លោកប្តីកំហូច(ភាគទី41)

1.6K 75 2
                                        

ជីយ៉ុននាងប្រឹងក្រោកឈរតែគ្មានបានសម្រេចព្រោះជីន
បានក្រសោបរាងកាយយ៉ាងណែន ជីយ៉ុននាង ក្តិចផង ខ្ញាំផងតែ
ជីនមិនកម្រើកបន្តិចសោះថែមទាំងថើមថ្ពាល់ដ៏រលោងរបស់នាង
មួយខ្សឺតយ៉ាងយូរ។
«លែងអូន»នាងចាប់កាន់ដៃប្តីឲដកចេញហើយងាកសម្លឹងមើល
មុខជីនភ្លឹះៗ នាងធ្វើមុខក្រមូវមិនពេញចិត្តនិងជីនដោយជីនបានឃើញទឹករបស់នាងមិនល្អក៍ឲនាងក្រោកឈរហើយគេក៍ឱប
នាងបណ្តើរងូតទឹកបណ្តើរ។ ពេលដែលពួកគេទាំងពីរបានងូតទឹក
នឹងស្លៀកពាក់រួចហើយក៍ចុះទៅខាងក្រោម ក៍បានឃើញថេយ៉ុង
និងរីតាកំពុងអង្គុយនៅលើសាឡុងកំពុងអង្គុយរងចាំពួកគេទាំងពីរ
ជីយ៉ុននាងចុះជណ្តើរយ៉ាងរត់សំដៅទៅរករីតានិងថើមថ្ពាល់របស់
រីតាទាំងសងខាងដោយក្តីនឹករលឹក ជីនពេលឃើញបែបនេះហើយ
ក៍លើកដៃញីក្បាលតិចៗងាកមុខចេញព្រោះមិនចង់ឃើញប្រពន្ធ
ខ្លួនឱបថើមគ្នាជាមួយរីតាដោយក្តីជ្រេញយ៉ាងខ្លាំង។
«ឯងមករកយើងមានការអ្វី»ជីយ៉ុនក៍ដាក់បង្គុយលើសាឡុងនិង
និយាយជាមួយពួកគេទាំងពីរដែរមករងចាំតាំងពីព្រឹកព្រលឹម។
«មករកឯងនិង....»រីតានិងថេយ៉ុងក៍សម្លឹងមើលមុខគ្នាហើយដាក់
គ្នាទៅវិញទៅមក។
«អេ..ឯងរកយើងមានការអីមិនលឺយើងសួរទេ?»ជីនស្រែកដាក់
ពួកគេទាំងពីរព្រោះថាមិនយល់ហេតុអីបានជាមើលមុខគ្នាហើយ
សើចមិនឆ្លើយសំណួរគេសួរបែបនេះ។
«យើងមកប្រាប់ធៀបការឯងមួយកុំភ្លេចទៅផងណា»រីតាក៍
ហូចធៀបការឲទៅជីយ៉ុនរួចញញឹមមើលទៅមុខថេយ៉ុងដែរជា
អនាគតស្វាមីរួចកៀកដៃគ្នា។
«អូហូ..ស្ងាត់ៗចែកធៀបការ»ជីយ៉ុនសប្បាយចិត្តជំនួសនិងរីតា
ដែរជិតបានស្វាមីក្នុងរយះពេល5ថ្ងៃក្រោយ រីតានិងថេយ៉ុងមក
ប្រាប់ជីយ៉ុននិងជីនក្រោយគេព្រោះចង់ឲគេទាំងពីរបានភ្ញាក់ផ្អើល
ជីយ៉ុនក៍ស្ទុះទៅឱបរីតាដោយស្នាមញញឹមមានពន្លឺរួចចាប់ដៃរបស់
នាងនិយាយ។
«រីតាឯងសន្យានិងយើងណាទោះឯងមានប្តីមានកូន តែ
កាលវិភាគដើរផ្សាររបស់យើងនៅដដែលឯងកុំភ្លេចសន្យាដែរ
យើងចរចាគ្នា»ជីយ៉ុននាងនិយាយភ្នែករបស់គេក៍រលីងរលោង
ទឹកឆួលចុងច្រមុះឡើងក្រហម។
«អ្ហឹកៗៗ..»ពួកគេទាំងពីរក៍បានយំចេញមកបែបកូនក្មេងរួចឱបគ្នា
យំខ្សឹកខ្សួល ជីននិងថេយ៉ុងពេលបានឃើញបែបនេះក៍លើកដៃ
ទះថ្ងាសរួចលើកដៃស៊កសក់ហើយញីតិចៗហួសចិត្តនិងចរឹកកូន
ក្មេងរបស់ពួកគេទាំងពីរ។

លោកប្តីកំហូច (The End)Wo Geschichten leben. Entdecke jetzt