You're My Eye | ភាគទី 05

8K 577 0
                                    

    #ថែស្នេហាបង

       ពេលដែល Taehyung ចេញទៅផុតនាងក៏ត្រូវ ប្រឈរមុខនិងអនាគតម្តាយក្មេកតែឯង
«មុននេះហេតុអីមិនអោយប្អូនទៅរៀន?» អ្នកស្រីJeon
«គឺដោយសារគេតាមព្រោះចង់នៅជាមួយខ្ញុំ ម្សិល មិញខ្ញុំមិននៅទើបចង់ឃាត់អោយគេនៅសិននិងណាអុំស្រី» Eunyung
«ចាំគេមកវិញក៏បាន ប្អូនទៅរៀនមិនគួរឃាត់ទេ» អ្នកស្រី Jeon
«ចា៎អុំស្រី» Eunyung
«ទៅរៀបចំខ្លួន ថាសអាហាររបស់ Jungkook នៅ លើតុ លើកទៅអោយ Jungkook នៅបន្ទប់ផងគេ ច្បាស់ជាឃ្លានហើយ» អ្នកស្រី Jeon
«ចា៎...ចា៎អុំស្រី!» Eunyung ប្រញាប់ដើរចេញ នេះ ងើបមកទាំងឈុតគេងមិនទាន់រៀបចំខ្លួននៅឡើយ ភ្លេចខ្លួនថានៅផ្ទះគេ យប់មិញមកវិញយ៉ាងមិចក៏មិនដឹង?
     នាងតូចលើកថាសអាហារខ្លួនឯងទៅបន្ទប់របស់ Jungkook ព្រោះអ្នកស្រី Jeon ហាមមិនអោយអ្នក បម្រើទៅតាម តែប៉ុណ្ណឹងនាងយល់ថាដូចចុះនរកបាត់ ទៅហើយ

