Ep27 អន់ណាស់គ្មានឈឺអ្វីបន្តិច

52 16 2
                                        

ព្រមជាមួយនិងភាពសប្បាយ ភាពកើតទុក្ខក៏មកជាមួយដូចគ្នាគ្រាន់តែថាវាមិនទាន់ដល់វេនភាពទុក្ខបញ្ចេញរឹត។

តោះមកមើលជ្រុងម្ចាងនេះវិញមនុស្សដែរគ្រប់គ្នាតាមរកនោះគឺនៅទីនេះនៅកន្លែងដែរគេបោះបង់ចោលគឺគ្មានសូម្បីមនុស្សឆ្លងកាត់។សភាពរបស់នាយក្រាសត្រូវបានចងជាប់និងកៅអីនៅកណ្តាលបន្ទប់មួយព្រមជាមួយនិងមុខជាំ។

«ឯងឃើញទេមិត្តរបស់ឯងវាបានcallមកហើយ ហាស៎ៗៗ!!»មនុស្សម្នាក់បិទមុខជិតលើកយកទូស័ព្ទរបស់នាយក្រាស់មកបង្ហាញនូវលេខមិត្តនាយក្រាស់ឡើងរួចសើចយ៉ាងអាក្រក់

«បើឯងខ្លាំងក៏លើកទៅ!!»hyunjinនាយមិនព្រឺទោះបីជាខ្លួននៅក្នុងសភាពគ្រោះថ្នាក់ក៏នាយមិនខ្លាចនិងប្រឈម

«ឯងស្មានតែយើងល្ងង់មែនទេអាចង្រៃ!ហាស៎ៗៗ!»មនុស្សបិទមុខជិតនោះបានយកដៃរុញក្បាលនាយក្រាស់ហើយក៏សើចខ្លាំងៗចម្អក់ឲ្យនាយក្រាស់

«បើសិនជាឯងឆ្លាតពិតប្រាកដមិនមែនទុកចោលទេ!»នាយបានតបទៅវិញទឹកមុខដ៏សែនឌឺក៏មកជាមួយដូចគ្នា

ដឹប!«ខ្លាំងសិនចុះឯងតែបន្តិចទៀតលេងបាននិយាយហើយ!ហាស៎ៗៗ!!»មនុស្សម្នាក់នោះបានដាល់ពោះរបស់hyunjinពេញកម្លាំងដៃចំណែកhyunjinក៏ឈឺចុកចាប់ដែររួចក៏សើចចម្អក់ឲ្យhyunjinដែរមិនអាចធ្វើអ្វីពួកវាបាន

«ពួកឯងកំសាក់ណាស់បើចង់ធ្វើស្អីយើងហេតុអ្វីចាំបាច់ចាំធ្វើអី?!»ទោះបីជាខ្លួនឈឺក៏ដោយនាយនៅតែមិនខ្វល់បន្តសូកសៀតពាក្យសម្តីឲ្យពួកនោះកាន់តែក្តៅស្លឹកត្រជៀកថែម

«យើងចង់សម្លាប់ឯងពេលនេះក៏បានតែយើងខ្ចិល!»

«មិនហ៊ានក៏ថាមកអាញី!»

ដឹប!ៗ
«អាញីមែនទេ!!ស្រួលដែរឬទេ!?»ពីរដៃទៅលើផ្ទៃមុខរបស់នាយក្រាស់ឈាមចាប់ផ្តើមហូរចេញមកតាមកែមមាត់ដូចគ្នា

«ហ៉ឹសៗ!»មិនឆ្លើយតបតែបែរជាអស់សំណើចសើចចម្អក់ឲ្យពួកនោះទៅវិញ!!

«សើចហេស៎ ដឹប! សើចហេស៎ ដឹបៗៗ»មនុស្សនោះក្តៅនិងការសើចចម្អក់ឌឺដងរបស់hyunjinមិនបានក៏ដាល់hyunjinយកតាមចិត្តខឹងកំពុងតែឆេះ

You've reached the end of published parts.

⏰ Last updated: Nov 27 ⏰

Add this story to your Library to get notified about new parts!

រឿងស្នេហ៍ផ្តើមពីសត្រូវWhere stories live. Discover now