Ep22 កូនប្រសារ

62 14 4
                                        

ពេលនេះលោកគ្រូពេទ្យបានមកមើលminghaoថានាយតូចអាចចេញពីមន្ទីពេទ្យនៅពេលណា។

Minghao នាយតូចមុខមិនរីកព្រោះមានមនុស្សដែរខ្លួនមិនចូលចិត្តមកនៅជាមួយ សម្លក់សម្លឹងមិនដាក់ភ្នែក ជេរប្រទិចក្នុងចិត្ត ចង់ស្រែកចង់ដេញឲ្យពួកគេចេញតែមិនអាចព្រោះម្តាយនៅទីនេះគាត់មិនចូលចិត្តពេលនាយតូចធ្វើចរិកបែបនិង។

«ប្អូនមិនមានបញ្ហាអ្វីគួរឲ្យបារម្ភទេថ្ងៃស្អែកអាចចេញបានហើយ»គ្រូពេទ្យនិយាយប្រាប់ទៅកាន់នាយតូចទាំងញញឹម

«បាទ អរគុណ»នាយតូចតបស្នាមញញឹមទៅគាត់វិញយ៉ាងស្រទន់ធ្វើឲ្យអ្នកខ្លះឃើញហើយច្រណែនធ្វើមុខឆ្មុលៗមិនរីក

«អស់ការងារហើយឬនៅ?!»junនាយឈរជ្រែកហោប៉ៅខោសួរទៅកាន់គ្រូពេទ្យសម្លឹងមិនដាក់ភ្នែក កែវភ្នែកមុតស្រួចសម្លឹងមិនព្រិចធ្វើឲ្យគ្រូពេទ្យភ័យតិចៗឡើងមក។

«បាទអស់ហើយ!»គ្រូពេទ្យតបមកទាំងញញឹមតែមិនសម

«អស់ហើយក៏ឆាប់ចេញទៅឲ្យបាត់ៗទៅ!!»junនាយដេញគ្រូពេទ្យនោះ ទោះនាយមិនបញ្ចេញកាយវិការតែកែវភ្នែករបស់នាយគឺបញ្ចាក់បានយ៉ាងច្បាស់។

«លោកឯងកើតអី?!»minghaoសួរទៅកាន់មនុស្សប្រុសមាឌមាំទាំងមិនយល់ហេតុអ្វីត្រូវដេញគាត់?គាត់គ្រាន់តែមកមើលខ្លួនសោះនិងមិនមែននាយឯរណា

«យើងមិនចូលចិត្ត!»សម្លេងរឹងៗចេញពីរមាត់នាយjunតបទៅកាន់មនុស្សខ្លួនតូចតែមិនមើលមុខមនុស្សខ្លួនតូចនោះឡើយថាពេលនេះចេញផ្សែងតាមត្រជៀកហើយទេដឹង

«អ្នកណាឲ្យលោកឯងនៅទីនេះបើមិនចូលចិត្តក៏ចេញឲ្យបាត់ៗទៅ!»minghaoស្រែកដេញនាយក្រាស់ឡើងបើមិនចូលចិត្តនៅធ្វើអ្វីមិចក៏មិនចេញ

«ចង់នៅមើលឯងនិងហើយកុំអីស្មាននៅ!»នាយjunតបទៅវិញដោយដើរមកជិតគ្រែពេទ្យ

«អ្នកណាឲ្យនៅ?!គ្មានអ្នកណាចង់ឲ្យពួកលោកឯងនៅនោះទេបកក្បាលទៅវិញទៅ!»minghaoរុញនាយចេញបន្តិចនិងបន្តសម្តីញែតៗរបស់ខ្លួន

«អត់ចង់!»មិនត្រឹមតែមិនចេញទេនាយjunថែមទាំងមកអង្គុយច្រត់ចង្ការមើលមុខនាយតូចទៅវិញ

រឿងស្នេហ៍ផ្តើមពីសត្រូវOnde histórias criam vida. Descubra agora