Episode 14

623 26 2
                                    


«ឆ្ងល់ដល់ហើយ វាជាអ្នកណាត់យើងមកទេ តែមើលចុះយឺតឡើង ៥នាទី»

SooJi បន្លឺឡើងដោយទឹកមុខជូរខះខណៈដែលភ្នែករបស់នាងសម្លឹងមើលទៅច្រកទ្វារចូលនៃហាងកាហ្វេ ដោយមាន MinJi អង្គុយក្បែរខ្លួន

«ប្រហែលជាវានៅជាប់មាត់ជាមួយ Jungkook »

MinJi ប៉ាន់ស្មានដោយស្នាមញញឹម ដោយសារនាងដឹងច្បាស់ថាមិត្តជើងល្អរបស់ខ្លួន មិនសូវត្រូវជើងគ្នាជាមួយអ្នករួមផ្ទះទេ ឃើញតែប្រកែកគ្នារហូត។

មែនហើយថ្ងៃនេះ Jaerin បបួលមិត្តភក្តិទាំងពីររបស់នាងមកហាងកាហ្វេ ដើម្បីប្រាប់រឿងក្នុងចិត្តរបស់នាងទៅកាន់ពួកគេ, នាងមិនសូវចេះលាក់រឿងក្នុងចិត្តនោះទេ នៅពេលដែលនាងពិបាកចិត្ត ឬសប្បាយចិត្តអីនោះ នាងតែងតែចែករំលែកវាជាមួយមិត្តភក្តិរបស់នាង ព្រោះមានតែពួកគេទេដែលនាងអាចទុកចិត្តបាន ម្យ៉ាងទៀតនៅពេលដែលនាងរំសាយរឿងក្នុងចិត្តប្រាប់ពួកគេរួច នាងក៏មានអារម្មណ៍ថាធូរស្រាលជាងមុនដែរ

ជើងតូចស្រឡូនបោះជំហានចូលមកក្នុងហាងកាហ្វេ សំដៅមករកតុតូចមួយដែលកំពុងមានមនុស្សស្រីពីរអ្នកអង្គុយនៅទីនោះ ហើយពួកគេក៏គ្មាននរណាក្រៅពីមិត្តសំណព្វរបស់នាងនោះឡើយ។ ការលេងខ្លួនរបស់នាងនៅតែដដែល គឺអាវយឺតជាមួយនិងខោខូវប៊ូយ មុខផាត់ម្សៅនិងលាបក្រេមសើរៗ តែបើមើលអោយច្បាស់ភ្នែកទៅក៏ស្អាតមិនចាញ់នារីៗដែលតែងខ្លួនហាយសូ ប្រើរបស់ប្រ៊េនៗដែរ

«ហូយ!!!យឺតតែប៉ុន្មាននាទីសោះ ទៅគេសុំទោស»

នាងតូចប្រញាប់ហាមាត់សុំទោសមិត្តរបស់ខ្លួន នៅពេលដែលឃើញពួកតាមសម្លក់នាងតាំងពីដើរចូលមកម្ល៉េះ

«ឯងយឺតតែរហូតហ្នឹង»

SooJi តបមកដោយរក្សាទឹកមុខក្រញ៉ូវដាក់មិត្តកំពូលមកយឺតរបស់ខ្លួនដដែល តែនាងក៏មិនទៅខឹងអីខ្លាំងណាស់ណានោះទេ ព្រោះដឹងថាទម្លាប់យឺតមួយនេះវាពិបាកកែចេញណាស់

«បានហើយ! ហៅអីផឹកសិនទៅ»

Jaerin និយាយរួចក៏បក់ដៃហៅបុគ្គលិកម្នាក់ដែលឈរនៅក្បែរនោះដើម្បីកម្មង់កាហ្វេនិងនំខេករសជាតិសូកូឡាដែលនាងចូលចិត្ត

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 05, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

THE HOUSEMATES (Khmer)Donde viven las historias. Descúbrelo ahora