Episode 11

240 11 0
                                    

     វិមានដ៏ប្រណិតមួយដែលដុះនៅចំកណ្តាល Namsan ត្រូវបានគេស្គាល់ថាជារបស់សេដ្ឋីមួយរូបក្នុងចំណោមកំពូលសេដ្ឋីធំៗទាំង ១០ ប្រចាំទីក្រុង Seoul នេះ។ មើលពីខាងក្រៅទៅវាពិតជាធំខ្លាំងណាស់ តែមិនអាចមើលដល់ទីធ្លាដ៏អស្ចារ្យប្រៀបដូចជាឋានសួគ៌នៅខាងក្នុងនោះឡើយ ព្រោះមានរបងថ្មព័ទ្ធជុំវិញមានកំពស់ដល់ទៅ ២ ម៉ែត្រ។ ហើយសេដ្ឋីម្នាក់នោះគឺ Lee DamHyun ដែលជាម្ចាស់សណ្ឋាគារលំដាប់កំពូលប្រចាំប្រទេសកូរ៉េទាំងមូល មាន២៤សាខានៅក្នុងទីក្រុងសេអ៊ូលនិងមួយចំនួនទៀតនៅតាមខេត្តផ្សេងៗ, ក៏ប៉ុន្តែសេដ្ឋីវ័យ ៥0 ឆ្នាំម្នាក់នេះមិនមានកូនស្រីសូម្បីតែម្នាក់ តែមានកូនប្រុសដល់ទៅ ៥ នាកទៅវិញ។ ដឹងពីភាពមានអំណាចនិងមាសប្រាក់រាប់លានរបស់សេដ្ឋីម្នាក់នេះហើយ មានមនុស្សស្រីជាច្រើនតែងតែប៉ងប្រាថ្នាមកធ្វើជាកូនប្រសារប្រចាំត្រកូលខ្ពង់ខ្ពស់មួយនេះ ព្រោះពួកស្រីទាំងនោះគិតថា ការដែលមករស់នៅក្រោមដំបូលត្រកូលអ្នកមានទ្រព្យមានប្រាក់វាល់លានបែបនេះ នឹងអាចធ្វើអោយពួកគេសោយសុខជាមួយនឹងជីវិតសីុវីល័យជាទីបំផុត ជាពិសេសភាពសុខស្រួលក្រោមរាងកាយរបស់កូនប្រុសក្នុងត្រកូលមួយនេះ, ក៏ប៉ុន្តែសម្រាប់អ្នកគ្រួសារនេះមិនមានភាពងាយស្រួលអោយពួកស្រីទាំងនេះចេះតែចង់ត្របាក់គឺត្របាក់បានភ្លាមនោះទេ ព្រោះថាពួកគេទាំង ៥ នាក់ មិនចូលចិត្តពពួកមនុស្សស្រីដែលឃ្លានតែមាសប្រាក់និងស្រីដែលប្រាថ្នាចង់សុខស្រួលក្រោដើមទ្រូងរបស់ពួកគេឡើយ ជាពិសេសប្រុសពៅដែលគេស្គាល់ថា Lee ManHyu នោះ មិនងាយនឹងប្រលាក់ប្រឡូកខ្លួនជាមួយពពួកស្រីទាំងនោះសោះ មិនថាស្រីនៅកូរ៉េឬស្រីនៅប្រទេសស្វីុសទេ ព្រោះគ្រប់គ្នាដែលចូលមករកគេសុទ្ធតែស្រីដែលមើលឃើញតែលុយនិងកេរ្តិ៍ឈ្មោះរបស់គេ។ ក៏ប៉ុន្តែនៅពេលដែលគេស្ត្រេសខ្លាំងគេ ក៏ចូលចិត្តរំសាយអារម្មណ៍របស់ខ្លួនជាមួយស្រីត្រេកកាមទាំងនោះដែរ។ ម្យ៉ាងទៀត Lee ManHyu ម្នាក់នេះគឺជាសុភាពបុរសជាងគេក្នុងចំណោមបងប្អូនប្រុសគេទាំង៥នាក់ហើយ តែកុំធ្វើអោយគេខឹងអោយសោះ ពិតជាកំណាចខ្លាំងជាងសត្វសាហាវទៅទៀត

« សណ្ឋាគារនៅ Myeongdeong និង Insadong យ៉ាងម៉េចហើយ? »

បុរសចំណាស់សួរទៅកាន់កូនប្រុសពៅរបស់ខ្លួនដែលកំពុងមមាញឹកនឹងកិច្ចការនៅលើអេក្រង់កុំព្យូរទ័ររបស់គេ។ឮ

THE HOUSEMATES (Khmer)Where stories live. Discover now