ផ្តើមរឿង[ផ្សំផ្គុំ]

Start from the beginning
                                        

==Santravis Group==

មកដល់ក្រុមហ៊ុនភ្លាមមិនចាំឲ្យអេដិនមកបើកទ្វារឡានឲ្យទាន់នាយក៏បើកខ្លួនឯងហើយដើរចូលទៅខាងក្នុងទាំងមុខម៉ូវមាំគួរឲ្យខ្លាចធ្វើឲ្យបុគ្គលិកទាំងអស់ប្រញាប់អោនគោរពនាយគ្រប់គ្នានាយក្រាស់មិនបានមើលពួកគេនោះទេក៏ដើរយ៉ាងលឿនចូលជណ្តើរយន្តផ្ទាល់ខ្លួនរបស់នាយទៅជាន់ទី58ដែរជាន់បន្ទប់ធ្វើការធំរបស់នាយ

"ចង្រៃយ៌!! រឿងឆ្កួតយ៌ស្អីទៅនេះ!"មកដល់បន្ទប់ក៏ក្រវែងអាវក្រៅនាយទៅលើសាឡុងមួយទំហឹងនិងទាត់សាឡុងមួយទំហឹងបញ្ចេញកំហឹងដែរឈ្លោះប្រកែកគ្នារឿងរៀបការជាមួយម៉ាក់នាយមុននេះទាំងមុខក្រហមងាំង

"យើងនឹងធ្វើឲ្យឯងដឹងថាការដែរមករៀបការជាមួយយើងមិនខុសអីពីមកចុះនរកនោះទេ"នាយនិយាយទាំងញញឹមចុងមាត់មានល្បិច

"លឺអ្នកម៉ាក់និយាយសរសើរថាស្អាត! យើងក៏ចង់ដឹងដូចគ្នាថាឯងនៅក្រៅស្អាតយ៉ាងណាទៅទើបម៉ាក់យើងសរសើរយ៉ាងនេះ? តែទោះឯងស្រស់ស្អាតយ៉ាងណាក៏នៅតែមិនអាចទាក់ទាញយើងបាន!"នាយនិយាយទាំងមើលរូបរបស់រាងតូចដែរគេឲ្យជំនិតសើុបមកឲ្យនោះទាំងញញឹមតែជាស្នាមញញឹមដែរពិសពុលបំផុត!

"ជួបគ្នាឆាប់ៗក្មេងតូច ហើយក៏ស្វាគមន៍មកកាន់ថាននរករបស់ជុងហ្គុក ចនសាន់ដ្រាវីស៍!"

______________
                       .==QChi Cafe==

"ឯងគិតយ៉ាងមិចចំពោះរឿងនេះមីន??"ម្នាក់ដែរសួរទៅកាន់រាងតូចនោះគេមានឈ្មោះថាសុងហុីត្រូវជាមិត្តរបស់រាងតូច

"យើងតាមតែចាស់ៗប៉ុណ្ណោះ"រាងតូចក៏តបទៅគេវិញទាំងទឹកមុខមិនសូវល្អ

"ហុឹម! យើងមិនអាចជួយអ្វីឯងបានទេតែយើងក៏ជូនពរនិងសង្ឃឹមថាលោកសាន់ដ្រាវីស៍ម្នាក់នោះនឹងមិមធ្វើបាបឯងទៅចុះ!"សុងហុីនិយាយទាំងទាញដៃរាងតូចមកកាន់

"យើងអរគុណឯងណាស់សុងហុីមិនថាយើងមានរឿងអ្វីក៏ដោយឯងតែងតែនៅក្បែរយើងរហូត!"រាងតូចនិយាយទាំងអោបសុងហុីយ៉ាងណែនមែនហើយតាំងពីតូចមកគេមានមិត្តដែរជិតស្និតតែម្នាក់ទេហើយម្នាក់នោះជាសុងហុីនេះឯងគេល្អជាមួយខ្លួនណាស់ហើយតែងតែនៅក្បែរគ្រប់ពេលដែរគេពិបាកចិត្តឬកើតទុក្ខរឿងអ្វីមួយគេប្រៀបដូចជាបងប្រុស ជាឪពុក នឹងជាមិត្តរបស់ខ្លួនគេល្អខ្លាំងរហូតដល់ខ្លួនគិតថាជាតិមុនខ្លួនបានធ្វើបុណ្យអ្វីទៅទើបបានជួបមនុស្សល្អដូចជាសុងហុីបែបនេះ??

