Episode 10

240 10 0
                                    

@HOSPITAL

សម្លេងសន្ធឹកជើងរបស់គ្រូពេទ្យមួយក្រុមកំពុងអូសគ្រែអ្នកជំងឺចេញពីឡានសង្គ្រោះបន្ទាន់សម្តៅទៅក្នុងមន្ទីរពេទ្យដោយមាន Jaerin រត់ត្រហេបត្រហបតាមក្រោយទាំងសម្លៀកបំពាក់របស់នាងប្រលាក់សុទ្ធតែឈាមរបស់បុរសដែលកំពុងដេកមិនដឹងខ្លួននៅលើគ្រែអ្នកជំងឺនោះ

ពួកគេម្នាក់ៗសុទ្ធតែប្រញាប់ដៃប្រញាប់ជើងដើម្បីជួយសង្គ្រោះអ្នកជំងឺដែលវាជាមុខងាររបស់ពួកគេ, Jaerin មានទឹកមុខតក់ស្លក់មិនទាន់បាត់នៅឡើយទេព្រោះមិននឹកស្មានថាមានរឿងបែបកើតឡើង។ នាងក៏ហាក់ចម្លែកចិត្តបន្តិចដែរចំពោះហេតុការណ៍ដ៏តក់ស្លុតមួយនេះ ព្រោះមុនពេលដែលនាងដើរឆ្លងផ្លូវ នាងមើលឃើញច្បាស់ណាស់ថាមិនមានយាន្តជំនិះណាបើកបរកាត់ផ្លូវនោះទេ មានតែយានយន្តមួយចំនួនដែលឈប់នៅគៀមផ្លូវប៉ុណ្ណោះ

នៅទីបំផុតក្រុមគ្រូពេទ្យក៏នាំ Jungkook ដែលកំពុងដេកលើគ្រែអ្នកជំងឺ ចូលមកក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ចំណែកឯ Jaerin នាងក៏ដឹងច្បាស់ដែរថានាងមិនអាចចូលបន្ទប់នោះបានទេ ទើបនាងបង្អាក់ដំណើររបស់ខ្លួនភ្លាមនៅពេលទៅដល់មុខបន្ទប់សង្គ្រោះបន្ទាន់នោះ ដោយទឹកមុខព្រួយបារម្ភជាខ្លាំង

រាងស្តើងដើរទៅដើរមកនៅមុខបន្ទប់ដែល Jungkook ចូលទៅមិញនេះដោយអារម្មណ៍អន្ទះអន្ទែងជាខ្លាំង, មិនដឹងថាពេលនេះអ្នកដែលជួយរងឡានជំនួសនាងកើតអីធ្ងន់ធ្ងរឬយ៉ាងណាទេ ដឹងត្រឹមថានាងបារម្ភពីគេខ្លាំង។បើគេកើតអីធ្ងន់ធ្ងរនោះនាងប្រាកដជាជាដើមហេតុដែលធ្វើអោយគេខ្លាចជាបែបនេះហើយ។

ពេលនេះនាងមានអារម្មណ៍ថាខុសខ្លាំងណាស់ មិនយល់ថាហេតុក៏គេធ្វើបែបនេះដើម្បីនាង គេដូចជាប្រថុយខ្លាំងពេកហើយ ឬគេមិនស្រលាញ់ជីវិតរបស់គេទេឬ?ហេតុអ្វីបានជាគេហ៊ានធ្វើរឿងដ៏គ្រោះថ្នាក់បែបនេះដើម្បីជួយនាង?

ក្រោយពីដើរទៅវិញទៅមកមួយសន្ទុះហើយ Jaerin ក៏នឹកឃើញ Call ទៅម៉ាក់របស់ Jungkook,ដោយសារតែការភិតភ័យ ការអន្ទះសារទើបធ្វើអោយនាងមិនបានទាក់ទងទៅម្តាយរបស់ Jungkook ភ្លាមៗ

មួយសន្ទុះក្រោយមកអ្នកស្រី Jeon ដែលជាម្តាយរបស់ជនរងគ្រោះនិងអ្នកស្រី Kim ក៏រត់មករក Jaerin ដែលកំពុងឈរនៅមុខបន្ទប់អ្នកជំងឺយ៉ាងត្រហេបត្របភ្ជាប់ជាមួយនឹងមុខភិតភ័យ

THE HOUSEMATES (Khmer)Where stories live. Discover now