Round 28: Hope we can be happy forever !

Start from the beginning
                                        

រីឯនាយកម្លោះសង្ហាដែលឈរស្តាប់ក៏វាបែបជាភាំងនឹងសម្តីនាងហើយសម្លឹងមើលនាងដោយក្រសែអាណិតនាងបន្តិចព្រោះគេស្មានមិនដល់ថាលើលោកនេះមានមនុស្សស្រីដែលមើលឃើញនូវការប្រឹងប្រែងរបស់គេដែរ!!! ស្មានមិនដល់ថាជាស្រីដែលគេស្អប់នោះទេទើបគេទាញនាងមកឪបយ៉ាងណែនធ្វើឲ្យនាងភ្ញាក់ផ្អើលបន្តិច។

"អរគុណនាង Soojin !!"។ នាយកម្លោះក៏និយាយសម្តីមួយម៉ាត់យ៉ាងខ្លីធ្វើឲ្យនាងក្រមុំជ្រួញចិញ្ចើមបន្តិចព្រោះមិនយល់រឿង។

"អរគូណខ្ញុំរឿងអី Jeongguk ?"។ នាងក្រមុំក៏សួរហើយនាយកម្លោះក៏នៅឪបរឹតនាងក្នុងរង្វង់ដៃដដែលហើយវាក៏ផ្តល់នូវភាពកក់ក្តៅឲ្យនារីម្នាក់ដែលនៅក្នុងរង្វង់ដៃគេនេះ។

"អរគុណានាងដែលសម្លឹងមើលឃើញការប្រឹងប្រែងដែលខ្ញុំគិតថានឹងមិនមានអ្នកណាអើពើនឹងវា! ខ្ញុំសប្បាយចិត្តដែលលឺសម្តីនេះ! បើសិនជាអាចខ្ញុំពិតជាចង់ណាស់! ចង់បង្វិលចិត្តមកស្រឡាញ់នាងខ្លះ! ចង់ណាស់បើកចិត្តទទួលនាងហើយសង្ឃឹមថាខ្ញុំអាចផ្តល់នូវអ្វីដែលនាងចង់បានណា៎ Soojin !!! តែខណៈនេះខ្ញុំក៏មានសុំទោសដែលខ្ញុំមិនអាច! ខ្ញុំពិតជាមិនយល់ខ្លួនឯងដែលមិនព្រមបើកចិត្តទទួលយកអ្នកផ្សេងខ្លះ! ខ្ញុំឃើញតែគេហើយស្រឡាញ់តែគេ! គេដែលមិនសូម្បីតែរវល់ថាខ្ញុំឈឺបែបណា! បើនាងជាគេគឺខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ! អាចនិយាយបានថាស្លាប់ក៏បិទភ្នែកជិតដែរ!"។ នាយកម្លោះអង្អែលខ្នងនាងថ្នមៗហើយនិយាយដោយស្រទន់រីឯ Soojin ក៏លើកដៃឪបគេវិញតែទឹកមុខនាងគឺចង់ច្រាលទឹកភ្នែកទៅហើយព្រោះថាមិនថាយ៉ាងណាក៏ប្រុសម្នាក់នេះមិនអាចឲ្យកន្លែងមួយក្នុងបេះដូងគេមកឲ្យនាងឡើយ។

"មិនអីទេ! រយៈ 3 ខែនេះខ្ញុំនឹងនៅកំដរលោក! មិនថាលោកឈឺចាប់យ៉ាងណាលោកត្រូវចាំថាខ្ញុំនឹងនៅទីនេះជាមួយលោក!ចែករំលែកការឈឺចាប់ជាមួយលោក! ខ្ញុំមិនសុំអ្វីច្រើនទេក្រៅពីបានរំលែកការឈឺចាប់ឲ្យលោកបានធូរស្បើយក្នុងចិត្ត! នោះខ្ញុំក៏សប្បាយចិត្តហើយ!"។ នាងក្រមុំក៏តបហើយនាយកម្លោះក៏ទាញនាងឲ្យមកសម្លឹងគេមុននឹងញញឹមហើយក៏បន្ទាបមុខចុះហើយនឹងថើបថ្ពាល់នាងមួយខ្សឺតយ៉ាងថ្នមហើយយូរគួរសមដែលធ្វើឲ្យនាងក្រមុំត្រូវភ្ញាក់ផ្អើល។

"ថ្ពាល់នាងក្រអូបគ្រាន់បើណ៎!!"។ ថើបរួចនាយកម្លោះក៏ជ្រែងដៃចូលហោប៉ៅហើយសម្លឹងមុខនាងញញឹមតាមរបៀប playboy របស់គេធ្វើឲ្យ Soojin សម្លឹងគេដោយហួសចិត្តបន្តិចមុននឹងញញឹមចុងមាត់តបវិញ។

