Episode 2

396 15 7
                                    


Evening 5:30

រាងតូចចុះពីបន្ទប់របស់នាងមកដោយស្លៀកខោខូវប៊ូយវែងរាងក្រម៉ៅ តានុយជាមួយនឹងអាវចាក់ពណ៌ស ហើយទម្លាក់សក់សេះបាំងថ្ងាសនាងតិចៗ ចំណែកឯសក់ខាងក្រោយត្រូវបាននាងចងឡើងយ៉ាងស្អាត អមជាមួយនឹងស្បែកជើងប៉ាតាខ្មៅ បង្ហាញអោយឃើញថាមួយឈុតនេះពិតជាសមជាមួយរាងតូចនិងមុខដ៏ស្រស់ស្អាតរបស់នាងយ៉ាងឥតខ្ចោះ។

«ម៉ាក់...» Jaerin ស្រែកហៅម៉ាក់របស់ខ្លួនពីចម្ងាយរួចទើបរត់មកកន្លែងដែលម៉ាក់នាងអង្គុយ។

«អា Jaerin ហើយនេះកូនប្រុងទៅណា»

អ្នកស្រីKim ក៏សួរកាលណាឃើញកូនស្រីរបស់ខ្លួនស្លៀកពាក់ស្អាតបាតទាំងព្រលប់បែបនេះ។

«ខ្ញុំទៅក្រៅញាំុអីជាមួយមិត្តភក្តិខ្ញុំបន្តិចណាម៉ាក់»

«ប្រយ័ត្នប្រយែងខ្លួនផងកូន កុំមកផ្ទះយប់ជ្រៅពេកណា»

អ្នកស្រីKim ផ្តែផ្តាំកូនព្រោះមិនចង់អោយមកផ្ទះយប់ជ្រៅពេកទេដោយសារផ្លូវមកផ្ទះស្ងាត់។ម្យ៉ាងទៀតគាត់អនុញ្ញាតអោយកូនស្រីរបស់គាត់ទៅក្រៅងាយៗបែបនេះ ព្រោះគាត់ទុកចិត្តនាងណាស់ គាត់ដឹងថាកូនស្រីរបស់គាត់មិនធ្វើអ្វីផ្តេសផ្តាសអោយបាត់បង់តម្លៃជាមនុស្សស្រីឡើយ។

«អ្នកមីង Soyeon ប្រាប់ខ្ញុំថាមិត្តភក្តិម៉ាក់មកលេង»

Jaerin បានលឺពីអ្នកមីង Soyeon ដែលជាអ្នកបម្រើនៅផ្ទះនិយាយប្រាប់នៅពេលដែលគាត់ឡើងទៅសំអាតបន្ទប់របស់នាង

«មែនហើយ» អ្នកស្រីKim និយាយដោយងក់ក្បាល

«ហេតុអីក៏ម៉ាក់មិនហៅខ្ញុំអោយមកនិយាយលេងជាមួយគាត់»

ស្រីស្រស់ធ្វើមុខជូរ ព្រោះម៉ាក់របស់នាងមិនអោយដំណឹងថាមិត្តភក្តិគាត់មកសោះ បើប្រាប់នាងប្រាកដជាមកជជែកជាមួយបែកពពុះមាត់មិនខានឡើយ។ នាហចូលចិត្តរាប់មិត្តណាស់ ជាពិសេសនាងចូលចិត្តនិយាយជាមួយមនុស្សចាស់ណាស់ តែបើនរណាបញ្ចេញអាកប្បកិរិយាណាមិនគួរអោយគោរព នាងក៏មិនគោរពដែរទោះជាមនុស្សចំណាស់ជាងនាងក៏ដោយ។

THE HOUSEMATES (Khmer)Where stories live. Discover now