Episode 7:New Helper,New Solution

Start from the beginning
                                    

«បែបនេះហើយនៅថាអត់បញ្ហាទៀត ហ្អេស៎»Jungkook រអ៊ូតិចៗខណៈដែលគេយកអាវរបស់ខ្លួនមកហិត

«Boss ចុះអីវ៉ាន់ទាំងនេះគិតយ៉ាងម៉េច?»Dongminបង្វែរចំណាប់អារម្មណ៍Jungkook ដែលកំពុងញញឹមភ្លឹក

«ក៏ចម្លែកដែរខ្ញុំមិនបានកាម្មង់ពួកវាឡើយ នៅលើប្រអប់អីវ៉ាន់មានសសេរឈ្មោះអ្នកបញ្ជូនមកដែរទេ?»

«អត់មានទេ! ខ្ញុំឆែកមើលអស់ហើយ»Dongminក្រវីក្បាលហើយតប

[សម្លេងទូរស័ព្ទរោទិ៍]

...

«លែងឆ្ងល់ហើយថាជាអ្នកណា»,Jungkook និយាយក្រោយបានសម្លឹងឃើញឈ្មោះអ្នកcallមកលើអេក្រង់ទូរស័ព្ទ

[ ២ម៉ោងក្រោយមក]

[Author 's POV]

[អង្គប្រជុំ]

«ហាស៎! Bossចង់ធ្វើហាងថ្មីមែនទេ?»សម្លេងដ៏កក្រើកប្រឹថពីរបស់Harinបានបន្លឺឡើង

«មាត់តិចៗ»Choon Heeនិយាយ

«មែនហើយ ខ្ញុំនិងជួសជុលហាងនេះឱ្យដូចដើម ហើយខ្ញុំនិងឆ្លៀតឱកាសកែច្នៃវាបន្ថែមខ្លះ»

«អញ្ចឹងហើយទើបលោកទិញរបស់ច្រើនយ៉ាង នេះមកត្រូវទេ?»Soo Ah និយាយបណ្តើរ ប្រឹងចង្អើតលើជន្តើរដែលមានSoo mi ជាអ្នកទប់តអំពូលភ្លើងដែលបានដាច់បណ្តើរ

«ខ្ញុំបានប្រាប់ហើយថារបស់ទាំងនោះខ្ញុំមិនមែនជាអ្នកកាម្មង់ទេ»

«អញ្ចឹងជាអ្នកណា?»Soo Ahនិយាយខណៈដែលនាងឈានជើងចុះពីលើជណ្តើរម្តងមួយកាំម្តងមួយកាំដោយប្រុងប្រយ័ត្នក្រោយបានតអំពូលរួច

«និយាយដើមគេ គេក៏មកដល់ភ្លាម»Jungkook ចង្អុលទៅកាន់ទ្វា អ្នកទាំងអស់គ្នាក៏ងាកក្រោយមើលតាមដៃរបស់គេ រីឯSoo Ah ក៏ដូចគ្នា ភ្លាមនោះនាងក៏រអិលជើងធ្លាក់ពីលើកាំជណ្តើរដែលខ្លួនកំពុងឈរ តែបែរជាទៅទើរលើរង្វង់ដៃមនុស្សប្រុសម្នាក់ដែលគេមិនដែលស្គាល់ ។

មនុស្សប្រុសម្នាក់នេះមានរាងស្តើង ខ្ពស់ មុខក៏ម៉ដ្ឋ សង្ហារមិនចាញ់Jungkook ឡើយ។ទាស់ម្យ៉ាងត្រង់គេពាក់វ៉ែនតាខ្មៅ ធ្វើឱ្យSoo Ah មើលមុខគេមិនច្បាស់។

Mysterious love(slow update)Where stories live. Discover now