EP8:មិនខ្វល់

7K 461 2
                                    

ក្រោយអាហារពេលព្រឹកដ៏សែនធុញទ្រាន់របស់Jungkookព្រោះតែសម្លេងញ៉ោះរបស់Taehyungបានបញ្ចប់ ពួកគេក៏គ្នាទៅអង្គុយលេងនៅលើសាឡុងជាមួយម៉ាក់ប៉ារបស់គេ

"បងJung"សម្លេងស្រីស្រស់Jennaមកពីកន្លៀតណាក៏មិនដឹងបានធ្វើអីអ្នកទាំងបួនងាកទៅរកព្រមគ្នា

"Jenna"Jungkookបន្លឺឡើងទាំងចម្ងល់ក្រោយពេលឃើញនាងដើរចូលមកផ្ទះខ្លួនទាំងព្រឹកបែបនេះ

"ហេតុអ្វីបងមិនទៅរកអូន?"Jennaដើរចូលមកព្រមទាំងនិយាយញិកញ៉ក់ដាក់នាយ ធ្វើអោយTaehyungសឹងតែហក់តែកាច់ក នាងទៅហើយ

"មានរឿងអីទើបខ្ញុំត្រូវទៅរកនាង"Jungkookនិយាយទាំងមុខស្មើព្រោះតែធុញនិងចរិកនាងម្នាក់នេះខ្លាំងណាស់

"ក្រែងអូនជាសង្សារបងមិនអញ្ចឹង បងមិនគិតទៅរកអូនអីបន្តិចទេមែនទេ?"Jennaដើរទៅអង្គុយជិតJungkookដោយមិនខ្វល់ពីអ្នកទាំងបីកំពុងមើលមកទាល់តែសោះ

"អ្នកណាថានាងជាសង្សារខ្ញុំ ហើយខ្ញុំទៅរកនាងធ្វើអី ទៅរកអោយនាងមកបំផ្លាញលុយខ្ញុំមែនទេ? សុំទោសផងពេលនេះខ្ញុំគ្មានលុយអោយនាងមកបំផ្លាញទៀតឡើយព្រោះពេលនេះលុយខ្ញុំទាំងអស់ត្រូវជារបស់ប្រពន្ធខ្ញុំជាអ្នកកាន់ទៅហើយ"Jungkook

"ចុះពេលបងបណ្តើរអូននោះ បងគិតថាអូនជាអ្វី?"Jenna

"នាងជាអ្នកទៅរកខ្ញុំខ្លួនឯង នាងចង់មកអោយខ្ញុំទទួលខុសត្រូវមែនទេ?"Jungkook

"បង..."Jenna

"នាងមកហើយក៏ល្អដែរចាប់ពីពេលនេះទៅហាមមករញ៉េរញ៉ៃយើងនិងប្រពន្ធយើងអោយសោះបើចង់រស់មើកពន្លឺថ្ងៃបានយូរ"Jungkook

"នេះបងចង់ទាត់ខ្ញុំចោលមែនទេ?"Jenna

"ឆាប់ចេញពីផ្ទះយើងភ្លាមទៅ"Jungkook

"អូនមិនចេញ"Jennaនៅតែរឹងទទឹងមិនព្រមចេញទោះនាយដេញយ៉ាងណាក៏មិនព្រមដដែល

"Samឯងឆាប់មកនេះ"Jungkookក៏ស្រែកហៅមនុស្សជំនិតរបស់ខ្លួនភ្លាមៗដោយមិនចង់ប្រើហិង្សាដាក់នាងដោយខ្លួនឯង

"បាទចៅហ្វាយ"Samរត់ចូលមកភ្លាមក្រោយលឺការស្រែកហៅរបស់ចៅហ្វាយភ្លាម

"ចាប់នាងចេញពីភូមិគ្រិះនេះភ្លាមទៅ"Jungkook

"បាទទាន"Sam

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now