EP2:អន់ចិត្ត

Start from the beginning
                                    

"គ្រាន់តែសុំបងអូនលែងចេះហើយមែនទេ?"

"បងយកចិត្តតែខ្លួនឯងមិនដែលគិតអូនម្តងណាឡើយអូនដឹងថាបងបារម្ភពីសុវត្ថិភាពអូនតែបងគិតតែហាមអូនធ្វើនេះមិនបានធ្វើនោះមិនបាន អូនធ្វើតាមបងគ្រប់យ៉ាង មិត្តភក្តិខលហៅទៅជួបជុំគ្នាក៏អូនមិនទៅបងដឹងទេរាល់ថ្ងៃអូនគ្មានសល់មិត្តឡើយដោយសារតែអូនធ្វើតាមសម្តីបងមិនចេញក្រៅមិនពាក់ព័ន្ធរញ៉េរញ៉ៃជាមួយអ្នកផ្សេងទើបអូនគ្មានសល់អ្នកណានៅសល់តែថេយ៉ុងម្នាក់ហើយគេខលមកនិយាយទាំងរកយំបែបនេះបងគិតថាអូននៅសុខមែនទេពេលនេះមិត្តភក្តិពិបាកចិត្តហៅរកជំនួយបែបនេះ?"ជីមីនពោលមួយប្រយោគទាំងទឹកភ្នែកហូរស្រក់មកប្រដេញគ្នា គេយកដៃជូតទឹកភ្នែកចេញរួចក៏ដើរសំដៅទៅបន្ទប់បាត់

"ជីមីន!បងមិនបានហាមអូនអោយចេញទៅក្រៅទេតែមុននឹងទៅគួរតែប្រាប់បងសិន បងគ្រាន់តែមិនចង់អោយអូនចេញទៅញឹកញាប់វាគ្មានសុវត្ថិភាពដល់អូន ពេលមកដល់មិនឃើញអូននៅផ្ទះហើយមិនផ្តល់ដំណឹងប្រាប់បងទៀតដឹងទេថាបងបារម្ភអូនខ្លាំងប៉ុណ្ណា?"យ៉ុនហ្គីដើរតាមពីក្រោយមកចូលបន្ទប់តាមរួចក៏និយាយលួងលោមសម្តីស្រឡន់ដាក់រាងតូច

"ចុះពេលអូនបងសុំអនុញ្ញាតបងហើយអោយអូនចេញទៅក្រៅបាត់ អូនមកវិញម្តងណាដែលថាគ្មានរឿងម្តងណាទេ បែបនេះហើយទើបអូនឃុំខ្លួនឯងក្នុងផ្ទះរាល់ថ្ងៃមិនដែលចេញ បងដឹងទេថាអូនចេញក្រៅម្តងៗថាអូនពិបាកធ្វើខ្លួនយ៉ាងណាជាមួយមនុស្សជុំវិញខ្លួន"ជីមីន

"បងសុំទោសដែលបងរករឿងអូនគ្រប់ពេលបងសុំទោសដែលបងហាមឃាត់អូនគ្រប់ពេល បងនឹងកែខ្លួនឯងមិនអោយធ្វើចរឹកបែបនេះដាក់អូនទៀតហើយ ឈប់យំទៅណា"យ៉ុនហ្គីដើរមកចាប់មុខអ្នកដែលអង្គុយអោបក្បាលជង្គង់ជិតក្បែរនោះរួចយកដៃទៅជូតទឹកភ្នែកថ្នមៗ

"......"ជីមីនមិនតបក៏វាសដៃនាយចេញរួចដើរអូនបន្ទប់ទឹកបាត់

"មីន បងសុំទោសឈប់ខឹងបងទៅ បងដាក់ទោសបងយ៉ាងម៉េចក៏បានអោយតែអូនព្រមនិយាយជាមួយបងវិញកុំប្រងើយដាក់បងបែបនេះបានទេ?"យ៉ុនហ្គីគោះទ្វាបន្ទប់ទឹកតិចៗព្រមទាំងនិយាយរៀបរាប់គ្រប់បែបយ៉ាងអោយអ្នកខាងក្នុងព្រមអត់ទោសអោយនាយ

