EP38:ចង់យកក៏យកអញ្ចឹងឬ?

4.3K 306 9
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់Jungkookក៏បានចេញទៅធ្វើបាត់ទុកអោយរាងតូចនៅផ្ទះជាមួយម៉ាក់ប៉ាដូចរាល់ដងប៉ុន្តែតាំងពីរាងតូចមានកូនមកពេលខ្លះឡេក៏ឧស្សាហ៍មកញុាំបាយថ្ងៃនៅផ្ទះជាមួយរាងតូចនឹងមើលថែគេដូចគ្នាទើបគេត្រឡប់ទៅធ្វើការរបស់គេបន្តទៀត

"បងRimaបងមានឃើញនំដែលJungគេទិញមកម្សិលមិញទេ?"អង្គុយមើលទូរទស្សន៍សុខៗស្រាប់តែរាងតូចTaehyungស្រែកសួរទៅនាងដែលកំពុងតែដើរកាត់បន្ទប់តទួលភ្ញៀវនោះ ព្រោះខ្លួនបានរុករើផ្ទះបាយតាំងពីព្រឹកមកប៉ុន្តែមិនឃើញសូម្បីតែស្រមោលកញ្ចប់

"ខ្ញុំមិនដឹងទេអ្នកប្រុស ប៉ុន្តែចាំខ្ញុំទៅរកអោយ"Rimaញញឹមអោនគោរពរាងតូចបន្តុចទើបដើរត្រឡប់ទៅផ្ទះបាយដើម្បីរកនំមកជូនជំទាវក្បាលខូចរបស់គេ

"នេះJungមិនបានទិញមកទេឬ?នេះបងកុហកអូនផងឬអាប្តីឆ្កួត"Taehyungអង្គុយគិតម្នាក់ឯងសុខៗស្រាប់តែកំហឹងបោលឡើងធ្វើអោយគេខឹងស្រវ៉េស្រវ៉ារកទូរស័ព្ទCallទៅជេរប្តីតែម្តង

<អូនសម្លាញ់មានការអីមែនទេ?>គ្រាន់តែCallចូលភ្លាមសម្តីដ៏ផ្អែមល្អែមចេញពីមាត់ស្វាមីក៏បន្លឺឡើងមកតែម្តងប៉ុន្តែគេមិនដឹងឡើយថាអ្នកនៅខាងនេះកំហឹងតែចេញផ្សែងតាមត្រចៀកហើយ

"អាប្តីឆ្កួតបងកុហកអូនថាទិញនំមកមែនទេ?ហេតុអ្វីក៏ឥឡូវអូនរកមិនឃើញ?បងកុហកអូនថាទិញមកដើម្បីកុំអោយអូនខឹងមែនទេ?បងឥឡូវឈ្លើយខ្លាំងណាស់ហ៊ានកុហកប្រពន្ធ បងចមើលថាបងត្រឡប់មកផ្ទះវិញបងត្រូធ្ងន់ជាមិនខាន"បានលឺសម្លេងប្តីទទួលទូរស័ព្ទភ្លាមរាងតូចបាញ់បេរះយកតែម្តង គ្រាន់តែលឺដ៏ដឹងថារាងក្រាស់ត្រូវដកទូរស័ព្ទចេញពីត្រចៀកដែរព្រោះតែរាងតូចស្តីអោយគ្មានដកមាត់បែបនេះ

<Taeស្តាប់បងសិនណា បងបានទិញអោយអូនរួចហើយ អូនក៏សន្យាជាមួយបងរួចហើយថាមិនញុាំច្រើនទើបបងប្រាប់អោយម៉ែដោះយកទៅលាក់ ឥឡូវអូនទៅសុំម៉ែដោះមួយកញ្ចប់មកតែបងហាមមិនអោយញុាំលើសពីមួយកញ្ចប់ទេ>ទោះបីត្រូវអាវុធនុយក្លេអ៊ែររបស់ប្រពន្ធបាញ់មកក្តីប៉ុន្តែJungkookនៅតែបន្តនិយាយពាក្យសម្តីផ្អែមល្អែមដាក់រាងតូចដដែល

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now