You're My EYEs | ភាគទី 32

6.6K 449 0
                                    

SKIP

ក្រោយគ្រប់គ្នាចេញទៅអស់នៅសល់តែពីរនាក់ ម្តាយកូននេះ អ្នកស្រី Kim បោះជំហ៊ានចូលមករក នាងតូចជាកូនស្រីដែលកំពុងអង្គុយយំមិនឈប់នោះ បន្ទាប់មកក៏

*ផាច់!!
មួយកំភ្លៀងមុខស្រីតូចស្រស់ស្អាតត្រូវបែរទៅម្ខាងតាមកម្លោំងដៃ
«ម៉ាក់...ហិហិ» Eunyung លើកដៃទប់មុខខ្លួនឯង កន្លែងដែលត្រូវគាត់ទះ តាំងពីតូចដល់ធំប៉ុណ្ណឹងគាត់ មិនដែលវាយនាងម្តងណាឡើយ
«មីនកូនថោកទាប» អ្នកស្រី Jeon
«ម៉ាក់ កូន....» Eunyung
«ដើរលេងយប់ ផឹកស្រារ ចូលផ្ទះយប់ជ្រៅម៉ាក់មិន ដែលថាទេ តែហេតុអីធ្វើខ្លួនថោបទាបបែបនេះ? កូន នេះមិនមែនជាកូនលោក Jeon ទេ! ជាកូនអ្នកណា ប្រាប់ភ្លាមមីកូនចង្រៃយ៍» អ្នកស្រី Kim ទាំងខឹង
ទាំងយំ ទាំងវាយនាយ
«អ៊ួយ...ម៉ាក់!! ខ្ញុំឈឺ» Eunyung
«យើងនិងវាឯងអោយស្លាប់» អ្នកស្រី Kim
Jimin មកវិញឃើញបែបនេះក៏ចូលមកឃាត់និងចាប់ គាត់ចេញ
«បានហើយអុំស្រី!!» Jimin
«លែងអុំ អុំវាយអោយវាចេញឈាមថោកទាបអោយ អស់ លែង!!» អ្នកស្រី Kim
«Jackson hyung ជួយផង» Jimin ស្រែកហៅអ្នក ខាងក្រៅអោយរត់ចូលមកជួយចាប់គាត់ ព្រោះ Jimin ម្នាក់ឯងចាប់មិនឈ្នះទេ
«អ្នកស្រី បានហើយអ្នកស្រី អ្នកនាងកំពុងមានទម្ងន់ ផង» Jack
«ឯង...ឯងក៏ធ្លាប់ដេកជាមួយមីកូនថោកទាបនេះដែរ មែនទេទើបមកជួយការពារវា?» អ្នកស្រី Kim
«គឺអត់ទេ!! ខ្ញុំគ្រាន់តែជួយអ្នកទន់ខ្សោយប៉ុណ្ណោះ» Jack
«តើមានរឿងអី?» Doctor ចូលមកព្រោះត្រូវពិនិត្យ នាងម្តងទៀត
«លោក Doctor មកល្អហើយជួយមើលថែបងស្រី Eunyung ផង» Jimin
«បាទ!! ខ្ញុំសូមពិនិត្យបន្តិច សូមចេញក្រៅសិនទៅ» Doctor
«បាទ!! តោះអុំស្រី» Jimin នាំអ្នកស្រី Kim ចេញមកវិញ អ្នកស្រី Kim មិនបាននិយាយអីក៏ត្រលប់ទៅ ផ្ទះរបស់គាត់វិញទាំងយំខឹងនិងនាង ខឹងនិងខ្លួនឯងទៀតផង ចំណែក Jimin និង Jack ក៏ទៅវិញ តែមុននិងទៅ Jimin បានជួលពេទ្យអោយនៅមើល ថែ Eunyung ផងមើលទៅគ្មានអ្នកណាមកមើល នាងនោះទេ រឿងថ្លៃពេទ្យចាំគេជាអ្នកចេញអោយ ក៏បានយ៉ាងណាក៏ជាគ្រួសារស្គាល់គ្នាមកយូរហើយ ដែរ

