ក្រោយពីឈុតឆាកប្រលោមស្នេហ៍បានបញ្ចប់ពេលនេះនាយកម្លោះក៏បីត្រកង Soojin ចេះពីបន្ទប់ទឹកឲ្យដាក់នាងឲ្យអង្គុយថ្នមៗលើគ្រែមុននឹងគេដើរហួសសំដៅទៅយកអាវសឺមីធំរបស់គេឲ្យនាងក្រមុំយកមកពាក់ដើម្បីគ្របកាយរបស់នាង។
"លោកអាក្រក់ណាស់!! ប្រាប់ឲ្យកក់សក់ចុងក្រោយក៏មកផ្តេសផ្តាសបែបនេះ!!"។ នាងក្រមុំក៏សម្លក់គេបណ្តើរដៃក៏ដាក់ឡេវអាវរបស់គេបណ្តើរហើយនាយកម្លោះដែលមានកន្សែងរុំចង្កេះនេះវិញក៏ងាកមកញញឹមធ្វើប្រងើយកន្តើយយកកន្សែងជូតសក់ហុចឲ្យនាងក្រមុំមុននឹងមកអង្គុយបែរខ្នងដាក់នាងបំណងឲ្យនាងជូតសក់ឲ្យ។
"នាងជាអ្នកខូចមុនខ្លួនឯងយ៉ាងតើ!!! មុននឹងនៅចាប់បានទៀតថាលួចមកថើបខ្ញុំ!!! ជាអ្នកមកពន្យុះអារម្មណ៍គេមុនតើ!!"។ នាយកម្លោះដែលអង្គុយឲ្យនាងជូតសក់ក៏និយាយដោយរំភើយ ហើយ Soojin នេះក៏សម្លក់គេហើយលើកដៃវៃគេ។
"អូយ!!! ឈឺណា៎ Soo!!! នេះនាងវៃខ្ញុំដៃធ្ងន់ៗម្ល៉េះ? មិនអាណិតគេខ្លះទេរឺ?"។ នាយកម្លោះក៏យកដៃមកអង្អែលត្រង់ស្មាដែលនាងក្រមុំវៃមិញនេះហើយងាកទៅធ្វើមុខជ្រួញទើបនាងក្រមុំសម្លក់គេ។
"អាណិត? ចុះលោកនោះដែលស្តាប់ពាក្យអង្វរខ្ញុំខ្លះទេ? ពេលណាក៏ខូចខិល! ពេលណាក៏កេងចំណេញ!!! ខ្ញុំសួរលោកតាមត្រង់! លោកទុកខ្ញុំជាអ្វីទៅ Jeong ?"។ នាងក្រមុំក៏ឈប់ជូតសក់ឲ្យគេមុននឹងមុខនាងប្រែប្រាកដប្រជជាងមុន ហើយនាយកម្លោះក៏បែរមកសម្លឹងនាង។
"ហេតុអីក៏សួរបែបនេះ?"។ នាយកម្លោះមិនតបតែក៏មានសំណួរមកមកវិញហើយសម្លឹងនាងចំៗ។
"លោកមិនគិតថាធ្វើចឹងវាខុសទេរឺ Jeong ? ក្នុងចិត្តលោកមិនបានទុកខ្ញុំជាមនុស្សពិសេសរឺក៏ជាស្រីដែលលោកស្រលាញ់ទាំងធាតុពិតខ្ញុំជាមនុស្សដែលលោកស្អប់ច្រើនជាមិនចឹង? ខ្ញុំក៏ជាហេតុផលដែលធ្វើឲ្យ Jaehee ត្រូវឃ្លាតពីលោក! ចុះហេតុអីបានលោកមកធ្វើចឹងជាមួយខ្ញុំ? ពេលនៅជាមួយខ្ញុំលោកមិនមានអារម្មណ៍ថាចម្លែករឺរអៀសចិត្តខ្លះទេរឺ?"។ នាងក្រមុំក៏សួរដោយក្នុងទ្រូងក៏អួលៗហើយនាយកម្លោះក៏ស្ងៀមស្ងាត់បន្តិចមុននឹងបែរមកសម្លឹងនាងចំៗ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
