស្ទើរតែជ្រុះគ្រាប់ភ្នែកទៅហើយ ឯនាយកម្លោះហាក់មិនខ្វល់នោះទេព្រោះមិនដឹងរាងតូចកើតអីសួរក៏មិនឆ្លើុទៀត នាយក៏មិនហ៊ានសួរនាំមានតែអង្គុយស្ងៀមនោះទេ

❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)Where stories live. Discover now