_____
មកមើលមនុស្សម្នាក់ដែរមិនទៅនិងមិត្តផ្សេងនោះវិញចូលមកក្នុងក្លឹបជាថ្មីនាយដើរតាមមនុស្សឈុតខ្មៅមួយក្រុមនោះ។នាយបន្តដើរតាមមិនឲ្យមនុស្សមួយក្រុមនោះចាប់អារម្មណ៍ឡើយនាយដើរស្ងាត់ៗនិងប្រុងប្រយ័ត្នបំផុត។
នាយដើរតាមសម្លឹងទៅតាមមនុស្សនោះមិនព្រិចភ្នែកជើងក៏ចេះតែបោះជំហានទៅមុខតាមក្រុមមនុស្សនោះជារើយរហូតឡើងមកជាន់លើនៃក្លឹបដែរនាយទើបនិងចុះមិញនេះឡូវក៏ឡើងមកម្តងទៀត។
ដើរកាន់តែឆ្ងាយមនុស្សមួយក្រុមនោះបានឈប់និងបន្ទប់មួយដែរនាយនិងមិត្តទើបនិងចេញមកមិនប៉ុន្មាននាទីមុននេះ។
ដោយចិត្តឆ្ងល់នាយក៏នៅតែបន្តសម្លឹងមើលទៅមនុស្សអស់នោះទល់តែពួកគេចូលក្នុងបន្ទប់នោះដោយទុកឲ្យមនុស្ស2នាក់ឈរយាមនៅពីមុខទ្វា។
«ចុកចម្លែកម្ល៉េះ?!មិចក៏ពួកវាចូលក្នុងបន្ទប់143នោះធ្វើអ្វី?!»hyunjinនាយឧទានឡើងតិចៗម្នាក់ឯងព្រមទាំងឆ្ងល់ថាពួកនោះមានកិច្ចការអ្វីបានជាចូលបន្ទប់នោះ
នាយបន្តនៅឈរសម្លឹងទៅក្រុមមនុស្សនោះទាំងឆ្ងល់ៗនិងមិនសុខក្នុងចិត្តដូចគ្នា។បានបន្តិចក្រោយមកពួកនោះក៏បាននាំរាងកាយមនុស្សម្នាក់ចេញមកក្រៅដែរជាKaiនិងឯង។ពួកគេនាំរាងកាយនោះចេញមករួចឈរនិយាយគ្នាបន្តិចក៏នាំគ្នាដើរចេញមកគោលបំណងគឺចេញពីក្លឹប។
សម្រាប់អ្នកឈរមើលនោះវិញចាប់ផ្តើមភ័យឡើងវាហាក់ដូចជាដើរសំដៅមករកខ្លួននាយយ៉ាងចឹង។ដោយមិនចាំយូនាយក៏បានរត់ចេញមកជាន់ខាងក្រោមយ៉ាងលឿនដែរមានមនុស្សអ៊ូរអរនិងបន្លំខ្លួនក្នុងក្រុមមនុស្សទាំងអស់ធ្វើដូចជាមកផឹកស៉ីរាំរែកធម្មតា។
Hyunjinនាយចូលមកអង្គុយកន្លែង កាម៉ុងស្រាធ្វើដូចជាហៅស្រាមកអង្គុយផឹកធម្មតា។
នាយក្រាស់នៅតែលួចដៀងភ្នែកចាំមើល
មនុស្សមួយក្រុមនោះរហូតតែមិនឃើញបើតាមគិតពេលនេះក៏ប្រហែលជាចុះមកដល់ក្រោមហើយមិចក៏យូរម្ល៉េះឬមួយពួកគេចេញតាមផ្លូវផ្សេង!
«ហេតុអ្វីបានជាមិនឃើញ?!»hyunjinនាយអង្គុយមិនសុខចេះតែងាក់ចុះឡើងៗចាំមើល
មនុស្សមួយក្រុមនោះតែកន្លងទៅយូរដែរហើយនៅតែមិនឃើញ!
«ឯងកំពុងតែអង្គុយចាំមើលមនុស្សឈុតខ្មៅមួយក្រុមនោះមែនទេ?!»សម្លេងមនុស្សម្នាក់ដែរអង្គុយក្បែរhyunjinក្រវីកែវស្រាយកមកផឹកនោះនិយាយឡើងសម្លឹងមុខhyunjinដោយក្រសែរភ្នែកកាច មុតស្រួចបំផុត!។
ចំណែកអ្នកឮសំឡេងមនុស្សនិយាយនោះ
វិញក៏ងាក់ទៅមើលដោយទឹកមុខឆ្ងល់តែក្រោយឃើញមុខមនុស្សម្នាក់នោះហើយក៏ស្រាប់តែ
បើកភ្នែកធំៗប៉ិនពងមាន់។
HYUN LY
គុយទាយលេងៗទៅថាម្នាក់នោះជាអ្នកណាបានធ្វើឲ្យបុរសក្បាលពងទាកូនបើកភ្នែកធំៗ?!
អ្នកសេរណាមិនដឹងទេតែអ្នកសេរនេះតែអ្នកអានរត់ចោលអ្នកសេរនេះក៏រត់ចោលដែរ😊🫶
បាន15voteឲ្យមួយភាគទៀតតែបើអានមិនcmtក៏មិនខ្ចីចេញឲ្យអានដែរ!
Ep 25ក្រុមមនុស្សឈុតខ្មៅ
Start from the beginning
