លោកប្តីកំហូច ភាគទី28

2.1K 74 6
                                        

  មិនយូប៉ុន្មានឡានក៍ឈប់ចតនៅក្នុងភូមិគ្រឹះជីយ៉ុននាងចុះពីលើ
ឡានដោយទឹកមុខខឹងសម្បារយ៉ាងខ្លាំង នាងបានប្រាប់ឲអ្នកបើក
ឡើនជូនរីតាទៅផ្ទះវិញ ឡានក៍បើកចេញពីភូមិគ្រឹះ ជីយ៉ុននាងឈរ
មើលឡានដែរបើករហូតបាត់ពីភ្នែក នាងក៍ដើរចូលទៅក្នុងភូមិគ្រឹះ
ឡើងទៅបន្ទប់។
  ក្រាក~
នាងបើកទ្វាបន្ទប់ពណ៌ត្នោតចាស់រលោងដើរចូលទៅដោយមិន
បានចាក់សោរ នាងដើរទៅគ្រែដាក់បង្គុយចុះនៅចុងម្ខាងនៃគ្រែ
ហើយនាងនិយាយតែម្នាក់ឯងដោយអារម្មណ៍ក្តៅគគុក
«បើដឹងថាបងសាវ៉ាអ៊ីចឹងខ្ញុំបដិសេធមិនព្រមរៀបការជាមួយតាំង
ពីដំបូងមកម្ល៉េះ ព្រហ្មចារីខ្ញុំអើយអស់ខ្ទិចហើយ ហើយមកប៉ះប្តី
ចិត្តព្រានបែបនេះ ហិហិ»នាងអង្គុយរអ៊ូរទាំនឹងវាសនាជីវិតរបស់
នាង ដោយមិនដឹងថាជីនលួចស្តាំនាងពីខាងក្រៅ។
ក្រាក~
ជីនបើកទ្វាដើរចូលមុខដូចគ្មានរឿងអ្វីកើតឡើងមកអ៊ីចឹងហើយលួច
ប្រសព្វភ្នែកទៅនាងបន្តិចក៍ដកមកវិញជីនលើកចិញ្ចើមម្ខាងដោយ
ទឹកមុខឌឺដង ធ្វើឲនាងដែរអង្គុយនៅចុងម្ខាងនៃពូកអង្គុយសម្លក់
ចង់ជ្រុះគ្រាប់ភ្នែកមកហើយ នាងក្តាប់ដៃយ៉ាងណែនហើយស្ទុះទៅ
ចាប់ទាញស្លឹកត្រចៀកជីនតែដោយសារជីនមានកម្ពស់ខ្ពស់ទើបធ្វើ
ឲនាងពិបាកនិងឈោងទាញត្រចៀករបស់គេ ខណៈនោះជីនបែរ
មុខមកចំហើយចាប់ករដៃស្រឡូនរបស់នាងទាំងពីរ
បបូរមាត់ទាំងពីរប៉ះគ្នា
ខ្យល់ដង្ហើមក្តៅរបស់ជីនប៉ះជាមួយជីយ៉ុន នាងបើកភ្នែកធំៗ
និងព្យាយាមរើសតែមិនបានសម្រេចនាងខំប្រឹងខ្ជិបមាត់តែជីន
នៅតែជំនះចូលទៅក្នុងប្រអប់មាត់ទន់ល្មើយទាល់តែបានអណ្តាតរបស់ជីនប្រលែងលេង
ជាមួយនិងអណ្តាតរបស់ជីយ៉ុនទាល់នាងអង្ហក់ខ្យល់ ដៃតូចៗវៃ
ដើមទ្រូងតឹងណែនរបស់ជីនតែត្រូវជីនមើលមុខដោយការឌឺ
«យ៉ាងម៉េចចង់ត្រូវទៀតទេ?»ជីនលើកចិញ្ចើមម្ខាងមើលមុខជីយ៉ុន
នាងគ្រាន់តែលឺបែបនេះភ្លាមក៍ប្រញាប់ថយក្រោយភ្លាមភ្នែករបស់
នាងមិនហ៊ានប្រសព្វនិងភ្នែកជីននោះទេនាងបែរមុខចេញទៅជិត
ទូរខោអាវរួចនិយាយរឿងដែរនាងបានឃើញនៅផ្សារទំនើប
