Ep20 រៀបរាប់

90 17 0
                                        

«អ្អើ...!ត្រូវហើយអាjunយើងភ្លេចសួរឯងឲ្យឈឹងទៅ!»seungcheolនាយសែនធុញនិងពួកគេណាស់នាយងាក់មុខចេញមកសម្លឹងមុខមិត្តរបស់ខ្លួនក៏នឹកឃើញរឿងដែរខ្លួនឯងឆ្ងល់ចង់ឲ្យនាយបកស្រាយ
«ឯងឆ្ងល់អ្វីសួរមក»Junនាយនិយាយដោយធម្មតាទៅកាន់seungcheol វិញ
«តើនៅពេលដែរមានរឿងនោះតើគេម្នាក់នោះពិតជានៅក្នុងអាគារពិតមែន?»seungcheolនាយសួរទៅកាន់មិត្តខ្លួនដោយចង្អុលទៅកាន់minghaoដែរដេកសន្លប់នោះ
«គឺ...!»
«នែ៎ភ្លើឬក៏ធ្វើភ្លើនិងបើមិននៅក្នុងនិងទេស្មានតែអាគាត់នេះនាំចេញមកបានហី?!!»jeonghanសែនហួសចិត្តនិងសំណួរបើminghaoមិននៅក្នុងអាគារនោះទេម្លេះនាយjunចេញមកម្នាក់ឯងហើយមិចនិងមានminghaoនៅក្នុងរង្វង់ដៃនោះចំជាល្ងង់មែន
«យើងមិនបានសួរឯងទេ!»seungcheolនាយងាក់សម្លក់jeonghanនិយាយទៅកាន់នាយតូចដោយគ្រឺត
«តែលោកឯង!.....»jeonghan រៀបនិងតបតសម្តីទៅកាន់នាយក្រាស់វិញហើយនោះក៏បាននាយJunចេញមកឃាត
«បានៗៗៗ បានហើយចាំខ្ញុំនិយាយដំណើរដើមទូងប្រាប់គ្រប់គ្នាកុំឈ្លោះប្រកែកគ្នាអីវាអាចនិងបង្កជាការរំខានដល់haoបានណា!»junនាយលើកដៃរារាំងការឈ្លោះប្រកែករបស់jeonghan seungcheolកុំឲ្យរំខានដល់អ្នកដែរសន្លប់នោះហើយនិងប៉ាម៉ាក់របស់minghao
«គឺរឿងវាបែបនេះ..........

