ep10បារម្ភ

109 23 3
                                        

នៅក្នុងមន្ទីពេទ្យនៅក្នុងក្រុងក្នុងប្ន្ទប់អ្នកជំងឺលេខ143ជាបន្ទប់របស់នាយតូចjeonghan ដែរបានដេកសន្លប់យ៉ាងស្ដូកស្តឹងនោះដោយមានអ្នកម្តាយនៅចាំថែទាំមិនឲ្យលុះមួយថ្ងៃ។
«Hanហា៎...កុំដេកយូរពេកណាដឹងទេថាម៉ាក់បារម្ភ!»ម្តាយរបស់jeonghanពោលស្តីប្រាប់ទៅកាន់កូនដែរដេកសន្លប់ស្ដូកស្តឹងនោះគាត់កាន់ដៃរបស់jeonghanជាប់ជានិច្ចមិនព្រមព្រលេងទេ
«ឆាប់ដឹងខ្លួនណាកូន..កូនដឹងទេមានអ្នករង់ចាំកូនច្រើនណាស់ដឹងទេ!»ម្តាយjeonghanបានយកដៃរបស់គាត់ទៅអង្អែលក្បាលនាយតូចថ្នមៗ
«អ្នកម៉ាក់កុំបារម្ភអីjeonghan គេនិងឆាប់ដឹងខ្លួនវិញជាមិនខាន!»wonwooចូលខ្លួនមកអោបក្រសោបអ្នកម្តាយក្មេកនិងប្រើពាក្យសម្តីលោងលោមទៅកាន់គាត់កុំឲ្យគាត់គិតច្រើនព្រោះគាត់ក៏ចាស់ណាស់ទៅហើយ
«ម៉ាក់ជឿថាចឹងចុះ!»អ្នកស្រីYoonក៏បានអោបទៅwonwooវិញ
«ប្អូនjeonghan គេនិងបានដឹងឮពីពាក្យដែរអ្នកម៉ាក់និយាយណា!»wonwooបានប្រលេងការអោបរបស់ខ្លួនរួចក៏ចាប់កាន់ដៃរបស់គាត់ទាំងសងខាងនិងស្តីពាក្យលើកទឹកចិត្តដល់គាត់
អ្នកស្រីYoonមិនបានតបអ្វីគាត់បានត្រឹមតែអោបWonwooព្រោះWonwooប្រៀបដូចជាកូនគាត់ម្នាក់ទៀតចឹងតាំងពីWonwooឈានជើងចូលក្នុងគ្រួសារគាត់មកwonwoo តែងតែធ្វើឲ្យគាត់សប្បាយចិត្តជានិច្ច។
«លោកអ៊ុំបងwonwoo...»Minghao
«អរminghaoមកអង្គុយត្រង់នេះមក!»wonwooក្រោយឮអ្នកហៅខ្លួនហើយក៏ងាក់មើលឃើញថាជាminghaoហើយឆាប់ផ្តើមហៅឲ្យminghaoមកអង្គុយនៅជិតខ្លួន
«បាទបង»minghaoចូលអង្គុយជិតwonwooតាមដែរគាត់បានប្រាប់
«យ៉ាងមិចហើយFelix/jisooដឹងខ្លួនហើយឬនៅ?»wonwooក្រោយឃើញminghaoអង្គុយចុះជិតខ្លួនហលយក៏សួរទៅminghaoចង់ដឹងថាfelix/jisooគេយ៉ាងមិចហើយ
«ពួកគេទាំងពីរដឹងខ្លួនហើយតែពួកគេទាំងពីរនៅមិនទាន់មានកម្លាំងតែប៉ុណ្ណោះ!»minghaoឆ្លើយតបទៅwonwooវិញទាំងញញឹមទៅកាន់គាត់
«អរចឹងបងអស់បារម្ភហើយ!»wonwoo
«បាទបង»Minghao
«អ្នកម៉ាក់តោះយើងទៅខាងក្រៅ!»wonwooក្រោយនិយាយជាមួយminghaoចប់ក៏ងាក់មកនិយាយជាមួយម្តាយក្មេកម្តងបបួលគាត់ចេញទៅខាងក្រៅខ្លះព្រោះថាតាំងពីម្សិលមិញមកម្លេះគាត់មិនបានចេញទៅណាឡើយព្រោះបារម្ភពីjeonghan
