[ថ្ងៃដំបូង!!]

44 14 6
                                        

ថ្ងៃរៀបការរវាងជុងហ្គុកនឹងជីមីនក៏បានចូលមកដល់ដែរធ្វើឡើងនៅវិមានសាន់ដ្រាវីស៍! មិត្តរបស់ពួកគេក៏បានមកជួបជុំគ្នាអស់ដូចគ្នា
ងាកមកបន្ទប់តែងខ្លួនឲ្យរាងតូចនេះវិញ

"ឯងភ័យឬមីន?"សុងហុីចូលមកនិយាយជាមួយជីមីនដែរមើលទៅទឹកមុខគេគឺកំពុងតែមិនសប្បាយចិត្តឲ្យសប្បាយចិត្តយ៉ាងមិចទៅបើត្រូវរៀបការជាមួយមនុស្សដែរខ្លួនមិនបានស្រឡាញ់បែបនេះហើយថែមទាំងមិនដឹងទៀតថាគេម្នាក់នោះជាមនុស្សបែបណា?

"អឹម! យើងមិនអីទេឯងកុំបារម្ភ!"

"បែបនេះល្អហើយ! ចឹងយើងចេញទៅចាំនៅក្រោមមុនហើយណា!"

"អូខេ!"រាងតូចលើកដៃលាមិត្តទាំងញញឹមតែពេលមិត្តចេញទៅផុតក៏ទំលាក់ទឹកមុខញញឹមមុននេះចុះវិញ

(ហ៊ឹម! សង្ឃឹមថាគេជាមនុស្សល្អមិនដូចអ្វីដែរគេនិយាយទៅចុះ!)ជីមីននិយាយគិតក្នុងចិត្តម្នាក់ឯងទាំងភ្លឹកមិនបានចាប់អារម្មណ៍ថាមានមនុស្សដើរមកឈរក្បែរខ្លួន!

"អុស៎! លោកសាន់ដ្រាវីស៍!"រាងតូចភ្ញាក់និងវត្តមានរបស់រាងក្រាស់បិសតែនិងធ្លាក់ពីលើកៅអី

"ហៅជុងហ្គុកធម្មតាទៅ! យើងជិតក្លាយជាស្វាមីភរិយាហើយមិនចឹងហេស៍??"

"អឺ--គឺបាទមែនហើយ"
"ជុងហ្គុកចូលមកក្នុងនេះមានការអីឬ?"

"មកមើលថាតែងខ្លួនឲ្យអនាគតភរិយាបានល្អឬអត់?"សម្តីធម្មតាៗរបស់គេតែធ្វើឲ្យរាងតូចអៀនមិនស្ទើ

"ពួកគាត់ធ្វើការបានល្អណាស់កុំបារម្ភអី"ជីមីនតបទៅនាយក្រាស់វិញទាំងញញឹមបន្តិច

"ល្អណាស់!"

"លោកគួរតែចេញទៅវិញទៅគេមកឃើញមិនល្អទេ"

"ហ៊ឹម! យើងចេញទៅវិញក៏បាន!"ជុងហ្គុកតបទៅជីមីនហើយក៏យកដៃរាងតូចមកថើបមួយខ្សឺតហើយក៏ចេញទៅវិញឯជីមីនអៀនញញឹមម្នាក់ឯងព្រោះតែការថើបរបស់នាយក្រាស់មុននេះ

                ==ពិធីរៀបការក៏ចាប់ផ្តើម==

"តើលោកជុងហ្គុក ចនសាន់ដ្រាវីស៍ព្រមទទួលយកផាកជីមីនធ្វើជាភរិយាស្របច្បាប់ដែរឬទេ?"លោកអាចារ្យដែរឈរកណ្តាលរវាងអ្នកទាំងពីរក៏និយាយឡើងសួរទៅកូនកម្លោះ

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

[ភរិយាចាស់ទុំផ្សំផ្គុំ!]Where stories live. Discover now