You're My EYEs | ភាគទី 45

6K 385 1
                                    

ក្រោយពីវាយគ្នាអស់ចិត្តម្នាក់ៗសភាពដូចស្អីមិន ដឹង Taehyung អង្គុយមើលមិនបានទៅណាចំណែក Jungkook ឡើងទៅខាងលើបាត់ហើយបើឃាត់ មិនបាននាយក៏មិនចង់នៅមើលដែរ ។ ពេលនេះ Ella នៅអង្គុយរាបនិងការ៉ូចំណែក Yurin គឺអង្គុយនៅម្ខាង លើសាឡុង ដោយ Taehyung អង្គុយអោបដៃមើល នាងទាំងពីរ ដោយទឹកមុខរាបស្មើ ខណៈដែល Jungkook មិននៅខ្លាក៏ចូលសណ្ឋឹតខ្លួន
«អ្នកណាបង្កររឿង?» Taehyung
«គឺនាង!!» ទាំងពីរអ្នកបន្លឺឡើងព្រមគ្នា
«គឺនាងកញ្ចះគេនិងហើយដើរមកនិយាយស្តីវាយស្មើ ជាមួយខ្ញុំមុន ថែមទាំងមើលងាយខ្ញុំទៀតខ្ញុំមិនព្រម» Yurin រៀបរាប់
«មើលងាយ? ពិតទេ Ella?» Taehyung
«គឺខ្ញុំគ្រាន់តែនិយាយតាមមើលឃើញតើ លោកប្រុសតូច» Ella
«និយាយធ្វើអីនាងត្រឹមជាអ្នកបម្រើ...» Taehyung
«សុំទោសលោកប្រុសតូច» Ella អោនមុខចុះ Yurin ញញឹមពេញចិត្តប៉ុន្តែ
«នាងក៏ដូចគ្នា!!» Taehyung
«ខ្ញុំយ៉ាងមិច?» Yurin?
«កុំស្មានខ្ញុំមិនដឹងពីបំណងរបស់នាង!! ធ្វើអីកុំលើស ពេកបើចង់នៅទីនេះបន្ត» Taehyung ថាហើយក៏ ងើបដើរចេញទៅលើទៅបន្តរបស់គេដែលមាន Jungkook កំពុងអង្គុយមើលឯកសារខ្លះ
«បងសម្លាញ់» Taehyung ដើរមកអោប ក នាយពី ក្រោយដាក់ចង្ការលើស្មាររបស់នាយ
«ហឹម? ខាងក្រោមយ៉ាងមិចហើយ?» Jungkook
«បងចង់ដឹងទេថាហេតុអីពួកគេវាយគ្នា?» Taehyung ប្រលែងនាយវិគរួចដើរមកអង្គុយលើគ្រែ
«មែនហើយតើរឿងវាយ៉ាងមិច?» Jungkook បែរមកមើលមុខរបស់គេ
«ព្រោះបង!!» Taehyung
«ហឹម??» Jungkook
«ពួកនាងប្រហែលជាគិតថាបើអ្នកណាអ្នកនោះបាន បងហើយមើលទៅ» Taehyung
«Yurin នាងមានប្តីហើយណាមួយនាងគ្រាន់មកសុំ ស្នាក់អាស្រ័យតែប៉ុណ្ណោះ ចំណែក Ella វិញ...» Jungkook
«ពីមុនក៏ជាព្រាននារីម្នាក់ដែរឬបងធ្វើជាល្ងង់?» Taehyung សម្លក់នាយរួចទាញកន្សែងចូលបន្ទប់ទឹក ទាំងម៉ួម៉ៅ ស្អប់ណាស់ប្រាប់មិនជឿហើយនៅលើក ហេតុផលស្អី?
«Aww??» នាយត្រឹមឆ្ងល់ ធ្វើការពេកដល់លែងចាប់ អារម្មណ៍ពីមនុស្សស្រីជុំវិញខ្លួនទៅហើយ

មួយសន្ទុះក្រោយ Taehyung ក៏ចេញមកវិញ រៀបចំស្លៀកពាក់និងចុះទៅក្រោមវិញដើម្បីញាំបាយ ។ គេកំពុងឈរមុខកញ្ចក់ Jungkook ក៏ងើបមក អោបពីក្រោយ
«អូនសម្លាញ់ហា៎...» Jungkook
«ហឹម?» Taehyung គ្រហឹមតប
«យប់នេះបងបង្ហើយការងារបញ្ចប់គម្រោងរួចហើយ ពួកយើងទៅលេងពូ Jin និងគិតគូររឿងកូនរបស់ពួក យើង» Jungkook
«បងនិយាយពិតមែនហេស?» Taehyung បែរមកសួរនាយជាមួយទឹកមុខរំភើប
«ហឹម!! បងកុហសធ្វើអី?» Jungkook
«សប្បាយចិត្តណាស់បងសម្លាញ់!! ចាំយប់នេះខ្ញុំជួយ ការងារបងណា» Taehyung
«មិនបាច់ក៏បាន! បងធ្វើម្នាក់ឯងបានហើយ» Jungkook
«មានប្រពន្ធជួយនិងឆាប់រួចនោះអី! ពេលនេះតែម្តង ក៏បាន» Taehyung
«ប្រញាប់ទៅណា? ញាំបាយសិន» Jungkook
«តោះទៅញាំបាយៗ» Taehyung អូស Jungkook ចេញទៅនាយញញឹមហួសចិត្តនិងប្រពន្ធរបស់ខ្លួន ដែលមុននេះង៉ង៉ក់សោះ

You're My EYEs (ចប់)Where stories live. Discover now