"បងទៅរកអីញុាំខ្លួនឯងទៅអូនងូតទឹក"ជីមីនតបពីខាងក្នុងខាងសម្លេងង៉ុលៗស្ងាត់មិនចង់បានព្រោះពេលនេះគេកំពុងតែទប់ទឹកភ្នែកមិនអោយហូរស្រក់ចុះមកបន្តទៀត

"អូនងូតទៅបងទៅយកអាហារមកអោយអូន"យ៉ុនហ្គីនិយាយរួចក៏ដើរទៅខាងក្រោមបាត់ ចំណែកជីមីនក្រោយលឺសម្លេងបិទទ្វារទឹកភ្នែកក៏ស្រក់មកបណ្ដេញគ្នាម្តងទៀត

Skip✨

"អូនចេញមកហើយមែនទេ? មកញុាំបាយសិនទៅចាំគេង"យុនហ្គីចុះទៅក្រោមរួចឡើងមកវិញជាមួយថាសអាហារមួយដើម្បីយកញុាំនៅក្នុងបន្ទប់ ព្រោះដឹងហើយថាតែជីមីនខឹងឬអន់ចិត្តអ្វីមួយគេមិនដែលចុះឬចង់ជួបអ្នកណាឡើយ

"បងញុាំទៅអូនមិនឃ្លានទេ"ទោះបីជាអន់ចិត្តនឹងនាយប៉ុណ្ណាក៏ជីមីននៅតែតបនឹងសំណួរនាយជានិច្ចព្រោះគិតថាបើខ្លួនមិនតបអាចនឹងមានរឿងកាន់តែច្រើនពិបាកដោះស្រាយជាមិនខាន

"មីនហា៎ មកញុាំបន្តិចទៅណា មួយរយៈនេះអូនមិនសូវញុាំអីទេ ចុះបើអូនឈឺទៅគិតយ៉ាងម៉េច?"យុនហ្គីនៅតែខំបញ្ចុះបញ្ចូលគេចំណែកឯខ្លួនក៏ងើបទៅទាញដៃជីមីនអោយមកអង្គុយលើសាឡុងរួចក៏រៀបចំអាហារអោយគេ

"អូនចង់សម្រកទម្ងន់" ជីមីនក៏រកលេសថាចង់ស្រកគីឡូដោយសារតែមិនចង់ប្រឈមនឹងមុខនាយ

"មិនបានទេ បងមិនអោយអូនសម្រកទេរាងប៉ុណ្ណឹងហើយនៅចង់ស្រកដល់ណាទៀត"យ៉ុនហ្គីទុកស្លាបព្រាវិញរួចយកដៃទៅចាប់មុខគេអោយងើយមកមើលមុខខ្លួន នេះគេគិតអីរាងឡើងតូចរកសាច់គ្មានផងចង់ស្រកអោយសល់តែឆ្អឹងតែម្តងឬយ៉ាងមិច?

"បងញុាំម្នាក់ឯងទៅ"ជីមីន

"ចាត់ទុកបងសុំអង្វរអូនទៅណា ញុាំបាយសិនហើយញុាំតែបន្តិចក៏បានដែរ ចាំខឹងបងក្រោយទៅណា"យុនហ្គី

"ក៏បាន បងញុាំរបស់បងទៅ"ជីមីនឈប់រឹងដាក់នាយក៏ស្របតាមដោយសារតែបារម្ភពីសុខភាពរបស់យុនហ្គីណាមួយនាយមកពីធ្វើការហត់ផងបើនៅតែរឹងចចេសទៀតនាយប្រហែលមិនញុាំបាយដូចគ្នា ។

"បាទ"យុនហ្គីតបទាំងញញឹមរួចនាំគ្នាញុាំបាយរួចរាល់ទើបជីមីនយកចានទៅទុកខាងក្រោមវិញឯនាយក៏ចូលសម្អាតខ្លួននឹងបានសម្រាកដូចគ្នា

____________________

To Be Continue....✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now