💞ស្អប់ព្រោះស្រលាញ់💞

2.8K 145 11
                                    


Morning _____

Jinnie ក្រោយពីដេកយំមួយយប់ក៏ងើបឡើងទាំង រាងធីងធូងព្រោះឈឺក្បាល តែនាងតូចក៏ចុះមកធ្វើការតាមទម្លាប់ដូចរាល់ដង ថ្ងៃនេះនាងក៏ត្រូវផ្សារទិញសម្ភារដាក់ហាងព្រោះមានរបស់ខ្លះជិតអស់ទើបត្រូវ ទិញទុកអោយហើយ

Jinnie នឹង Mina ដើរក្នុងផ្សាររបស់តាមក្រដាស់ដែលគេកត់អោយកំពុងទិញសុខក៏លេចវត្តមានរបស់ ប្រុសពីម្សិលមិញចេញមកពីណាមិនដឹងដើរសំដៅ មករកពួកនាង

«សុំទោសអ្នកនាង Jinnie មែនទេ»Man ចូលមក
រកនាងទាំងញញឹមខុសពីនាងតូចដែលធ្វើមុខក្រម៉ូវ ភ្លាម

«លោកមានការអី»Mina សួរជំនួសព្រោះឃើញទឹកមុខរបស់ Jinnie មិនល្អ

«គឺខ្ញុំសុំនិយាយជាមួយអ្នកនាង Jinnie បានទេខ្ញុំចង់សុំទោសរឿងពីម្សិលមិញ»Man ធ្វើមុខកំសត់ធ្វើដូចជាគេដឹងខុសពិតមែនចឹងតែតាមពិតវាគ្រាន់តែជាល្បិចតែប៉ុណ្ណោះ

«ខ្ញុំមិនបានខឹងនឹងលោកទេ មិនបាច់សុំទោស ទេ»Jinnie និយាយចប់រៀបនឹងដើរចេញតែក៏ត្រូវប្រុសម្នាក់នោះចាប់ដៃ«លែងដៃខ្ញុំ»នាងតូចនិយាយទាំងខឹងនឹងសម្លក់ប្រុសម្នាក់នោះថ្លែ

«នែ៎លែងដៃ Jinnie ភ្លាម»Mina ទាញដៃប្រុសម្នាក់នោះចេញនឹងឈរពីមុខនាងតូច

«ខ្ញុំសុំទោសពិតមែនខ្ញុំគ្មានចេតនាធ្វើអោយអ្នកនាងឈ្លោះគ្នាជាមួយនឹងសង្សារអ្នកនាងទេ»Man ធ្វើទឹកមុខដឹងកំហុសសម្ដែងដាក់ ពួកនាងធ្វើអោយពួក នាងមិនជឿមិនបាន

«លោកឯងមិនបា-»Mina លើកដៃចង្អុលមុខប្រុសម្នាក់នោះតែក៏ត្រូវនាងតូចកាត់សម្ដី

«ខ្ញុំដឹងហើយលោកកុំគិតច្រើនអី»Jinnie ញញឹម ដាក់បន្តិចនឹកគិតថាគេប្រហែលជាគ្មានចេតនា ពិតមែន គេអាចគ្រាន់តែជាមនុស្សប្រុសឃើញស្រីមិនបានចង់ញ៉ែអីបែបនឹងទើបនាងតូចមិនគិតច្រើន

«ខ្ញុំអរគុណដែលអ្នកនាងមិនដឹង»Man ចាប់ដៃនាងតូចម្ដងទៀត

«ចាស៎ បើអស់អីហើយខ្ញុំសុំទៅសិនហើយតោះ Mina »Jinnie និយាយរួចក៏ដើរចេញទៅដោយមាន Mina ទៅជាមួយ

គ្រាន់តែនាងតូចដើរចេញទៅបាត់ Man ក៏ទាញទូរស័ព្ទខលទៅ Lee ភ្លាម

💞ស្អប់ព្រោះស្រលាញ់💞(complete ✔)Where stories live. Discover now