«បើម៉ាក់ចេញទៅអ្នកណានៅមើលថែjeonghan ?»អ្នកស្រីyoonតបទៅwonwooវិញដោយឆ្ងល់បើគាត់ចេញទៅបានអ្នកណានៅមើលថែjeonghanនោះបើjeonghanដឹងខ្លួនហើយគ្មានអ្នកណានៅនោះគិតយ៉ាងមិច
«យ៉ា...មិនអីទេទុកឲ្យMinghaoនៅមើលថែទៅ! មែនអត់Minghao?»wonwooចាប់ដៃអ្នកម៉ាក់ប្រាប់កុំឲ្យគាត់បារម្ភអីព្រោះថាមានminghaoនៅទីនេះហើយ
«បា...បាទ..»Minghaoរដាក់រដុបបន្តិចរៀបខ្លួនមិនទាន់ពេលគាត់សួរភ្លាមៗបែបនេះ
«ឃើញអត់អ្នកម៉ាក់»wonwoo
«អរចឹងអ៊ុំផ្ញើរឲ្យមើលjeonghan ផងណា!»អ្នកស្រីyoonងាក់មកនិយាយជាមួយminghaoឲ្យមើលថែរjeonghanផង
«បាទលោកអ៊ុំ»Minghao ឆ្លើយទៅកាន់គាត់ទាំងញញឹមស្រស់
«តោះម៉ាក់!»wonwooបានដើរពីក្រោយម្តាយរបស់ខ្លួនហើយក៏លួចញញឹមបន្តិចក្រោយគេបញ្ចុះបញ្ចូលឲ្យអ្នកម៉ាក់បានចេញពីបន្ទប់។គេដឹងថាminghaoគេមានរឿងចង់និយាយទៅកាន់jeonghan តែគេមិនហ៊ាននិយាយនៅចំពោះមុខគ្រប់គ្នាគេចឹងមានតែឲ្យMinghaoនៅមើលថែjeonghan តែម្នាក់ឯង។
Wonwoo និងម្តាយរបស់jeonghan បានចេញពីបន្ទប់គាត់ទៅហើយដោយទុកឲ្យMinghaoនៅមើលjeonghan ម្នាក់ឯងនោះ។
«jeonghan ហា៎...!ឯងកាលដឹងខ្លួនមកវិញ!»minghaoចាប់កាន់ដៃរបស់មិត្តខ្លួនហើយក៏ពោលពាក្យទៅកាន់អ្នកដេកសន្លប់នោះ
«កុំគេងយូពេកណា៎..ឆាប់ដឹងខ្លួនមកយើងនិងបានទៅរៀនវិញណា!»minghaoពោលស្តីដោយទឹកភ្នែករលីងរលោង
«ឯងដឹងទេជិតដល់ថ្ងៃយើងប្រឡងបញ្ចប់ការសិក្សាហើយណា!ឆាប់ក្រោកមកយើងទៅរៀនជាមួយគ្នាវិញឯងដឹងទេយើងនឹកឯងខ្លាំងណាស់!យើងចាំឯងណាសម្លាញ់ យើងចាំពេលឯងដឹងខ្លួនវិញ Felix/jisooពួកគេបារម្ភពីឯងណាស់ដឹងទេពេលដឹងថាឯងមានគ្រោះថ្នាក់!ឆាប់ដឹងខ្លួនណាបងលេង មកសើចជាមួយគ្នាវិញ ហ្ហឹក...ហ្ហឹក...ហ្ហឹក..ហេតុអីក៏ឯងមិនតបនិងយើងមួយមាត់ចឹងឯងដាច់ចឹងឃើញយើងយំដែរមែនទេ? ឯងចាំបានទេពេលនោះយើងបានបញ្ហាឯងនិងមិត្តយើងពីរនាក់ទៀតជាអ្នកមកផ្តល់កម្លាំងចិត្តលួងលោមយើងនាំយើងសើចសប្បាយនោះឯងចាំបានទេ?តែមិចក៏ពេលនេះឯងឃើញយើងយំហើយឯងមិនឆាប់ក្រោកមកលួងលោមយើងចឹងឯងមានដឹងទេពេលយើងឃើញឯងនៅក្នុងគ្រែនោះវាធ្វើឲ្យយើងជិតដាច់ខ្យល់ស្លាប់នៅនិងកន្លែងណា..ហ្ហឹក...ហ្ហឹក...ប៉ុណ្ណឹងហើយឯងមិនអាណិតយើងទៀតតើមែនទេ?»minghaoយំនិយាយរាយរាប់រឿងក្នុងចិត្តលើកកកាយរឿងអតីតចេញមកពេលនោះគេពិតជាមានអារម្មណ៍ថាកក់ក្តៅណាស់តែពេលនេះគេគ្មានអារម្មណ៍កក់ក្តៅទៀតឡើយ
