"ន...នាងដាក់កាំភ្លើងចុះសិនទៅណា៎? មានអីនិយាយគ្នាជាមួយឲ្យស្រួលបួលទៅ!"។ នាយកម្លោះក៏ក្រោយឈរហើយចង្អុលទៅកាំភ្លើងដែលនាងកាន់មុននឹងនាងសម្លឹងវាហើយញញឹមចុងមាត់។
"ជា playboy នឹងគេដែរតែបែរជាមកខ្លាចកាំភ្លើងជ័រ!"។ Soojin និយាយប៉ុន្នឹងក៏បោះវាទៅលើតុហើយ Jeongguk ក៏ហាក់ភាំងនឹងសម្តីនាងមុននឹងកាន់វាមកពិនិត្យមើលដោយហួសចិត្តជាខ្លាំងក៏ឲ្យការមួម៉ៅកើនឡើងតែម្តង។
"នែ Song Soojin! នាងកើតឆ្កួតអីបានជាមករំខានក្តីសុខខ្ញុំមកដល់ទីនេះហា៎?"។ <ឈូ> និយាយផុតពីមាត់ភ្លាមទឹកមួយកែវត្រូវបានជះចូលមុខនាយកម្លោះហើយគេក៏គាំងនឹងទង្វើរបស់នាងក្រមុំនេះតែម្តង។
"អេ! នាងកើតជម្ងឺប្រសៃប្រសាទមែនទេហា៎? មានសិទ្ធិស្អីមកជះទឹកដាក់យើងនឹង?"។ នាយកម្លោះកាន់ខឹងគុណទ្វេដងព្រោះតែអស់ពីគម្រាមគេជាមួយកាំភ្លើងក្លែងក្លាយហើយក៏មកត្រូវនាងជះទឹកដាក់ទៀតតែនាងក្រមុំក៏មិនរអានឹងគេហើយក៏ក្រពាត់ដៃសម្លក់គេ។
"មនុស្សដែលកើយជម្ងឺប្រសៃប្រសាទគួរតែជាលោកច្រើនជា Jeon Jeongguk !"។ នាងក្រមុំក៏តបទៅវិញដោយមិនខ្លាំងធ្វើឲ្យនាយកម្លោះយកដៃជូតទឹកចេញពីមុខហើយសម្លក់នាង។
"ហឹស! នាងសម្បើមដៃណាស់ឥឡូវនេះណ៎? ស្តាយដែលខ្ញុំធ្លាប់ធ្វើល្អដាក់នាងនោះ Song Soojin ! ភ្លេចទៅថាមនុស្សពាលាអាវាសែដូចនាងខ្ញុំមិនគួរនៅក្បែរតាំងពីដំបូង!"។ នាយកម្លោះក៏ស្រែកដាក់នាងហើយនាងក្រមុំក៏សម្លឹងមើលគេដោយមុខស្មើ។
"ពាលាអាវាសែ? ពាក្យនេះលោកឯងយកទៅនិយាយឲ្យខ្លួនឯងវាត្រូវជាង Jeon Jeongguk ! មាត់ស្រែកក្តែងៗថាស្រឡាញ់អ្នកនាង Jaehee តែយប់មិនទាន់ក៏មកឪបស្រីយ៉ាងស្អិត 2 3 ថើបជញ្ជក់ប្រលាក់ប្រលោកមិនដឹងជាស្អីខ្លះ!"។ នាងក្រមុំក៏ស្តីថាឲ្យគេ ហើយនាយកម្លោះក៏ច្រត់ចង្កេះសម្លក់នាងមុននឹងឈរអស់កម្ពស់នៅចំពោះមុខនាង។
"យើងស្រឡាញ់ Jaehee ពិតប្រាកដ! មិនមែនស្រឡាញ់បែបស្រីកំដរអារម្មណ៍ទេយល់! អានេះគេហៅថាកំដរអារម្មណ៍ជាប្រុសគឺរឿងធម្មតា! តែបើសួរថាស្រឡាញ់ជាអ្នកណា? ចម្លើយក៏នៅតែ Jaehee ! ចាំទុកថាស្រីកំដរនឹងស្រីដែលស្រឡាញ់វាមានលក្ខណៈខុសគ្នា!"។ នាយកម្លោះក៏និយាយទៅកាន់នាងក្រមុំវិញហើយ Soojin ក៏ពេបមាត់ដាក់គេ។
أنت تقرأ
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
عاطفيةរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