SKIP

ត្រលប់ទៅមើល Taehyung ដែលរត់ចេញទៅមុននេះ គេរត់មកដល់មុខមន្ទីរពេទ្យ ថារត់លឿនទៅហើយ Jungkook នៅ តែតាមទាន់ចាប់ដៃរាងតូចជាប់ឃាត់ដំណើរមិនអោយទៅ
«Tae សូមស្តាប់បងសិន» Jungkook
«ខ្ញុំមិនចង់ស្តាប់!! លោកកុហកខ្ញុំចេះហត់ទេ?» Taehyung
«តើបងកុហក Tae រឿងអី? Tae ដឹងអីខ្លះក៏និយាយ អោយអស់ពេលនេះមក» Jungkook
«លោកធ្វើស្អីខ្លះ លោកដឹងខ្លួនឯងហើយ» Taehyung
«បងមិនដឹង! បងចង់អោយ Tae និយាយ! មកនេះ» Jungkook អូសដៃ Taehyung ទៅកន្លែងដាក់ឡាន
«លែងខ្ញុំ...ចង់នាំខ្ញុំទៅណា លែង...» Taehyung
«ស្ងាត់!! បងមិនចង់ប្រើសម្តីធ្ងន់ៗដាក់ Tae ទេ!» Jungkook
«លែង....» Taehyung
«អោយមានហេតុផលខ្លះបានទេ? ចូលទៅ» Jungkook រុញ Taehyung ចូលក្នុងឡាន
«អត់!! ខ្ញុំមិនទៅជាមួយលោកទេ» Taehyung
«Tae ស្រលាញ់បងទេ? ហេតុអីមិនដែលស្តាប់ហេតុ ផលបងម្តងជា 2ដង ហេតុអីក្លាយជាមនុស្សគ្មាន ហេតុផលបែបនេះ? បើស្តាប់ហើយបងខុសបងព្រម អោយ Tae ធ្វើតាមចិត្តប៉ុន្តែត្រូវស្តាប់ការបកស្រាយ គ្នាសិន តែ Tae មិនដែលស្តាប់បងម្តងណាឡើយ បងស្រលាញ់ Tae តែបងតែងតែជាមនុស្សអាក្រក់ ក្នុងភ្នែក Tae គ្រប់ពេល» Jungkook ដាក់មួយឃ្លារ វែងរំងាប់សតិឆេវឆាវរបស់ Taehyung រាងតូចដែល ស្វាងដូចគេចាប់ទះ 4-5ដៃ Taehyung ទម្លាក់ខ្លួន អង្គុយយំក្បែរឡាន Jungkook កាន់តែខឹង
«ហ៊ើយ...ចូលក្នុងឡានទៅ» Jungkook លើក Taehyung ឡើងរុញចូលក្នុងឡានមុននាយឡើង ឡានតាមក្រោយនិងបើកចេញទៅលឿនស្លេវ មិនដឹងថាទៅទីណាទេ ប៉ុន្តែត្រូវចេញពីកន្លែងដែល មានមនុស្សច្រើន ព្រោះមិនចង់អោយមានអ្នកណា មកដឹងលឺរឿងផ្ទៃក្នុងរបស់ពួកគេឡើយ
Taehyung អង្គុយក្នុងឡានស្ងៀមត្រឹង ឡានបោះ ពួយយ៉ាងលឿន Jungkook ក៏មិនទាន់និយាយអីដែរ ព្រោះតែហត់ ហត់ចិត្តខ្លាំងណាស់ បើ Taehyung នៅតែបែបនេះនាយនិងបង្គ្រាបដោយវិធីរបស់នាយ (ហែងខឹងម្លោប) ថាលេង***
«ទៅណា?» សម្លេងសួរបំបែកបរិយាកាស
«មិនដឹង!!» Jungkook បើកទៅដល់កន្លែងស្ងាត់ មួយក៏ឈប់ឡាន
«និយាយមកថាបងទៅកុហកអី Tae?? បងពិតជាមិន បានដឹងរឿអីពិតមែន» Jungkook
«លោកចង់ថាលោកមិនដឹងរឿងកូនបងស្រីមែនទេ? គាត់ចូលមករស់នៅក្នុងផ្ទះរបស់លោក គាត់មានកូន ជាមួយលោក ឬ លោកចង់ទម្លាក់កំហុសអោយអ្នកថែសួន?» Taehyung (កុំសើចគេកំពុងចូលតួរ) 🙂
«អរ....អោយតែនៅផ្ទះបងមានកូនជាមួយបងទាំង ហេស? Tae លឺ Eunyung និយាយថានាងមានកូនជាមួយហើយឬនៅ? បងគិតថា Tae គួរជាអ្នកស្គាល់ចរិកបងស្រី ខ្លួនឯងច្បាស់ជាងបង ចង់អោយបងនិយាយទេ? ដើរលេងដាច់យប់ គេងឯណាមិនចូលផ្ទះ ឬ Tae នៅគិត ថានាងល្អជាស្រីគ្រប់ លក្ខណ៍?» Jungkook ប្រើសម្លេងខ្លាំងណាស់គេ
