Episode 9

238 11 0
                                    


• NEXT DAY •

/Morning/

«អ្ហា...»

សម្លេងស្រែរបស់Jaerinបន្លឺឡើងទាំងព្រលឹមនៅពេលដែលបើកភ្នែកពីដំណេកមកក៏ប្រទេះឃើញនឹងមុខស្រទន់របស់បុរសម្នាក់កំពុងដេកយ៉ាងស្កប់ស្កល់នៅជិតនឹងមុខរបស់នាង

រាងតូចក៏ប្រញាប់គ្រវាសដៃរបស់អ្នកដែលឈ្លានពានមកលើនាងចេញព្រមទាំងធាក់គេ ដោយបំណងអោយធ្លាក់ពីលើគ្រែ,តែដោយសារ តែនាងទើបភ្ញាក់ពីដំណេកទើបធ្វើអោយនាងមិនមានកម្លាំងធាក់គេអោយផុតពីគ្រែឡើយ បានត្រឹមតែប៊ិះធ្លាក់ប៉ុណ្ណោះ។

ចំណែកបុរសដែលត្រូវបានគេធាក់នោះក៏បើកភ្នែកឡើងហើយភ្ញាក់ផ្អើលនូវអ្វីដែលកំពុងកើតឡើង

«ហើុយ...»

«ហេតុអីក៏លោកចូលមកបន្ទប់ខ្ញុំ?»

Jaerinសួរទៅ ដោយលើកភួយមកដណ្តប់ខ្លួនរបស់នាងទាំងដែលខ្លួនរបស់នាងនៅពាក់ខោអាវធម្មតា លើកលែងតែអ្នកម្ខាងទៀតប៉ុណ្ណោះដែលដោះអាវ

«ខ្ញុំក៏មិនដឹងដូចគ្នា»

គេនិយាយដោយលើកដៃមកអេះក្បាលរបស់គេតិចៗ ហាក់ដូចជាមិនជ្រាបនូវអ្វីដែលបានកើតឡើងសោះ។

ទឹកមុខម្នាក់ៗពេលនេះឡើងស្លេកស្លាំងទាំងព្រលឹមតែម្តង មិនដឹងថាយប់មិញពួកគេស្រវឹងបានធ្វើអីខ្លះទេបានជាមកគេងជាមួយគ្នាបែបនេះ។

បន្ទាប់មកពួកគេទាំងពីក៏ហាក់ដូចជានឹកឃើញរឿងខ្លះដែលកើតឡើងចំពោះពួកគេ។

/Flashback/

«លោកចូលមកបន្ទប់ខ្ញុំធ្វើអីហា៎»

Jaerinនិយាយង៉ុលៗដោយដៃចង្អុលទៅ Jungkook ទាំងទប់ខ្លួនមិនចង់នឹងដោយសារសារជាតិអាកុល

«នេះក៏ជាបន្ទប់ខ្ញុំដែរ»

រាងក្រាស់បើកភ្នែកប្រឹមៗចង់ដួលផងអីផងហើយក៏បិទទ្វារបន្ទប់រួចទំលាក់ខ្លួមកដេកលើគ្រែរបស់ Jaerin...

«នេះជាបន្ទប់លោកមែនឬ?វាក៏ជាបន្ទប់ខ្ញុំដែរចឹងដេកជាមួយគ្នាទៅ»

Jaerin ដើរទៅទម្លាក់ខ្លួនដេកលើគ្រែក្បែរJungkook

«ហើុយ!!!ក្តៅស្អុះណាស់»

THE HOUSEMATES (Khmer)Where stories live. Discover now