នាងតូចខំប្រឹងរើបម្រាស់ពីដៃក្រាស់របស់ជីនតែគ្មានប្រយោជន៍ទាល់តែសោះនាងតូចឱនមុខចុះធ្វើឲរាងក្រាស់ដកបបូរមាត់
ចេញពីនាងរួចក៍ឈានជើងដើរទៅបន្ទប់ទឹកបាត់ទៅ នាងតូចពេល
ឃើញប្តីខ្លួនមុខក្រមូវមិនមាត់មិនករក៍មានអារម្មណ៍ថាក៍ដោយសារតែនាងមិនយល់ស្របក្នុងការរួមដំណេកនឹងនិយាយលេបខាយជាមួយនឹងប្រុសដទៃនៅមុខគេដូច្នេះ។ រាងក្រាស់ដើរចេញពីបន្ទប់ទឹកដោយរុំកន្សែងពោះគោនៅផ្នែកខាងក្រោមនឹងរាងកាយជាប់ទឹកតិចៗដើរចេញមកខាណះនោះរាងក្រាស់ឈរស្រឡាំងកាំងជំហរមាត់ពេលដែរឃើញ រាងតូចជីយ៉ុនគេងផ្អៀងខ្លួនដៃច្រត់ក្បាលដៃម្ខាងដាក់លើភ្លៅម្រាមដៃស្ទាបអង្អែលចុះឡើងៗធ្វើទាក់ទាញភ្នែកប្តីនាងទាំងគូរ
រាងក្រាស់ខ្ពស់បែរមុខចេញពីជីយ៉ុនដែរកំពុង
គេងលើគ្រែ មុខគេក្តៅភាយៗនឹងរាងកាយក្តៅ ជីនលើកម្រាមដៃ
ទាំងប្រាំច្បូតមុខនឹងចូកសក់ឡើងទៅលើឈរច្រតចង្កេះបែរមុខ
ចេញពីជីយ៉ុនដោយមិនមាត់មួយម៉ាត់ហើយក៍ដើរសំដៅទៅទូសម្លៀកបំពាក់ ជីយ៉ុននាងមានការមិនពេញចិត្តជាមួយប្តីយ៉ាងខ្លាំងចំពោះអាប្បកិរិយាែបបនេះព្រោះជីនជាមនុស្សចូលចិត្តញេះញោះប៉ុន្តែពេលនេះគេជាមនុស្សមិនមាត់មិននិយាយស្តីជាមួយនាងទាល់តែសោះ ។ ជីនស្លៀកពាក់រួចក៍ដើរចុះទៅក្រោម
បាត់ ជីយ៉ុននាងក៍ដើមតាមពីក្រោយនឹងជីនព្រោះជីនគេមិនចូលចិត្ត
ចុះក្រោមនៅពេលយប់នោះទេបើគេត្រូវការអ្វីមួយគេនឹងឲអ្នកបម្រើយកមកឲឫពេលខ្លះជីនប្រើទាំងជីយ៉ុនទៅយកផង ជីយ៉ុន
លួចមើលពីកាំជណ្តើរក៍ដឹងថាជីនមកគេងនៅលើសាឡុងក្នុងបន្ទប់
ទទួលភ្ញៀវនាងក៍ដើរទៅជិតហើយនិយាយជាមួយទាំងទឹកមុខខឹងនឹងឆ្ងល់។
«នែ៎!! បន្ទប់មានមិនទៅគេងហើយមកគេងស្អីនៅសាឡុង»ជីយ៉ុន
ឈរនិយាយច្រតចង្កេះនឹងផ្អៀងករ ប៉ុន្តែជីនមិនយកចិត្តទុកដាក់នឹងសម្តីរបស់នាងសូម្បីតែបន្តិចហើយក៍បែរខ្លួនទៅម្ខាងទៀតធ្វើជាមិន
ដឹងមិនលឺអ្វីដែរជីយ៉ុននិយាយ
«អូហូ!! ឥឡូវនេះបងតម្លើងរឹកដាក់ខ្ញុំណាស់ណ៎ខ្ញុំនិយាយទាំងប៉ុន្មានមិនស្តាប់ទេរឺ ហ្ហា៎....»នាងធ្វើមុខក្រមូវ
ជីយ៉ុននាងក៍ធ្វើជាដើរឡើងទៅបន្ទប់តែនាងលាក់ខ្លួននៅក្បែរ
សាឡុង ជីនក៍បែរក្បាលតិចៗងាកមកមើលថានាងទៅហើយឬនៅ
ពេលដឹងថាប្រពន្ធឡើងទៅគេងបាត់ហើយ រួចក៍និយាយខ្សឹបៗលឺតែឯង «ចាំមើលណានាងច្មក់ បងនឹងលេងអូនឲណាណីម្តងមើលចាំមើលអូនតាមលួងបងបានប៉ុន្មានទឹកទៅ»ជីននិយាយហើយសើចហើយញាក់ចិញ្ចើម ខាណះនោះជីយ៉ុនចេញមកសង្គ្រោបពីលើជីនហើយដៃទាំងពីរលើកដាក់លើស្មាធំរបស់គេហើយធ្វើទឹកមុខលួងលោមនឹងភេបមាត់ធ្វើភ្នែករលីងរលោងនិយាយគួរឲអាណិត
«ប្តីសម្លាញ់ហ្ហា៎បងឈប់ខឹងអូនទៅណាអូនសុំអង្វវណាអូនសន្យា
ជាមួយនឹងបងថាអូនឈប់ឌឺបងទៀតហើយណា»និយាយដោយ
សម្លេងគួរឲខ្នាញ់នឹងលើកម្រាមដៃចង្អុលនឹងម្រាមដៃកណ្តាល
លើកដាក់ទទឹមគ្នា ប៉ុន្តែជីនធ្វើមិនខ្វល់ហើយក៍ចាំដៃជីយ៉ុនលើក
ចេញពីស្មា «ចេញទៅ ទៅគេងក្នុងបន្ទប់ទៅកុំមករញ៉េរញៃនៅទី
នេះ»ជីននិយាយទាំងទឹកមុខរាបស្មើរនឹងសម្លេងកាច
«ទេ...អូនមិនទៅទេ...បើបងមិនទៅអូនក៍មិនទៅដែរអូននៅទីនេះពេញមួយយប់រហូតដល់បងព្រមទៅបន្ទប់វិញ»ជីយ៉ុនលើកដៃ
ទាំងសងខាងអោបចូលគ្នានឹងធ្វើមុខស្មើរ
«ស្រេចចិត្ត»ជីននិយាយហើយគេងបែរខ្លួនម្ខាង
ជីយ៉ុននាងពិតជាខ្នាញ់នឹងប្តីនាងយ៉ាងខ្លាំងហើយបិទភ្នែកតាំងចិត្តអត់ទ្រាំយ៉ាងខ្លាំងហើយនិយាយក្នុងចិត្ត<ហឹម....ជីយ៉ុនអែងត្រូវតែ
ទ្រាំមិនត្រូវចុះចាញ់បានងាយៗឡើយ ព្រោះយើងជាអ្នកខុស>
នាងនិយាយហើយក៍ស្ទុះទៅគេងបញ្ជាតនឹងជីន ជីនគេលួចញញឹមតែគេមិនព្រមចុះចាញ់នឹងជីយ៉ុនជាដាច់ខាត ។
YOU ARE READING
លោកប្តីកំហូច (The End)
Romanceពួកគេក៍បានរៀបការដោយមិនបានស្រឡាញ់គ្នា ទាំងមានភាពស្អប់គ្នាទៅវិញទៅមក
