Round 58 : Breaking heart ! 💔

2.2K 89 11
                                        

បបូរមាត់ប្រថាប់ចូលគ្នាប្រែមកជាផ្អែមល្ហែមហើយ Jeongguk ក៏រហ័សក្រសោបនាងក្រមុំហើយពរនាងឡើងមុននឹងនាំទៅកាន់គ្រែធំទូលាយនៅក្នុងបន្ទប់ហើយក៏មកទ្រោបពីលើនាងមុននឹងបន្តការដុតអារម្មណ៍នាំនាងឲ្យលង់តាមចង្វាក់ថើបរបស់គេតែ Soojin បែរជានឹកដល់សម្តីខ្លះៗដែលលោតឡើងទៅវិញ។

"នាងមានចិត្តសាមាន្យដូចស្រីមេធ្មប់! ឈាមត្រជាក់ហើយឃោរឃៅ!!! នាងគួរតែបកសំណួរទាំងប៉ុន្មានយកទៅសួរខ្លួនឯងទៅ! ហើយខ្ញុំពេលនេះ! ចាប់ពីពេលនេះ! សុំប្រកាសថានាង Song Soojin គ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ! រវាងយើងមានតែពាក្យថាគំនុំនឹងសត្រូវ! ចាំទុកក្នុងស្រទាប់ខួររបស់នាងផងទៅថាខ្ញុំស្អប់នាងដល់ឆ្អឹង! សូម្បីតែឃើញស្រមោលនាងក៏ខ្ញុំចង់តែយកសាំងជះពីលើហើយដុតឲ្យឆេះដែរនាងយល់ទេ!"។ ស្តីមួយនេះបានលោតឡើងខណៈដៃរបស់ Jeongguk ក៏តែរាវរកអង្អែលដើមដៃនាងស្រាប់តែ Soojin ក៏ជ្រួញចិញ្ចើមបន្តិច។

"និយាយច្រើនណាស់!!!! នាងលេងរឹកពារថ្មីៗដាក់យើងរហូតណា៎ Song Soojin !!! ហឹស!! ខ្លួនចង់មកដេកលើកជើងឲ្យយើងឡើងញ័រខ្លួនក៏មកធ្វើរឹកអស្ចារ្យ! អាមកដេកថ្ងូរស្រួលៗមិនចង់ទេ!! ចង់បានអាឈឺខ្លួនវៃដំហើយបានថ្ងូរនឹងម៉េចក៏មិនប្រាប់!!! ខាតពេលមែន!!!! ស្រីដូចនាងគ្រាន់តែជាកំទេចសម្រាមទេ! បានយើងប៉ះពាល់ហើយកុំមកធ្វើខ្លួនជាហង្សណា៎!!!"។ ពេលនេះ នាងក្រមុំក៏ចាប់ផ្តើមលើកដៃមករុញស្មា Jeongguk ចេញហាក់មិនចង់បន្តជាមួយគេតែ Jeongguk ហាក់មិនស្តាប់នៅតែឈ្មុលមករកកញ្ចឹងករបស់នាងដដែល។

"បើដឹងថាខ្ញុំគគ្រិចគួរឲ្យខ្ពើមហើយលោកសម្លាប់ខ្ញុំទៅ!!! ចាំបាច់អីយកខ្លួនថ្លៃថ្នូរលោកឯងមកប្រលាក់ជាមួយខ្ញុំធ្វើអី? ខ្ញុំថោកទាបមិនស្មើលោក!!!"។ នេះជាអ្វីដែលធ្វើឲ្យនាងកាន់តែខឹងទើបនាងក្រមុំច្រានគេមួយទំហឹងធ្វើឲ្យ Jeongguk ដួលទៅម្ខាងនៃគ្រែហើយសម្លឹងមើលនាងដោយភាំងៗតែម្តង។

"Soojin ! អូន..អូនកើតអី? ម៉េចក៏ច្រានបងចេញ?"។ នាយកម្លោះពេលនេះហេងហាងបំផុតរកនិយាយមិនត្រូវតែ Soojin មានកែវភ្នែកក្រហមងាំងសម្លក់គេទាំងមុននេះនៅលង់ក្រោមចង្វាក់ថើបរបស់គេសោះ។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now