"យើងជាមិត្តភក្តិគ្នាតាំងពីតូចពេលឯងមានរឿងអ្វីពិបាកចិត្តយើងត្រូវតែនៅក្បែរចាំលើកទឹកចិត្តឯងបែបនេះហើយកុំអរគុណយើង ឯងដូចជាប្អូនប្រុសរបស់យើងម្នាក់ចឹងហើយត្រូវចាំថាមានរឿងអ្វីក៏ដោយកុំលាក់ទុកម្នាក់ឯងត្រូវប្រាប់យើងលឺទេព្រោះយើងមិនចង់ឃើញឯងឈឺចាប់ឬពិបាកចិត្តនោះទេមីនហើយបើគេម្នាក់នោះធ្វើបាបឯង ឯងត្រូវតែប្រាប់យើង យើងនិងទៅយកឯងចេញពីគេវិញ!!" មិត្តម្នាក់នេះគរស្រឡាញ់ណាស់បើសិនជានាយម្នាក់នោះហានធ្វើបាបមិត្តរបស់គេ គេសុខចិត្តប្តូរជីវិតជាមួយមិនខាន!

"អឹម! អរគុណណាស់សុងហុីយើងក៏ស្រឡាញ់ឯងដូចគ្នា!"

"បានហើយជូតទឹកភ្នែកចេញទៅឯងយំបែបនេះអាក្រក់មើលណាស់មុខដូចទាចឹង! ហាសហា!!"សុងហុីក៏ប្តូរមកនិយាយលេងសើចវិញដើម្បីឲ្យរាងតូចបានសើចញញឹមឡើងវិញ

"ឆ្កួត! ថាយើងមុខដូចទាចឹងឯងក៏ដូចទាដែរព្រោះឯងជាមិត្តរបស់យើង!"

"អឺៗ ទាតែទាំងពីរនាក់និង!"

"យើងថាគួរតែត្រឡប់ទៅផ្ទះវិញហើយព្រោះយើងចេញមកជាមួយឯងយូរដែរហើយ!"រាងតូចក៏និយាយឡើងគេមកហាងនជជាមួយសុងហុីយូរហើយអាចថាជិត2ម៉ោងហើយ ហើយពេលនេះគេក៏ត្រូវត្រឡប់ទៅវិញហើយដែរ

"អឹមៗ ជួបគ្នាពេលក្រោយ!"សុងហុីក៏លើកដៃ Bye bye រាងតូច!"

[ជីមីន ផាក 20ឆ្នាំជាកូនលោកផាកដែរជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមធំមួយនៅឯប្រទេសកូរ៉េ ជីមីនមានចរិកស្លូតបូត គួរឲ្យស្រឡាញ់ចេះដឹងខុសត្រូវគោរពចាស់ទុំ ត្បិតតែគេជាមនុស្សប្រុសតែគេមានរាងរូវតូចក្រឡូនដូចមនុស្សស្រីសម្រស់ស្រស់ស្អាតជាងមនុស្សស្រីទៅទៀត មិនថាប្រុសឬស្រីសុទ្ធតែលង់និងសម្រស់ដ៏ស្រស់ស្អាត់មួយនេះ! គេមិនទាន់មានដៃគូរនោះទេតែក៏មានគូរផ្សំផ្គុំតាំងពីតូចរួចហើយ!]

__________________
តើពេលរៀបការជាមនុស្សឈាមត្រជាក់គ្មានបេះដូងម្នាក់នោះហើយជីវិតរបស់គេនិងទៅជាយ៉ាងណាទៅ??

មកសាកបែបទឹកភ្នែកម្តងផ្អែមពេកនាំតែកាត់ជើង!
       .==Write by Dyannie 🍓🚬==

[ភរិយាចាស់ទុំផ្សំផ្គុំ!]Where stories live. Discover now