EP20: លោកត្រូវតែជារបស់ខ្ញុំតែម្នាក់គត់!!

4.1K 334 5
                                    

ថ្ងៃថ្មីបានមកដល់ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺដែលចែងចាំងជះមកលើផែនដីជារើយៗ ។ មនុស្សម្នាម្នាក់ៗនាំគ្នាក្រោកធ្វើការរាងៗខ្លួន នៅឡើយតែប្ដីប្រពន្ធមួយគូរដែលកំពុងគេងឱបគ្នាក្រោមពន្លឺថ្ងៃដែលចាំងចូលក្នុងចន្លោះបន្ទប់។ JKក្រោកឡើងហើយងើបចូលបន្ទប់ទឹកបាត់ដើម្បីសម្អាតខ្លួន ដោយទុកឲរាងតូចដេកបន្តព្រោះគិតថា taeប្រហែលហត់នឿយទើបមិនហ៊ានរំខាន។ ចំណាយពេលកន្លះម៉ោងJKក៏ដើរចេញមកវិញដោយមានកន្សែងបាំងនៅល្វែងខាងក្រោម ហើយក៏ស្លៀកពាក់រៀបចំទៅធ្វើការ ហើយក៏មិនភ្លេចប្រាប់អ៊ំុមេផ្ទះឲេះជួយ រម្ងាស់ស៊ុបប៉ូវកម្លាំងសម្រាប់រាងតូច ព្រោះយប់ធ្វើការហត់។ បន្ទាប់ពីJKចេញទៅបានមួសន្ទុះ Taeyungក៏ភ្ងាក់ ហើយងាកមើលចុះឡើងតែមិនឃើញរាងក្រាស់ ក៏ប្រហែលគេទៅធ្វើការបាត់ហើយ ដោយមិនខ្វល់ច្រើនTaehyungក៏ក្រោកទៅសម្អាតខ្លួនទាំងលំបាកលំបិន ព្រោះនៅឈឺផ្នែកខាងក្រោម។ បន្ទាប់ពីចំណាយពេលសម្អាតខ្លួនរួចTaeyungក៏ចុះមកក្រោមដើម្ប៏រកអីញាំុ

<<អ្នកប្រុសតូចមករកអ្វី?នៅទីនេះ! មានអីឲម៉ែដោះជួយទេ>>ម៉ែដោះញញឹមតិចៗ គាត់គឺជាម៉ែដោះថ្មីដែលលោកស្រីចន បញ្ចូនឲមកមើលការខុសត្រូវនៅទីនេះ

<<អ៊ុំជាអ្នកណា...?>>

<<អ៊ុំគឺជាមេផ្ទះថ្មីនៅទីនេះ អ្នកប្រុសមានអីឲអ៊ុំជួយទេ?>>គាត់នៅតែញញឹមដដែល Taeyungលឺបែបនេះក៏សប្បាយចិត្តព្រោះកំពុងអុកផ្សុក

<<អត់អីទេអ៊ុំ ខ្ញុំគ្រាន់តែមករកអីប៉ុណ្ណោះមិនរំខានអ៊ុំទេ>>

<<មិនរំខានទេអ្នកប្រុស ខ្ញុំបានរៀបចំអាហាររួចរាល់ហើយ ហើយនៅមានស៊ុបទៀតអ្នកប្រុសធំប្រាប់ថាកុំភ្លេចញាំុផង ចឹងអ៊ុំទៅធ្វើការបន្តហើយ>>

<<បាទអ៊ុំ>>Taeyungញញឹមឡើងបន្តិចនៅពេលលឺម៉ែដោះប្រាប់JKជាអ្នករៀបចំឲទោះបីJungkookមិនបានធ្វើផ្ទាល់ដៃ ប៉ុន្តែគ្រាន់តែដឹងថាមនុស្សដែលយើងស្រលាញ់បារម្មណ៍យើង ក៏សប្បាយទៅហើយ មិនចាំយូរTaeក៏ប្រញាប់ញាំុអាហារទាំងនោះនិងទៅរករាងក្រាស់នៅឯក្រុមហ៊ុន

Company JK

<<លោកប្រធាននេះជាទិន្នន័យ ការលក់ចេញនិងប្រាក់កម្រៃប្រចាំឆ្នាំ ហើយនេះគឺជារបាយការណ៍នៃការលក់ដែលមានការលក់ចេញក្នុងខែនេះ>>យូរីន និយាយឡើងរៀបរាប់របាយការណ៍ដោយគ្មានការស្ទាក់ស្ទើរ (យូរីនគឺជាប្អូនស្រីរបស់woon)

❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)Where stories live. Discover now