💞ស្អប់ព្រោះស្រលាញ់💞

2.4K 128 2
                                    

ភាគ 28

ផ្ទះ Suhyung _________

«ញាំទឹកសិនទៅ»Suhyung យកទឹកមួយកែវអោយ Jungkook

«ប្រាប់បានឬនៅថានាងមានកូនជាមួយអ្នកណា ហើយហេតុអីក៏រត់ចោល Taehyung hyung »Jungkook សួរនាងដោយទឹកមុខមាំ

«ខ្ញុំមានកូនជា Taehyung »Suhyung ឆ្លើយទៅកាន់នាយកម្លោះទាំងមិនស្ទាក់ស្ទើ យ៉ាងណាក៏រឿងលាក់មិនបានដែលព្រោះ Taehyung ក៏បានដឹងរឿងនេះទៅហើយ មិនយូនាយក៏អាច នឹងប្រាប់ទៅបងប្អូនរបស់គេដែល

«ថាម៉េចពិតមែនហេស៎»Jungkook និយាយទាំងភ្ញាក់ផ្អើលនឹងសួរនាងបញ្ជាក់ នាងមានកូនជាមួយ Taehyung គេស្ដាប់ច្រឡំមែនទេ

«លោកអាចសួរ Taehyung បានគេក៏ដឹង»Suhyung តបទៅរាងក្រាស់

«បើមានកូនជាមួយគ្នាហេតុអី នាងចាកចេញពីគាត់»Jungkook លើកសំនួរមកសួរនាង គេមិនយល់ទេថាហេតុអី ដល់ថ្នាក់មានកូនជាមួយគ្នាហើយនាងដាច់ចិត្តចាកចេញពីបងរបស់គេនោះ

«ខ្ញុំធ្វើដើម្បី Taehyung »Suhyung ឆ្លើយទាំងអោនមុខចុះ នាងដឹងថានាងខុសតែនាងធ្វើដើម្បីមនុស្សដែលនាងស្រលាញ់

«ដើម្បីបងប្រុសចឹងឬ នាងចង់បានន័យថាម៉េចខ្ញុំមិនយល់ទេ»Jungkook រឹតតែឆ្ងល់លើសដើម ទៅទៀតធ្វើដើម្បីបងប្រុសរបស់គេចឹងឬ ធ្វើអោយបងគេឈឺចាប់នឹងមែនទេហៅថាជួយ

«លោកស្រីដេញខ្ញុំចេញពី ជីវិតរបស់ Taehyung »Suhyung មើលមុខរបស់ Jungkook បន្តិចទើបនាងសម្រេចចិត្តនិយាយគ្រប់យ៉ាងប្រាប់ទៅនាយ ទាំងអស់នាងនិយាយទាំងយំស្មានថានាងមិនឈឺឬដែលត្រូវចាកចេញពីមនុស្សដែលខ្លួនស្រលាញ់នោះ នាងក៏ឈឺតែអោយនាងធ្វើយ៉ាងម៉េច នាងត្រូវបង្ខំចិត្តធ្វើដើម្បីមនុស្សដែលគេស្រលាញ់

«នេះអ្នកម៉ាក់ធ្វើបែបនេះបានយ៉ាងម៉េច»Jungkook និយាយឡើងទាំងខឹងនាយមិននឹកស្មានថាម៉ាក់របស់នាយហ៊ានធ្វើដល់ថ្នាក់នេះទេ

«ហឹកៗខ្ញុំយល់ថាខ្ញុំក្រ ទើបលោកស្រីធ្វើបែប នេះខ្ញុំព្រម ព្រមដើម្បីអនាគតរបស់ Taehyung តែលោកកុំប្រាប់គេថាខ្ញុំនៅទីនេះណាលោក Jeon យល់ដល់ជីវិតខ្ញុំនឹងកូនរបស់ខ្ញុំ ខ្ញុំមិនចង់ស្លាប់ទេ»Suhyung យំរឹតតែខ្លាំងសុំអង្វរអោយនាយកម្លោះកុំនិយាយប្រាប់ Taehyung បើមិនចឹងទេ ជីវិតនាងនឹងកូននឹងអស់ជាមិនខាន ព្រោះលោកស្រី Wang នឹងមិនទុកនាងទេនោះទេ

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now