_បកទៅប៉ុន្មានម៉ោងមុន

*នៅក្នុងហេតុការ* នៅពេលដែរនាយJunរត់ចូលទៅក្នុងអាគារនោះវាជាការពិតដែរនាយបានរត់ចូលនាយរត់ឡើងមកដល់ជាន់ទីពីរនៃអាគារគោលដៅរបស់នាយគឺរត់មកបន្ទប់រៀន។ពេលនោះនាយរត់មកដល់បន្ទប់ដែរនាយរៀននិងនាយតូចminghaoនោះនាយមិនបានឃើញស្រមោលរបស់នាយតូចនោះទេផ្ទុយទៅវិញមានតែថ្នាក់ទទេនិងកម្ទេចកម្ទីនៃជញ្ជាំងពាសពេញនោះទាំងអស់គ្មានវត្តមានរបស់នាយតូចឡើយ។នាយបានរត់ចេញពីមួយថ្នាក់ទៅមួយថ្នាក់នៅតែមិនឃើញនាយតូចនាយរត់រកឡើងហត់ហើយនៅតែមិនឃើញស្រមោលរបស់minghaoទៀត។តែJunនាយមិនបោះបង់ឡើងនាយនៅតែបន្តរហូតទោះមិនឃើញក៏ដោយតែថាពេលវេលាដែរនាយរត់រកនោះវាបានមកដល់កំណត់ត្រឹមដែរគ្រោះរញ្ចួយនោះកាន់តែខ្លាំងធ្វើឲ្យអាគារទាំងមូលប្រេះបែកផ្នែកខ្លះធ្លាក់មកទាំងផ្ទាំងៗមក។
«ហ្ហើយនៅឯរណា..!»Junនាយស្លន់ស្លោរនៅពេលដែររកminghaoមិនឃើញនាយងាក់ទៅឆ្វេងម្តងស្តាំម្តងដោយចិត្តមិនស្ងប់ចិត្តមួយបារម្ភពីនាយតូចហើយចិត្តមួយទៀតភ័យរឿងអាគារដែរកំពុងតែប្រេះបែកនោះ។
នាយក្រាស់នៅតែបន្តការរត់រកជាថ្មីម្តងទៀតទោះដឹងខ្លួនថាមិនយូរទៀតទេអាគារនិងបាក់ស្រុតទាំងស្រុងក៏ដោយតែពេលនោះនាយបារម្ភពីនាយតូចច្រើនជាងអាយុជីវិតខ្លួនឯង(អេ៎មិចនិងស្រឡាញ់កូនញុមមែនbro ?)នាយរត់មើលបន្ទប់ដែរនាយរត់មករករួចហើយនាយមករកម្តងទៀតក្រែងលោរថានាយរកមិនទាន់សព្វកន្លែង។
«នៅណាទេវើយ!minghao!minghao!»junនាយរត់រកឡើងហត់ខ្លួនទៅហើយនៅតែមិនឃើញស្រមោលមនុស្សទៀត
«ទល់មែនទែនហើយមនុស្សក៏មិនឃើញអាគារក៏រៀបនិង...!»junនាយអស់សង្ឃឹមទៅហើយឈរនិយាយដោយអស់កម្លាំងដោយមិនប្រយ័ត្នភ្នែកមិនបានមើលព្រោះមិនចាប់អារម្មណ៍និងផ្ទាំងអាគារដែរប្រេះបែកនៅលើក្បាលរបស់ខ្លួននោះទេរវល់តែបារម្ភពីមនុស្សបាត់ខ្លួននោះ។ដោយមិនប្រយ័ត្នផ្ទាំងមួយធំគួរសមបានធ្លាក់ចុះមករកនាយតែម្តងធ្វើឲ្យនាយJunត្រៀមខ្លួនមិនទាន់បានត្រឹមយកដៃមករងតែក៏មានសំឡេងស្រែកមួយបានឮចេញមកយ៉ាងខ្លាំង។
«ប្រយ័ត្ន....!»ភ្លាមៗមានមនុស្សម្នាក់បានរត់មករុញនាយJunចេញពីផ្ទាំងនោះធ្វើឲ្យនាយJunត្រូវដួលទៅម្ខាងយ៉ាងពេញទំហឹងហើយផ្នែកដែរបែកបាក់ធ្លាក់មកនោះក៏ត្រូវនិងមនុស្សម្នាក់នោះ
«ឯងមិនអីទេមែនទេ?!»junនាយសួរទៅមនុស្សម្នាក់នោះដោយព្យាយាមលើកផ្ទាំងនោះចេញពីគេយ៉ាងពិបាកព្រោះវាទាំងធ្ងន់ណាមួយនាយមិញដួលក៏មិនអន់ដែរ
«ខ្ញុំមិនអី....!»មិនទាន់ទាំងនិយាយចប់ស្រួលបួលផងមនុស្សម្នាក់នោះក៏សន្លប់បាត់ស្មារតី
«អេ៎ៗ!ឆាប់ដឹងខ្លួនឡើង!!»junនាយបានទះមុខម្នាក់នោះតិចៗនិងព្យាយាមលើកវាចេញតែនាយម្នាក់ឯងមិនអាចលើកវាបានឡើងអាគារក៏កាន់តែរង្គើគាត់តែខ្លាំងនាយទប់ខ្លួនសឹងតែមិននិង
«យ៉ាងមិចហើយ?!អេ៎ដឹងខ្លួនឡើងអេ៎ៗៗ!!»
«minghao!»junនាយបើកភ្នែកធំក្រោយឃើញវត្តមានរបស់minghaoនៅចំពោះមុខ
«ហៅធ្វើអីខ្លាចមិនស្គាល់មែន?!មោះឆាប់ឡើងជួយលើកគ្នា!»minghaoមើលនាយហើយក៏និយាយដោយឲ្យនាយជួយលើកផ្នែកផ្ទាំងនោះចេញ
«នៅមើលស្អីទៀតឆាប់ឡើង!»ដោយឃើញនាយjunភ្លឹកពេកminghaoក៏និយាយម្តងទៀត
«បាទ..បាទ បាទ!!»junនាយតបដោយរំភើបមិញនេះនាយភ្លឹកព្រោះនឹកស្មានមិនដល់
ពួកគេទាំងពីរព្យាយាមលើកបំណែកផ្ទាំងនោះទាំងពិបាក។ពេលពួកគេកំពុងតែប្រើកម្លាំងដើម្បីលើកផ្ទាំងមួយនោះក៏អាគារទាំងមូលចាប់ផ្តើមរញ្ជួយកាន់តែខ្លាំងហើយមានប្រេះបែកផ្ទាំងមកជាច្រើនបានន័យថាវាគឺជិត ដួលរលំហើយ។
«នេះជាលើកចុងក្រោយបើលើកមិនរួចទេងាប់ទាំងអស់គ្នាមិនខាន!!»minghaoនិយាយដោយសម្លឹងទៅចំភ្នែករបស់junបញ្ជាក់នូវអ្វីដែរត្រូវប្រឈមនូវវិនាទីបន្ទាប់
«តោះ!!1 2 3!!»

រឿងស្នេហ៍ផ្តើមពីសត្រូវWhere stories live. Discover now