«អាតាបុិជីនម៉េចបានជាបងទៅបណ្តើរស្រីផ្សេងហើយថើបនាង
ម្នាក់នោះទៀត»ជីយ៉ុននិយាយជាមួយជីនតែមើលហ៊ានមើលមុខ
ចំនោះទេ
«គឺដោយសារតែអូន យ៉ាងម៉េចពេលឃើញបងនៅជាមួយស្រី
ផ្សេងមានអារម្មណ៍យ៉ាងម៉េចដែរអារម្មណ៍របស់អូនពេលនេះ និង
អារម្មណ៍បងពេលឃើញអូនទៅនិយាយញ៉ែញង់និងប្រុសផ្សេង
វាមិនខុសពីគ្នានោះទេ បើអូនមិនចង់ឃើញបងនៅជាមួយអ្នកផ្សេង
ក្រៅពីអូន អូនឈប់ធ្វើខ្លួនទៅស្និតស្នាលជាមួយប្រុសផ្សេងទៀតទៅ អូនធ្វើបានអត់?» ជីននិយាយឲញាប់ស្អេករកតែ
ជីយ៉ុននិយាយមិនទាន់ហើយប្រយោគចង់ក្រោយរបស់គេក៍ដើរ
ចូលទៅជិតជីយ៉ុននិងឱនមុខមើលនាងតូចដែរកំពុងសម្លឹងមើល
ជីនដោយភាពភ័យខ្លាច រហូតដល់ចុងច្រមុះប៉ះគ្នានិងជះខ្យល់
ដង្ហើមក្តៅគគុក ជីនក៍ថយក្រោយមកវិញ នាងក៍ធូរចិត្តហើយ
ហើយនិយាយទៅកាន់ជីនវិញម្តង
«តែបើបងមិនពេញចិត្តនៅពេលដែរអូននៅជាមួយនិងបុរសផ្សេង
បងក៍ប្រាប់អូនមក ចាប់បាច់យកស្រីទៅបណ្តើរក្នុងផ្សារហើយ
ថើបនាងម្នាក់នោះធ្វើអី»នាងនិយាយដោយការខឹងព្រោះនាងមិន
ខុសច្រើនដូចជាជីននោះទេ ជីនក៍បែរមុខមកមើលជីយ៉ុនហើយ
ញញឹមចុងមាត់និងក្រសែភ្នែកកាចមុតស្រួចសម្លឹងមើលនាង
ជីនដើរទៅរកជីយ៉ុនមួយៗ ហើយឱនទៅជិតមុខនាងម្តងទៀតរួច
ខ្សឹបដាក់ត្រចៀកដោយសម្លេងស្រាវៗ «បងចង់ឲអូនដឹងពី
អារម្មណ៍ប្រចណ្ឌ»ហើយក៍ងើបមុខមកវិញទាំងទឹកមុខញឹមៗ
ធ្វើឲនាងតូចដែរស្តាប់សម្លេងហើយមានអារម្មណ៍ស្រៀវខ្លួនខ្ញើកៗ
ជីនក៍បកមករកជីយ៉ុនម្តងទៀតរួចខ្សឹបដាក់នាងដដែល
«អរហើយយប់នេះបងនិងមកចាត់ការអូនម្តងទៀតកុំឲពូកែតែ
មាត់តវ៉ានិងប្តីពេក»ជីនញញឹមចុងមាត់ពេលដែរនិយាយប្រយោគ
នេះហើយដើរទៅពូកដាក់បង្គុយចុះទាញទូរស័ព្ទពីហោប៉ាវចុចមើល
ម៉ោង ជីយ៉ុនពេលលឺប្រយោគរបស់ជីនហើយធ្វើឲនាងគាំងស្តូក
បើកភ្នែកធំៗនិងនិយាយក្នុងចិត្ត(ម៉ែជួយកូនផងកូនត្រូវគេចាប់ប្រើ
ការទៀតហើយ)នាងនិយាយពាក្យក្នុងចិត្តហើយក៍បិទភ្នែកមួយភ្លេតនិងក្រវីក្បាល។

លោកប្តីកំហូច (The End)Where stories live. Discover now