EP47:បារម្ភអូននិងកូន

4K 297 2
                                    

ព្រឹកថ្ងៃថ្មីឈានមកដល់ប្តីប្រពន្ធមួយគូរដែលដេកស្ពឹកមិនខ្ចីក្រោកទៅណាអាងថាជាថ្ងៃសម្រាក ប្តីដេកធម្មតាៗគ្មានអ្វីចម្លែកឡើយតែអ្វីដែលចម្លែកនោះគឺប្រពន្ធដ៏ល្អដ៏ស្រស់ស្អាតនោះហើយលើកជើងគងប្តីសឹងដល់ក្បាលទៅហើយ

"អ្ហឹម ពុទ្ធោអូនសម្លាញ់"Jungkookក្រហឹមបន្លឺសម្លេងឡើងព្រោះត្រូវរំខានដោយពន្លឺព្រះអាទិត្យចាំងចូលមក ក្រោកឡើងញីភ្នែកអោយស្រឡះបន្តិចប៉ុន្តែត្រូវគាំងពេលឃើញភរិយាកំពូលខូចម្នាក់នេះលើកជើងគងនាយបិទភ្នែកគេងស្រមុកមិនជំពាក់អ្នកណាមួយរៀល

"ថ្លង់ណាស់ ចេញទៅ"ក្រោយទទួលដឹងថាមានអ្វីមករំខានភ្លាមTaehyungក៏រើបម្រាស់ខ្លួនធាក់នាយមួយជើងសឹងធ្លាក់ពីលើគ្រែទៅហើយ

"អូយអូន~មួយរយៈនេះវៃបងធាក់បងញឹកម្ល៉េះហាស?"Jungkookនឹកឆ្ងល់ហួសចិត្តដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះប្រពន្ធតូចម្នាក់នេះមិនលើកលែងទាល់តែសោះ ត្រូវវៃៗត្រូវធាក់ៗគ្មានប្រណីឡើយទោះបីជានៅមុខម៉ាក់ប៉ាក៏ដាក់ដែរ

"ទៅងូតទឹកទៅ កុំរំខាន!!"Taehyungតបដោយសម្លេងង៉ុលៗព្រោះតែខ្ទប់មុខនឹងខ្នើយដើម្បីគេចពីថ្ងៃចាំងចូលមក

"សមជាភរិយាល្អពិតមែន"Jungkookងើបឈរសម្លឹងមើលសកម្មភាពរាងតូចគេងហើយក៏ច្រត់ចង្កេះក្រវីក្បាលតែម្តង

"នៅរអ៊ូហ្នឹងទៀតហាស៎ ឆាប់ទៅភ្លាមៗ បិទវាំងននអោយផង"Taehyungយកខ្នើយកើតទៅគប់នាយព្រមទាំងលើកដៃចង្អុលអោយឆាប់ទៅងូតទឹកសម្អាតខ្លួនមិនអោយរំខានខ្លួនគេង.តទៀត

"បាទ ទទួលបញ្ជាអ្នកអង្គម្ចាស់"Jungkookរើសខ្នើយបោះទៅលើពូករួចសឹមដើរទៅបិទវាំងននអោយខ្លាចរំខានក្តីសុខប្រពន្ធកំពុងតែគេងលក់ស្រួលនោះអី

ក្រោយត្រូវរបស់ប្រពន្ធទាំងព្រឹករួចនាយក៏ទៅងូតទឹកសម្អាតខ្លួនសិនទើបមកដាស់ប្រពន្ធតាមក្រោយ

"ក្រោកបានឬនៅអ្នកស្រីប្រពន្ធ?"Jungkookអោនទៅខ្សឹបក្បែរត្រចៀករាងតូចព្រមទាំងតំណក់ទឹកស្រក់ចុះមកតាមសរសៃសក់នាយវារឹតតែរំខានក្តីសុខរបស់រាងតូចកាន់តែខ្លាំង

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now