*knock knock
«អ្នកណា?» Jungkook
«គឺអូន! Eunyung»
«អរ...ចូលមក» Jungkook
   Eunyung បើកទ្វារចូលទៅដោយមានថាសអាហារទៅជាមួយ នាងមិនដែលបម្រើអ្នកណាបែប នេះទេ ស្អីទៅថាការមកចូលគ្រួសារនេះរស់នៅស្រួល? មើលចុះត្រូវបម្រើមនុស្សពិការភ្នែក ដូចខ្លួនជាអ្នកបម្រើក្នុងផ្ទះយ៉ាងចឹង
«អូនមានការអីឬ?» Jungkook
«គឺអូនយកអាហារពេលព្រឹកមកអោយបង» Eunyung
«បងអត់ឃ្លានទេ!» Jungkook
«បើមិន...អឺ...មិនឃ្លានក៏ត្រូវតែញាំដែរណាអូនខំយក មកអោយដោយផ្ទាល់» Eunyung
«ក៏បាន!! មកអង្គុយជិតបងមកកុំអោយពិបាកនាំបង ទៅអង្គុយឆ្ងាយ» Jungkook ថាហើយនាងត្រូវលើក កៅអីមកអង្គុយជិតគ្រែគេងដែល Jungkook អង្គុយ ត្រង់នោះ នាងត្រូវទុកអាហារលើតុសិន លើកកៅអី មកជិតនិងដើរទៅយកថាសអាហាម្តងទៀត ប៉ុណ្ណឹង នាងក៏ហត់បាត់ទៅហើយ
«នេះ...បងហារមាត់ទៅ» Eunyung និយាយហើយ Jungkook ក៏ហារមាត់ នាងបញ្ចុកមិនបានប៉ុន្មាន ក៏សួួរឡើងកុំអោយស្ងាត់
«តើភ្នែករបស់បង...អាចព្យាបាលបានទេ?» Eunyung
«ប្រហែលជាអត់! 4ខែហើយដែលបងត្រលប់មកពី ការព្យាបាលនៅអង់គ្លេស ប៉ុន្តែដូចអូនឃើញស្រាប់ ហើយ» Jungkook បញ្ចេញទឹកមុខអន់ចិត្ត
«កុំចឹងអី Jungkook បងញាំទៀតទៅណា កុំគិត ច្រើនអី» Eunyung បន្លប់ទាំងកំពុងគិត បើចឹងមែន Jungkook និងមើលមិនឃើញអស់មួយជីវិតមែនទេ?
«Eunyung អូនអាចងូតទឹកអោយបងបានទេ?» Jungkook
«នេះបងមិនទាន់ងូតទឹកទេហេស?» Eunyung
«ត្រូវហើយ!! តាំងពីចេញពីមន្ទីរពេទ្យមកបងគ្មាន អ្នកណាងូតទឹកអោយទេ» Jungkook
«អឺគឺ....ចាំអូនទៅ...អឺ...គឺអូនត្រូវទៅរកម៉ាក់អូនចាំ ថ្ងៃក្រោយណា Jungkook» Eunyung
«អរ...មិនអីទេ!!» Jungkook ញញឹមតិចៗ
«ញាំបន្តទៅ» Eunyung បញ្ចុកបន្ត
«ខិខិ...» Jungkook ឈ្លក់ចេញបាយមកវិញប្រលាក់ លើខ្លួនរបស់នាងតូច
«អា៎យ...Jungkook នេះបង...ហ៊ើយ...» Eunyung ស្រែកចាក ប្រលាក់សម្លៀកបំពាក់របស់នាង
«បងសុំទោស Eunyung មិនអីមែនទេ?» Jungkook
«មិនអីយ៉ាងមិច? ប្រលាក់អស់ហើយ គគ្រិចណាស់» Eunyung បញ្ចេញកាយវិការរអើមខណៈដែល Jungkook មិនអាចមើលឃើញ
«បងសុំទោស» Jungkook អោនមុខចុះ ទាំងមាន បាយនៅជាប់កែមមាត់របស់ខ្លួន
«មានរឿងអីនិង?» អ្នកស្រី Jeon ចូលមកព្រោះ សម្លេងស្រែករបស់នាងតូចលឺដល់ខាងក្រៅស្រប ពេលដែលគាត់ត្រូវឡើងមកស្រាប់
«អុំស្រី! គឺ...» Eunyung
«ម៉ាក់...កូនធ្វើអោយនាងពិបាកទៀតហើយ» Jungkook
«មិនអីទេកូនប្រុស!!» អ្នកស្រី Jeon យកកន្សែងមក ជូតមាត់អោយ Jungkook
«នាងចេញទៅសម្អាតខ្លួនចុះ ហើយតាមអ្នកបម្រើ អោយឡើងមកសម្អាតផង» អ្នកស្រី Jeon
«ចា៎អុំស្រី!!» Eunyung រហ័សដើរចេញយ៉ាងលឿន មិនស្ទះស្ទើរអីបន្តិច អ្នកស្រី Jeon បានត្រឹមហួសចិត្ត រួចបែរមកមើលកូនរបស់គាត់វិញ
«កើតអីហាសកូន?» អ្នកស្រី Jeon
«ធ្វើអោយនាងពិបាក ពេលមើលថែកូន កូនធ្វើអោយគ្រប់គ្នាពិបាកដោយសារកូន កូនអត់បានការ» Jungkook ហូរទឹកភ្នែកចុះមកអ្នកស្រី Jeon ទាញកូនប្រុសតែម្នាក់របស់គាត់ទៅអោបលួង លោម
«កូនល្អរបស់ម៉ាក់!! កូនធ្វើបានល្អបំផុតហើយណា កំបន្ទោសខ្លួនឯងទៀតអី» អ្នកស្រី Jeon
«កូននាំទុកអោយគ្រប់គ្នា កូនអត់បានការ» Jungkook និយាយដដែលៗ អ្នកស្រី Jeon និយាយ លួងលោមទម្រាំតែអាចអោយគេស្ងប់អារម្មណ៍បាន ចំណែក Eunyung មកដល់បន្ទប់ទឹកបើកទឹកហើយ ស្រែកឡើង ត្រឹមតែថ្ងៃដំបូងនាងទ្រាំលែងចង់បាន ទៅហើយ

You're My EYEs (ចប់)Where stories live. Discover now