💞ស្អប់ព្រោះស្រលាញ់💞

3K 137 24
                                    

ភាគ20

      Jinnie កំពុងអង្គុយចាំរាងក្រាស់ព្រោះ Jungkook ថានឹងនាំទៅដើរលេងពេលយប់ តែគេសុំ clear ការងារបន្តិចព្រោះកូនចៅខលពី កាស៉ីណូមក  កំពុងអង្គុយចាំសុខៗក៏មានសំឡេងមួយបន្លឺឡើង

«សួស្ដី Jinnie »Lee ស្លៀកពាក់ស៉ិចស៉ីនឹងផាត់មុខរបៀបពួកហាយសូកំពុងបណ្ដើរគ្នាជាមួយ Soobin មករកនាងតូចទាំងញញឹម ក្រោយពីបែកជាមួយ Jinnie Soobin បានសម្រេចចិត្តយកនាងដើម្បីបំភ្លេច Jinnie ហើយថែមទាំងមានអីៗជាមួយគ្នាទៀត

«......»Jinnie ងាកមើលមួយភ្លេតក៏បែខ្នងរៀបនឹង ដើរចេញ

«អេ៎ នេះអត់សុជីវធម៌មែន យើងខំមករាក់ទាក់ណា»Lee សម្លក់ Jinnie ថ្លែខឹងដែលនាងមិនអើពើនឹងខ្លួន

«ពួកយើងធ្លាប់ស្គាល់គ្នាដែលមែនទេ បានចាំបាច់រាក់ ទាក់»Jinnie អោបដៃធ្វើមុខឆ្ងល់ដាក់ពួកគេ

«ម៉េចក៏និយាយបែបនេះ Jinnie »Soobin និយាយរបៀបមិនពេញចិត្ត

«ខ្ញុំនិយាយការពិត ខ្ញុំមិនដែលស្គាល់នាងឡើយ បើលោកខ្ញុំស្គាល់ព្រោះលោកជា ថៅកែ ចាស់របស់ខ្ញុំ»Jinnie តបទៅវិញទាំងញញឹមស្មើដាក់ជាមួយនឹងទឹកមុខឌឺដង

«Bin បងមើលនាងចុះ»Lee ងាកមកញិញ៉ក់ដាក់ Soobin

«ឆាប់សុំទោស Lee ភ្លាម Jinnie »Soobin គំហកអោយ Jinnie សុំទោស Lee

«រឿងអីខ្ញុំត្រូវសុំទោស ខ្ញុំអត់បានខុសផង»Jinnie តបទៅវិញទាំងខឹងរឿងអីនាងត្រូវសុំទោសបើនាងមិនបានខុសផង ហើយនាងក៏គ្មានថ្ងៃសុំទោសមនុស្ស ដូចជា Lee ដែល

«ខ្ញុំបញ្ជាអោយនាងសុំទោស Lee ភ្លាម»Soobin សង្កត់សំឡេងដាក់នាងតូចនឹងសម្លឹងនាងទាំងកំហឹង

«hey......ឌឹប»Jungkook កេះ Soobin អោយងាក នឹងហើយក៏ដាល់មួយដៃធ្វើអោយ Soobin ដួលព្រូសនៅនឹងការ៉ូ ហើយក៏ក្រឡងអ្នកដែលដួលនោះហើយក៏ទៅក្បែរនាងតូច

«អួយ៎»Soobin ស្រែកតិចៗព្រោះឈើ

«បង Bin »Lee ចូលទៅលើកអ្នកជាសង្សារ

«លោក Jeon »Soobin បើកភ្នែកធំៗពេលឃើញមនុស្សមានអំណាច Jeon Jungkook កំពុងអោបចង្កេះរបស់ Jinnie យ៉ាងស្និតស្នាល

«មែនគឺយើង នៅចាំយើងបានក៏ល្អ»Jungkook និយាយមុខស្មើគ្មានញញឹមអីបន្តិច

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now