«បើសិនជាអាចយើងចង់ធ្វើជាអ្នកដេកនៅលើគ្រែនេះជំនួសឯងក៏បានណាមិត្តកុំស្ងាត់ចឹងអី!អ្ហឹក...ហ្ហឹក...!»mingahoយំក្រាបមុខនៅជិតដៃរបស់jeonghan
«ឯងចង់ដេកនៅលើគ្រែនោះ!ឯងមិនអាណិតយើងទេឬ!?ហ្ហឹក...ហ្ហឹក... »jisooស្រែនិយាយចេញមកទាំងទឹកភ្នែកដូចទឹកភ្លៀង
«ហ្ហឹក...ហ្ហឹក....jisooយើងពិតជាចង់ឲ្យjeonghan ដឹងខ្លួនវិញណាស់...ហ្ហឹក...ហ្ហឹក...!»minghaoស្ទុះមកអោបjisooយំខ្សឹបខ្សួល
«យើងមិនចង់ឲ្យម្នាក់ណាដេកនៅលើគ្រែនេះនោះទេ!ហ្ហឹក...ហ្ហឹក..!»Felix បានចូលមកអោបJisoo/minghao
«ចង់អីតែឯងយើងក៏ដូចគ្នាហ្ហឺ...ហ្ហឹក...!»jisoo
«យើងដែរ!»felix
«ហ្ហឺ....ហ្ហឹក....ហា៎...ហ្ហឹក....អ្ហឹក....!!!»jisoo/minghao/felixពួកគេទាំងបីឈប់យំបន្តិចមើលមុខគ្នារួចហើយអោបគ្នាយំលើសដើមនេះបើសិនជាjeonghanគេដឹងខ្លួនវិញណាធានាក្បាលម្នាកមួយក្រញ៉រជាមិនខាន់មកយំឈ្លោះគ្នាមើលតែកូនក្មេង
«ហ្ហឹក...បានហើយឈប់យំ!!»minghaoស្រែកប្រាប់ឲ្យនាក់ទាំងពីរទៀតឈប់យំ
«ហ្ហឹក..ហ្ហឹក...ហើយឯងឈប់អត់?»jisooសួរទៅminghaoវិញ
«មិនទាន់ដឹងហ្ហឹក....!»Minghaoតបទៅវិញទាំងយកដៃមកខ្ទុបមុខ
«ហ្ហឺ.....ហ្ហឹក...មិត្តចង្រៃប្រាប់ឲ្យគេឈប់តែវាមិនឈប់!...ហ្ហឹក...!»jisoo
«សតិអារម្មណ៍...ហ្ហឹក...ហ្ហឹក..!»Felix
«បានហើយ!!ឈប់យំអ្នកណាមិនឈប់ប្រយ័ត្ទយើងទះកភ្លៀងណា៎..ហ្ហឺ...ហ្ហឹក...!»jisooស្តីឡើងម្តងទៀតកម្រាមពួកគេ
ព្រមទាំងលើដៃបញ្ជាក់ថាបើសិនជាអ្នកណាមិនឈប់គេទះមែនទែន
«ធ្វើខ្លួនឯងឲ្យបានទៅ!ហ្ហឹក»felixចង្អុលមុខjisoo
«អាមិត្តឆ្កួតយើងឲ្យឈប់យំ....ហឹក...ហ្ហឹក...!»mingaho
«ឈប់ខ្លួនឯងទៅ!!»jisoo/felixពួកគេទាំងពីរនិយាយព្រមគ្នា
«ហា៎....បើពួកឯងមិនឈប់ឲ្យយើងឈប់យ៉ាងមិច...ហ្ហឺ.....!»minghao
«ហិ ហិ គួឲ្យអស់សំណើចមែនចេះរកគ្នាឃើញ»Wonwooដែរនៅមើលខាងក្រៅទ្វានោះក៏លួចសើចពួកគេទាំងបីចេះមកយំប្រកែកគ្នាមើលតែក្មេងចឹងទៅកើតមិញនេះគេថាមកអើតមើលminghaoថាយ៉ាងមិចហើយតែមកឃើញពួកគេទាំងបីយំឈ្លោះគ្នាទៅវិញ។
«បងថាកុំនៅរំខានពួកគេអី»Mingyuចូលមកនិយាយប្រាប់ទៅប្រពន្ធរបស់ខ្លួន
«ហឺ...តោះទៅវិញ»wonwooយល់ព្រមជាមួយប្តីក៏នាំគ្នាដើរចេញទៅទុកឲ្យមិត្តៗគេនៅដោះស្រាយគ្នាទៅ

សុំប៉ុណ្ណេះសិនណា🫶ម្សិលមិញអត់បានចេញរឿងព្រោះតែភ្លៀងផ្គរខ្លាំងពេកណាចឹងអធ្យាស្រ័យផង🫶

HYUN LY

រឿងស្នេហ៍ផ្តើមពីសត្រូវWhere stories live. Discover now