Ep36: ឯងចាញ់កូនច្បាស់ណាស់

3.5K 275 6
                                    

Morning

   ព្រះអាទិត្យចាប់ផ្ដើមរះឡើងដោយបញ្ចេញនៅពន្លឺពណ៌មាសចែងចាំងលើផ្ទៃមេឃដែលមានពណ៌ខៀវស្រងាត់នាពេលព្រឹកព្រឹម។ ក្នុងបន្ទប់ដែលមានការរៀបចំយ៉ាងល្អឥតខ្ចោះ ក្លិនក្រអូបគួរចង់រស់នៅ ហើយអ្នកជាម្ចាស់បន្ទប់មួយនេះក៏មិនមានអ្នកណាក្រៅពីJungkook និងTaehyungដែលកំពុងគេកើយទ្រូងគ្នានៅលើពូកនៅឡើយ។

រាងក្រាស់បើកភ្នែកឡើងសន្សឹមសម្លឹងមើលអ្នកជាប្រពន្ធដែលកំពុងគេងកើយទ្រូងខ្លួន ធ្វើនាយលេចនូវស្នាមញញឹមឡើងភ្លាមៗ ព្រោះតែយប់មិញរាងតូចពិតជាអស្ចារ្យណាស់។ Jungkookលើកដៃវែកសក់ដែលបាំងលើផ្ទៃមុខរបស់រាងតូចហើយនាយក៏អោនទៅថើបលើថ្ងាសមួយខ្សឺត

« ក្រោកឡើងក្មេងកម្ចិល »Jungkook ខ្សឹបតិចៗក្បែរត្រចៀកនាយតូចតែវាមិនធ្វើឲរាងស្ដើងកម្រើកខ្លួនសម្បីតែបន្តិច Jungkookញញឹមឡើងតិចហើយក៏ទៅខាំស្លឹកត្រចៀកនាយតូចតិចៗ

« អ្ហឹមបងធ្វើអីនិង »នាយតូចក្រហឹមក្នុងបំពង ករ បន្តិច ហើយក៏ងើយមុខសម្លឹងមុខអ្នកដែលកំពុងតែរំខានខ្លួន មិនដឹងជាស្អីទេមនុស្សកំពុងតែដេកចេះមករំខានទៅកើត

« ក្រោកមកទៅងូតទឹកពីរនាក់ »Jungkook និយាយទងច្រើន មោនប្រាប់ក៏ដឹងហើយថាលោកប្ដីកំហូចនេះចង់ធ្វើអីនោះ

« មិនងូត...អ្អាយ»រាងតូចស្រែក ចចាច ស្របពេលដែលដៃមាំក្រាស់ចាប់បីរាងកាយតូចចូលទៅក្នុងបន្ទប់ទឹកបាត់ រកតែនាយតូចប្រកែកមិនទាន់

ការងូតទឹកនេះចំណាយពេលយូរគួរសម ព្រោះតែមិនដឹងប្ដីប្រពន្ធមួយគូរនេះធ្វើស្អីខ្លះនោះទេ។បន្ទាប់ពីសម្អាតខ្លួនរួចរាល់ពួកគេក៏ដើរចេញមកវិញនិងនាំគ្នាស្លៀកពាក់ព្រោះតែJungkookត្រូវត្រឡប់ទៅធ្វើការវិញ

« ថ្ងៃនេះយប់បន្តិចទើបបងមកវិញ »Jungkook ទាញរាងស្ដើងមកជិតខ្លួនហើយក៏អោនមុខមកថើបក្បាលTaehyungតិចៗតាមទម្លាប់

« កុំនៅយប់ពេក »Taehyung បន្លឺទាំងក្ដីបារម្ភព្រោះមិនចង់ឲរាងក្រាស់ធ្វើការដល់យប់ជ្រៅនោះទេណាមួយខ្លាចរាងក្រាស់ឈឺ

« បងទៅហើយ »Jungkook ថាហើយក៏លើកដៃញីក្បាលតិចៗហើយក៏ចូលឡានបើកចេញទៅបន្សល់នៅតែថេយ៉ុងដែលនៅម្នាក់ឯងគ្មានសម្បីអ្នកបម្រើល

❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)Where stories live. Discover now