💞ស្អប់ព្រោះស្រលាញ់💞

3.1K 138 5
                                    

ភាគ21

Morning

      ព្រឹកព្រលឹម​ Yoongi រៀបចំខ្លួន​យ៉ាងស្អាត បាទព្រោះថ្ងៃនេះគេត្រូវទៅរេីសចិញ្ចៀនហេីយនឹង​ ល​ ឈុតរៀបការព្រោះថាមួយខែទៀតដល់ថ្ងៃពិសេសហេីយ​

ភូមិគ្រឹះ​ Hwang ___

Yoongi ចុះពីលេីឡានដេីរចូលក្នុងផ្ទះទាំងញញឹមសំដៅទៅរកអនាគតប៉ាក្មេកដែលកំពុងអង្គុយអានកាតសែតនៅតុអាហារ

«លោកពូ​ សួស្ដី​បាទ»Yoongi អោនគំនាបដាក់ លោក Hwang ដែលកំពុងអង្គុយលេីតុអាហារ

«អរកូន Su​ មកអង្គុយលេងសិនមក»Mrr Hwang ញញឹមស្រស់ដាក់អនាគតកូនប្រសារ

«បាទលោកពូ»Yoongi ញញឹមចូលអង្គុយ

«មកទទួល​កូន Jii មែនទេ»Mrr Hwang សួរទៅរាងក្រាស់

«បាទលោកពូ​ និយាយអញ្ចឹងអ្នកមីងមិនទាន់
ត្រឡប់មកពីកាណាដា​ទេឬ»Yoongi សួរព្រោះមិនទាន់ឃើញគាត់

«គឺប្រហែល​អាទិត្យក្រោយ​ អូ៎នោះកូន Jii មកល្មម»Mrr Hwang ចង្អុលទៅ​កូនស្រីដែលកំពុងចុះមក

«លោកប៉ា​ លោកMin »Yejii ចុះមកទាំងញញឹម

«មកហេីយហេស៎កូន បងមកទទួលហេីយ»Mrr Hwang ញញឹមនឹងអង្អែលក្បាលកូនស្រី

«ចាស៎​លោកប៉ាចឹងកូនទៅសិនហេីយ»Yejii ញញឹមដាក់លោកប៉ាហេីយក៏កៀកដៃរបស់រាងក្រាស់

«ចឹងពួកខ្ញុំសុំទៅសិនហេីយលោកពូ»Yoongi អោនគំនាបដាក់គាត់ទាំងញញឹមហេីយក៏ ចេញទៅជាមួយរាងតូច

«អូនញាំអីហេីយឬនៅ»Yoongi សួរ នាងតូចស្របពេលកំពុងបញ្ជាចង្គូតឡាន

«នៅទេចាំញាំជាមួយលោក»Yejii ញញឹមអោបដៃរបស់រាងក្រាស់នឹងផ្ដេកក្បាលលេីស្មារបស់គេ

«អូនចង់ញាំអី»Yoongi អង្អែលក្បាលនាង
តិចៗដោយដៃម្ខាង

«បេីកឡានទៅខ្ញុំចង់នៅបែបនេះមួយភ្លេត»Yejii បិតភ្នែកសម្ងំអោបដៃរបស់រាងក្រាស់ទាំងញញឹម

«បាទ»Yoongi បើកឡានសម្ដៅទៅផ្សារទំនើបរបស់ Jimin ព្រោះផ្សារ នោះសម្បូរទៅដោយហាងល្អៗជាច្រើន

Skip ___

Daegu____

Jungkook កំពុងបណ្ដើរនាងតូចចូលក្នុងផ្សារទំនើបព្រោះចង់ទិញសម្លៀកបំពាក់អោយនាងនឹងរបស់ប្រើប្រាស់ថ្មីអោយ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now