វិមានសាន់ដ្រាវីស៍!
"ឯងត្រូវតែរៀបការ!"ព្រឹកឡើងសម្លេងឈ្លោះប្រកែកគ្នារវាងម៉ាក់កូនម្ចាស់វិមានលឺរំគងពេញវិមានព្រោះតែរឿង...
"ខ្ញុំមិនការ!! អ្នកម៉ាក់ក៏ដឹងថាគេជាមនុស្សប្រុសហើយខ្ញុំក៏ជាមនុស្សប្រុសឲ្យរៀបការយ៉ាងមិច??"កូនប្រុសតែមួយរបស់លោកស្រីចនក៏កំពុងឈរកាន់អាវធំក្រៅរបស់គេឈរប្រកែកគ្នាជាមួយអ្នកម៉ាក់ព្រោះតែរឿងរៀបការដែរពួកគាត់ចាស់ៗបានផ្សំផ្គុំគេជាមួយកូនមិត្តរបស់គាត់តាំងពីក្មេងៗបើជាមនុស្សស្រីគេអាចនិងគិតពិចារណាតែនេះជាមនុស្សប្រុសដូចគ្នាតើម៉ាក់គេកំពុងគិតអីបានជាឲ្យគេរៀបការជាមួយមនុស្សប្រុសដូចគ្នា??
"ម៉ាក់មិនខ្វល់! ឯងត្រូវតែរៀបការជាមួយក្មួយមីន!"
លោកស្រីចននិយាយទាំងដាច់អាហាំងការដាក់នាយក្រាស់
"ក៏បាន! ខ្ញុំនិងរៀបការជាមួយគេ!(យើងនិងធ្វើឲ្យឯងស្គាល់អ្វីដែរហៅនរកមិនខានទេ)"មុនដំបូងគេប្រកែកជាមួយគាត់ពិតមែនតែពេលដែរនឹកឃើញគំនិតធ្វើបាបម្នាក់ទៀតឡើងមកគេក៏ប្តូរចិត្តមកជាព្រមតាមម៉ាក់របស់គេដោយលែងប្រកែកអ្វីទាំងអស់!
"ល្អ! បែបនេះទើបសមជាកូនម៉ាក់!"លោកស្រីចននិយាយទាំងរំភើបចិត្តដែរកូនប្រុសព្រមតាមគាត់តែគាត់មិនដឹងនោះទេថាកូនគាត់កំពុងតែមានគំនិតចង់ធ្វើបាបអនាគត់កូនប្រសារគាត់?
"បាទ! ចឹងខ្ញុំទៅធ្វើការហើយ"នាយក៏លាម៉ាក់នាយហើយដើរចេញទៅទាំងមានអេដិនជាជំនិតដើរតាមពីរក្រោយមកដល់ឡានក៏រត់មកមុនបើកឡានឲ្យចៅហ្វាយហើយក៏បើកចេញទៅក្រុមហ៊ុនរបស់នាយក្រាស់!
[ជុងហ្គុក ចនសាន់ដ្រាវីស៍ 29ឆ្នាំជាកូនកាត់ អង់គ្លេសនិងកូរ៉េ ជាម្ចាស់ Santravis Group ត្រកូលសាន់ដ្រាវីស៍គឺជាត្រកូលដែរមានអំណាចនិងឥទ្ធិពលនរណាៗក៏ស្គាល់ពីត្រកូលមួយនេះឥទ្ធិពលមានគ្រប់កន្លែងគ្រប់ប្រទេសលឺតែឈ្មោះក៏គេខ្លាច! បើនិយាយពីការងារនាយម៉ត់ចត់ ម៉ឺងម៉ាត់ រឿងអ្វីក៏ដោយបើមិនជោគជ័យមិនមែនជាជុងហ្គុក ចនសាន់ដ្រាវីស៍ នោះទេ ឃោរឃៅ ផ្តាច់ការ ហួងហែងកម្មសិទ្ធិ ឈាមត្រជាក់នេះហើយជាចរិករបស់នាយ! មិនទាន់មានគូរស្រករទេតែក៏ជិតមានហើយដែរ ជាគូរស្រករដែរចាស់ៗផ្សំផ្គុំជាមួយគ្នាតាំងពីរក្មេងៗ]
YOU ARE READING
[ភរិយាចាស់ទុំផ្សំផ្គុំ!]
Action"អូនដឹងថាបងមានមនុស្សដែរបងស្រឡាញ់រួចហើយដូច្នេះពួកយើងគួរតែលែងលះគ្នាទៅអូនមិនចង់ធ្វើជាជនទីបីជ្រៀតជ្រែកស្នេហារបស់បងទេនោះជុង!"ជីមីន "ទេ! យើងមិនលែងលះដាច់ខាត!!"ជុងហ្គុក "ហេតុអី?? ហេតុអីមិនព្រមលែងលះ?? បើបងមិនបានស្រឡាញ់អូនទេដោះលែងអូនទៅជុងអូនហត់ហើយ"ជីមីន "យើងម...
![[ភរិយាចាស់ទុំផ្សំផ្គុំ!]](https://img.wattpad.com/cover/404824624-64-k699625.jpg)