«លោកកំពុងចោទថាបងស្រីទៅដេកជាមួយអ្នកណា មិនដឹងហើយមានកូនចឹងហេស? ទាំងថ្ងៃនោះខ្ញុំលឺ សម្លេងថ្ងួចថ្ងូររបស់គាត់ចេញពីបន្ទប់លោកនោះ?» Taehyung ស្រែកតបជាមួយទឹកភ្នែកហូរជាថ្មី
«សម្លេងថ្ងូរ? នេះ Tae បានលឺវាហេស?» Jungkook
«ហុឹស...យ៉ាងមិច? ចង់បកស្រាយស្អីទៀត? កុហក ដោះសារស្អីទៀត? និយាយអោយអស់មក...ហុឹកៗ លោកដឹងទេ? ដោយសារខ្ញុំស្រលាញ់លោក ខ្ញុំឈឺៗស្ទើថប់ដង្ហើមស្លាប់ទៅហើយ...» Taehyung យំមិនខ្មាស Jungkook ក៏នឹកឃើញថ្ងៃនោះដែល Taehyung ភ្នែកឡើងហើមថែមទាំងមិននិយាយ
ស្តីរកនាយទៀតផង
«វាជារឿងយល់ច្រលំ! ម្នាក់ដែលធ្វើរឿងនោះជាមួយ Eunyung មិនមែនបង!! បងមានតែ Tae ម្នាក់គត់» Jungkook
«គ្រាន់តែលោកនិយាយប៉ុណ្ណឹងក៏អោយខ្ញុំជឿទៅហើយហេស? ទោះស្រលាញ់ប៉ុន្តែមិនមែនមាន ន័យថាខ្ញុំត្រូវជឿគ្រប់ពាក្យសម្តីរបស់លោកនោះទេ នេះខ្ញុំបានលឺប៉ុណ្ណឹងហើយលោកនៅប្រកែកមិន រអែងចុះបើខ្ញុំមិនបានដឹងអីនោះ តើលោកនិងកុហក ខ្ញុំដល់ណា?» Taehyung
«បាន!! ដំបូងបងមិនចង់អោយ Tae ឃើញវាទេខ្លាច ថា Tae ទទួលយកមិនបាន ប៉ុន្តែបើ Tae អះអាងមិនជឿសម្តីបង បងយកភស្តុតាង បញ្ជាក់អោយ Tae មើល» Jungkook និយាយហើយបញ្ជារឡានចេញ ទៅយ៉ាងលឿនសម្តៅទៅផ្ទះរបស់ខ្លួន នេះយល់ថា សំណាងនៅខាងនាយដែលលួចដាក់ Camera នៅ ក្នុងបន្ទប់ខ្លួនឯង ចុះបើគ្មានវា? និយាយដល់ស្លាប់ក៏ Taehyung មិនជឿខ្លួនដែរ នាយមិនហ៊ានស្រម៉ៃនោះទេ
     មកដល់ផ្ទះ Jungkook អូសដៃ Taehyung ទៅ បន្ទប់ នាយដើរទៅយក Laptop របស់នាយដែលទុកនៅលើតុធ្វើការមកបើកអោយ Taehyung មើល
«ធ្វើស្អី?» Taehyung
«បើក Camera» Jungkook
«នេះលោកដាក់ Camera ក្នយងបន្ទប់? លោករោគ ចិត្តឬអត់?» Taehyung
«បងដកចេញតាំងពីថ្ងៃមកពីអង់គ្លេសម៉្លេះ ហើយថ្ងៃ ដែលយើងបានខ្លួនគ្នាបងមិនទាន់ដាក់ទេ» Jungkook និយាយពេលកំពុងរកវីដេអូនោះ នាយ មិនមែនរោគចិត្តដែលទុកវីដេអូបែបនោះនៅក្នុង Laptop របស់ខ្លួនគ្រាន់តែមិនទាន់មានពេលលុបវា ចោលតែប៉ុណ្ណោះ
«នេះឃើញហើយ! មើលទៅថាជាបងឬអត់? ហើយ ចាំថ្ងៃខែបានឬអត់? វាមានថ្ងៃខែនៅលើនិងស្រាប់
«ព្រះជាម្ចាស់» Taehyung ខ្ទប់មាត់ ពិតជាមិនគួរ អោយជឿពិតមែន មនុស្សស្រីដែលមានចរិកមាយាទ បែបនេះ នេះក្នុងបន្ទប់អ្នកផ្សេងគោតចេះធ្វើទៅរួច ភ្លឺភ្នែកហើយឬនៅ?
«យ៉ាងមិច? ត្រូវការអីទៀតមកបញ្ជាក់? បងអស់ ហើយបើអា Yoon វាមាន» Jungkook