"ម៉េចក៏មកថើបគេផ្តេសផ្តាសយ៉ាងនេះ? មិនខ្លាចខ្ញុំទះលោកមួយកំផ្លៀងទេហេ៎?"។ នាងក្រមុំក៏និយាយហើយនាយកម្លោះក៏ជ្រោងសក់បង្ហាញទៅភាពសង្ហាហើយវៃចិញ្ចើមដាក់នាងបន្ទាប់ពីលិទ្ធបបូរមាត់ខ្លួនឯងបន្តិចហើយសម្លឹងមុខនាង។

"នេះខ្ញុំចិត្តល្អថើបនាងប៉ុន្នឹងហើយនៅចង់វៃគេទៀត? សូម្បី Jaehee ក៏មិនដែលបានខ្ញុំថើបផង! នេះសំណានាងណាស់ហើយដែលបានខ្ញុំថើបនោះ! គឺប្រៀបដូចជាជួយតេស្តឲ្យនាងចឹងថាថ្ពាល់នាងមានរសជាតិបែបណា៎!"។ នាយកម្លោះក៏និយាយបេះបួយតាមនិស្ស័យរបស់ខ្លួនជា playboy ហើយ Soojin ក៏សើចបន្តិចមុននឹងនឹងសម្លឹងមុខគេវិញ។

"ចឹងខ្ញុំក៏ចង់ដឹងដែរថាថ្ពាល់មនុស្សប្រុសមានរសជាតិបែបណានោះ?"។ នាងក៏ងើយមុខនិយាយជាមួយគេដោយក្លាហានធ្វើឲ្យ Jeongguk សើចហើយក៏អោនមុខសម្លឹងនាង។

"អូ! នាងក្លាហានដល់ម្ល៉ឹង? ចឹងថើបមក!!! មានតេស្តនៅទីនេះស្រាប់ឲ្យតែហ៊ាន! ហឺម?"។ នាយកម្លោះនិយាយហើយក៏ហុចថ្ពាល់នាងក្រមុំុ។

ដោយសារតែគេបន្ទាបខ្លួនមកល្មមនឹងកម្ពស់មាត់របស់នាងទើបនាងមិនបាច់ពិបាកជំទើតជើងគ្រាន់តែលោមុខទៅជិតហើយក៏ថើបថ្ពាល់ Jeongguk ស្រាលៗធ្វើឲ្យនាយកម្លោះភ្ញាក់ផ្អើលមុននឹងងើបមុខមកដូចដើមហើយសម្លឹងនាង។

"នេះនាងថើបខ្ញុំមែន?"។ នាយកម្លោះនិយាយដោយអង្អែលមុខខ្លួនឯងខុសពីនាងក្រមុំដែលញញឹមហើយសម្លឹងមុខគេដោយធម្មតា។

"ថ្ពាល់លោកមានរសជាតិមិនចាញ់បបូរមាត់លោកនោះទេ! វាគ្រាន់មិនផ្អែមខុសពីបបូរមាត់ដែលមានជាតិស្រទន់បែបឈ្លក់វង្វេង!"។ នាងក្រមុំនិយាយហើយក៏ញាក់ចិញ្ចើមដាក់គេធ្វើឲ្យគេកាន់តែហួសចិត្ត។

"អីយ៉ា! នាងខ្លាំងគ្រាន់បើ Song Soojin ! ហ៊ានលើករឿងថើបមាត់ខ្ញុំថ្ងៃមុនមករំលឹកទៀត! អត់ចេះអៀនទេរឺ?"។ គេក៏សួរហើយនាងក៏សើច។

"មានអ្វីត្រូវអៀនគ្រាន់តែថើបមនុស្សដែលយើងស្រឡាញ់! មិនចឹងហេ៎?"។ នាងក្រមុំក៏តបបែបធម្មតាហើយ Jeongguk ក៏សម្លឹងនាងដោយហួសចិត្ត។

បន្ទាប់មកពួកគេទាំងពីរក៏សើចក្អាកក្អាយបន្ទាប់ពីនិយាយរឿងក្នុងចិត្តនឹងដោះស្រាយរឿងមួយចំនួនដែលជំពាក់ជំពិនហើយក្នុងចិត្តម្នាក់ៗហើយក៏ភាវនាសុំឲ្យពួកគេនៅតែល្អបែបនេះរហូតចុះតែមើលទៅវាសនានឹងបណ្តោយឲ្យពួកគេដែររឺទេ។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now