ក្លឹបកំសាន្ត...
ពេលយប់ដែលមានភ្លើងពណ៍ចម្រុះរួមនឹងតន្រ្តីបែបញាក់ៗបានកំពុងកំដរអារម្មណ៍ភ្ញៀវដែលចូលមកទីនេះគ្រប់ៗគ្នាឲ្យរន្តំតាមភ្លេងហើយក្នុងនោះក៏សង្កេតឃើញនៅសាឡុង VIP មួយដែលមាននារីស្រស់ស្អាត 2 3 នាក់ដែលទៅអង្គុយអមសងខាងនាយកម្លោះរូបសង្ហាឥតខ្ចោះដែលកំពុងលើកស្រាមកអកបណ្តើររីឯដៃក៏រាវមកចាប់ចង្កេះអង្អែលរាងកាយនារីសិុចសីុទាំងនោះដូចជាសប្បាយរីករាយណាស់ចឹង។
កម្លោះដែលមានមុខមាត់ដូចទេវបុត្រចាប់ជាតិជាកូនប្រុសរបស់នាយកអចលនទ្រព្យមួយរបស់កូរ៉េដ៏ល្បីរន្ទឺរបស់ត្រកូល Jeon គឺគេជាទាយាទតែម្នាក់គត់ Jeon Jeongguk កម្លោះដែលតែងតែដើរហើរ ផឹកសីុ សប្បាយគ្មានលួសថ្ងៃ ជាពិសេសគឺចរិកព្រាននារីចំតួរបស់គេនឹងតែម្តង តែទោះមិនព្រានក៏គេនៅតែជាកម្លោះសាច់ក្រអូបដែលទាក់ស្រីត្រឹមតែញាក់ចិញ្ចើមមួយចំហៀងនោះដែរ។
"ផឹកថែមទៀតបងសម្លាញ់!!! ពិតជាពូកែមែន! ជុប!"។ នារីមាត់ក្រហមម្នាក់ក៏ឡើងទៅអង្គុយលើភ្លៅគេហើយក៏ចាក់ស្រាហើយបញ្ចុកគេហើយក៏ថើបនាយកម្លោះយកចិត្តថ្លើម។
"អឺម! ល្អៗបម្រើបានល្អបែបនឹង! ចាំបងឲ្យលុយធីបអូនច្រើនៗណា៎! ជុប!"។ នាយកម្លោះក៏លូកដៃចូលសំពត់របស់នាងដោយភ្លើតភ្លើនតែម្តង។
<គ្រឺង គ្រឺង>"ចង្រៃយ៎! អ្នកណា call មិនចំពេលយ៉ាងនេះ!"។ នាយកម្លោះដែលកំពុងសប្បាយក៏លើកទូរស័ព្ទដៃមកមើលតែក៏រហ័សបើកភ្នែកធំៗ។
"អាឡូ Jaehee ! អ្នកនាងមានការអីមែនទេ?"។ សម្លេងប្រែជាស្រទន់ផ្អែមតែម្តងក្រោយពីឃើញម្ចាស់លេខ។
( គឺពេលនេះខ្ញុំរំខានលោកទេ Jeong ?)។ សម្លេងស្រទន់ផ្អែមក៏តបវិញ។
"អ៎! គឺអត់ទេ! ទំនេរតែម្តង! អ្នកនាងមានអ្វីឲ្យខ្ញុំជួយហេ៎?"។ នាយកម្លោះក៏តបដោយមុខញញឹម។
( លោកជួយមកយកខ្ញុំនៅហាងកាហ្វេដែលខ្ញុំឧស្សាហ៍មករាល់ដងបានទេ? ថ្ងៃនេះដោយសារខ្ញុំចេញមកតែម្នាក់ឯងមិនបានយកសូហ័រឡានមកជាមួយហើយក៏យប់ដែរមិនហ៊ានទៅផ្ទះតែឯង!!! )។ នារីសម្លេងទន់ក៏តបទៅវិញហើយកម្លោះ Jeongguk ក៏ស្ញេញតែម្តង។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