«Yoongi hyung ដឹងស្អី?» Taehyung
«បងមិនចង់និយាយតែ Tae ពេលនេះយ៉ាងមិច?» Jungkook
«សុំទោស....😔» Taehyung អោនមុខចុះលួច គិតបន្ទោសខ្លួនឯងកើតឆ្គួតខឹងគ្មានហេតុផលបិះនិងធ្វើ អោយបាត់មនុស្សដែលស្រលាញ់ខ្លួនខ្លាំងបែបនេះ បាត់ទៅហើយ ប៉ុន្តែមិនគិតមិនបាន អ្នកណាទៅហ៊ានគិតថា Eunyung ទៅធ្វើរឿងបែបនោះក្នុង បន្ទប់របស់ Jungkook ចឹងនោះ
«ហឹមមមមម...» Jungkook ដកដង្ហើមធំទម្រាំដឹងរឿងពិតជាហត់ស្ទើដាច់ខ្យល់
«សុំទោសៗ ហិហិ...សុំទោស Jung» Taehyung ខ្ទប់មុខយំគួរអោយខ្មាស់និងនាយបំផុត មុននេះគេ ដូចមនុស្សឆ្គួតដែលស្រែកដាក់នាយ
«មិនអីទេៗណា» Jungkook ដើរមកជិតទាញរាងតូច មកអោបអង្អែលខ្នងអោយគេកក់ក្តៅ បើស្រលាញ់ ស្ទើលេបទៅហើយនាយមិចនិងដាច់ចិត្តខឹង? នាយ យល់អារម្មណ៍ដែលគិត ឬ ដឹងថាមនុស្សដែលខ្លួន ស្រលាញ់ដេកជាមួយអ្នកផ្សេងថាវាបែបណាព្រោះ នាយឆ្លងកាត់មកហើយ
«សុំទោស Jung...ដោយសារភាពឆោតល្ងង់របស់ខ្ញុំ សឹងតែធ្វើអោយបាត់បង់បង សុំទោសៗ ហិហិ» Taehyung
«សុំអង្វរកុំយំទៀតអី! បងអត់ខឹង Tae ទេ» Jungkook ទាញ Taehyung ចេញមកជូតទឹកភ្នែក អោយគេ មើលចុះយំឡើងហើមភ្នែកអស់ហើយ នេះយំតាំងពីនៅមន្ទីរពេទ្យមក
«បងស្រលាញ់តែ Tae ម្នាក់គត់ថ្ងៃក្រោយកុំធ្វើចឹង ទៀតណា បងសុំអង្វរ មិនថាមានរឿងអីត្រូវតែស្តាប់បងបកស្រាយគ្រប់រឿងដែល Tae បានដឹងពីអ្នកផ្សេងមិនមែនបង» Jungkook ក្រសោបមុខ Taehyung និយាយលួងលោមសម្លេងផ្អែមស្រទន់
«ហឹម...ឈប់ហើយសន្យា ខ្ញុំឈប់ធ្វើបែបនេះដាក់ បងទៀតហើយ សន្យាមិនធ្វើបែបនេះទៀតទេ» Taehyung (ម្តងបងម្តងលោក មនុស្សអាក្រក់) 😒
«ចុះបើធ្វើទៀត?» Jungkook
«ដាក់ទោសខ្ញុំ តាមចិត្តបងចង់» Taehyung
«ចឹងបងនិងដាក់ទោស 2កំភ្លៀងមុននេះ» Jungkook
«ឈឺខ្លាំងទេ? សុំទោស» Taehyung ក្រសោបមុខ នាយវិញចង់រលីងរលោងទៀតហើយ
«ឈឺ...ឈឺទាំងកាយទាំងចិត្ត ចឹង Tae ត្រូវតែអោយ បងដាក់ទោស» Jungkook
«ចាំលើកក្រោយទៅ...Jung ខ្ញុំឈឺក្បាលណាស់ បងចង់ដាក់ទោសមនុស្សឈឺដែរអី?» Taehyung
«បងដឹងហើយ...បងស្រលាញ់បងថ្នម» Jungkook អោបចង្កេះ Taehyung បានសម្រួលគ្នាត្រូវគ្នាវិញ បែបនេះនាយក៏សប្បាយចិត្តហើយ
«សុំទោសណា» Taehyung និយាយហើយអើយ មុខថើបបបូរមាត់នាយយ៉ាងផ្អែមល្ហែម រាងក្រាសញញឹមបន្តិចមុននុងតបស្នងការថើបវិញ ។ ស្រលាញ់ គ្នាត្រូវជឿចិត្តគ្នា និងបើចិត្តទទួលស្តាប់ហេតុផលគ្នា ទៅវិញទៅមក

To be continue....

You're My EYEs (ចប់)Where stories live. Discover now