Round 15 : Fool for love !!

Start from the beginning
                                        

"ហើុយ!! តើជាកម្មពាររឺយ៉ាងម៉េចនឹង??? ហេតុអីក៏រឿងអាម៉ាសៗរបស់ខ្ញុំចេះតែកើតឡើងចំពោះមុខនាងបងធំនឹងរហូតចឹង? អូយ!! លក់មុខអស់ហើយអា Jeong អើយ!!! មិនបានទេ!!! សម្រេចថាស្រីម្នាក់នេះដឹងរឿងខ្ញុំអស់ហើយ!!! ខ្ញុំត្រូវតែស្កាត់នាងកុំឲ្យនាងយកទៅប្រាប់ Jaehee !!! មិនចឹងក្រេឌីតប្រុសសង្ហាល្អឥតខ្ចោះខ្ញុំនឹងត្រូវរលាយអស់ហើយ!"។ គិតត្រឹមហើយខ្ញុំបិទទឹកហើយរៀបចំកាយទៅសាកលជាបន្ទាន់តែម្តង។

End of Jeongguk POV...

នៅមុខសាកលវិទ្យាល័យ....

ពេលនេះនាងក្រមុំដែលតែងតែមានបំពាក់នូវអាវក្រៅក្រាស់មកជាមួយរាល់ថ្ងៃធ្វើឲ្យអត្តសញ្ញាណនាងមិនត្រូវបានគេងាយច្រឡំនឹងអ្នកផ្សេងទេព្រោះនាងគឺខុសពីគេឯងតែរហូតនឹង។

ក្នុងមាត់មានទំពារស្ករកៅស៊ូហើយដៃទាំងពីរដាក់ចូលហោប៉ៅអាវទាំងសងខាងហើយដើរដោយគ្មានខ្វល់ខ្វាយអីនោះទេ រំពេចនោះហើយនាងស្រាប់តែត្រូវដៃក្រាស់សុទ្ធសរសៃមួយទាញនាងមកខ្ទប់ជញ្ចាំងបន្តិចហើយបន្ទាប់មកយកដៃមកឃាត់រាងកាយនាងឲ្យនៅកណ្តាលហើយ Soojin ក៏រហ័សសម្លឹងឃើញមុខមាត់មនុស្សដែលទាញនាងនោះពេញកែវភ្នែកមុននឹងញញឹមចុង។

"ស្មានថានរណា? នេះមានអីរឺបានជាស្កាត់មកជួបខ្ញុំទាំងព្រឹកព្រលឹមចឹងលោកប្រុស Jeon ?"។ នាងក្រមុំក៏ក៏ញាក់ចិញ្ចើមសួរបែបលេងសើចតែនាយកម្លោះនេះមិនបានលេងសើចនឹងនាងទេ។

"កុំមកបេះបួយណា Song- អើុយ! គឺ Soojin !!! យប់មិញ??? នាង...នាងឃើញអីខ្លះ?"។ សុខៗនាយកម្លោះក៏សួរហើយនាងក្រមុំក៏លើកចិញ្ចើម។

"ហាស? ឃើញ ? យប់មិញខ្ញុំនឹងលោកមានដេកជាមួយគ្នាឯណា! ម៉េចក៏សួរខ្ញុំចឹង?!"។ នាងក្រមុំក៏និយាយបែបរំភើយធ្វើឲ្យនាយកម្លោះស្ទើរតែចង់ខ្យល់ចាប់។

"ខ្ញុំ...ហើុយ! នាងនេះជាស្រីរឺប្រុសនឹងហា៎? និយាយមិនចេះខ្មាសមាត់អីចឹង?"។ នាយកម្លោះហួសចិត្តនឹងសម្តីហំរបស់នាងតែនាងក្រមុំក៏ធ្វើមុខធម្មតា។

"ខ្មាស? ខ្មាសអីទៅ? គ្រាន់តែនិយាយការពិត!!  ហើយដែលសួរនេះគឺមិនយល់ពិតមែន! សួរកំបុតៗក៏កាត់ន័យយល់តាមនឹងទៅ!"។ នាងក្រមុំក៏ញាក់ស្មាហើយដៃក៏លូកចូលហោប៉ៅដដែល។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now