ថ្ងៃថ្មីចូលមកដល់ទៀតហើយ មនុស្សស្រីដែលកំពុងដេកលើគ្រែសភាពនាងហាក៎កាន់តែធ្ងន់ធ្ងរជាងរាល់ដង នាងសន្លប់អស់រយៈពេល ១ ថ្ងៃ ១ យប់ហើយ។
«អ្ហឹកៗ...» សៀនសៀសំងំពួនក្នុងភួយទាំងយំខ្សឹកខ្សួល ក្នុងទ្រូងអួលណែន ក្នុងបំពង់ ក.នាងដូចមានបន្លាលួស រាងកាយដែលធ្លាប់តែសរលោងស្រិលស្រមោចវាជ្រុះ ប្រែជាមានស្នាមជាំក្រហម ស្នាមមុតអំបែង ស្នាមរំពាត់ ស្នាមធ្មេញ សុះសាច់ ភាពទន់ជ្រាយដែលធ្លាប់តែមានពណ៌ផ្កាឈូកទន់ៗប្រែជាមានឈាម មានទឹករំអិលហូរចេញមកឥតឈប់ នាងរស់នៅដូចឧបករណ៍ដើម្បីកម្សាន្តសប្បាយរបស់គេ ដើម្បីឲ្យគេបញ្ចេញកំហឹងគ្រប់បែបយ៉ាង បើឲ្យនាងរស់ទាំងបែបនេះដដែលសម្លាប់នាងចោលទៅល្អជាង។
«ថ្នាំពន្យាកំណើត..មិនបានទេខ្ញុំត្រូវតែលេប..អ្ហឹក!» សុខៗសៀនសៀក៏បន្លឺឡើងទាំងបើកភ្នែកធំៗប្រញាប់ទាញភួយចេញចង់ងើបឡើងតែងើបមិនរួចព្រោះចុកចាប់ពេញរាងកាយ។
/ព្រូស/
«អូយ! អ្ហឹ...ឈឺណាស់ អ្ហឺៗ» គ្រាន់តែឈានជើងចេញពីគ្រែចង់ងើបឡើងឈរ ជើងនាងក៏ស្រាប់តែទន់ហើយក៏ដួលព្រូសផ្កាប់មុខទៅលើឥដ្ឋ។
«ឯង..មិនត្រូវចុះចាញ់ទេសៀនសៀ អ្ហឹកៗ» ទឹកភ្នែកនាងហូរមកច្រោកៗដៃដែលពេញដោយស្នាមរបួសប្រឹងខ្ញាំការ៉ូវាទៅរកទូដាក់ថ្នាំដែលនៅមិនឆ្ងាយពីគ្រែទាំងវេទនា។
បន្ទាប់ពីការប្រឹងប្រែងអស់ពីកម្លាំងទីបំផុតនាងក៏អាចវាមកដល់ទូរដាក់ថ្នាំ សៀនសៀបើកទ្វារទាញយកថ្នាំពន្យាកំណើត ៣ គ្រាប់ដាក់ចូលមាត់លេបចូលពោះអស់ មុននឹងបិទទ្វារទៅវិញតែក៏ឈប់នៅស្ងៀមព្រោះរឿងម៉្យាងស្រាប់តែលេចឡើងក្នុងខួរក្បាលនាង។
«ខ្ញុំសុខចិត្តស្លាប់ក៏មិនរស់នៅជាមួយលោក អ្ហឹកៗ»
------
នៅខាងក្រោមលីងយូកំពុងនៅចង្រ្កានបាយព្យាយាមធ្វើបបរគ្រឿងដោយខ្លួនឯងព្រោះចង់សុំទោសរឿងដែលគេធ្វើជ្រុលដៃដាក់នាងកាលពីយប់ម្សិល ពេលនោះគេខឹងនឹងនាង ខឹងដែលនាងរំឮកពីលីងយាន និយាយថានាងជារបស់លីងយានទាំងដែលមនុស្សប្រុសដែលនៅចំពោះមុខនាង នៅក្នុងខ្លួននាងគឺជាគេ នាងនិយាយបែបនេះធ្វើឲ្យគេខឹងញ័រសាច់ ចាប់ផ្ដើមកម្រោលចូល លែងដឹងខុសត្រូវ ធ្វើឲ្យនាងមានរបួសមិនខ្វល់ហើយថែមទាំងឲ្យនាងបំពេញតម្រូវការឲ្យគេលើសលប់។
«ឯង!» គេចង្អុលទៅកូនចៅស្រី
«ចាស៎?»
«ភ្លក់!»
«អ្ហឹ...»
«យើងឲ្យឯងភ្លក់ អិ អឹ ស្អី?»
«ចា..ចា៎...ខ្ញុំភ្លក់ៗ» មិនហ៊ានប្រកែកនាងក៏ដើរយឺតទាញស្លាប់ព្រាមកដួសតែទឹកមុខហាក៎ភ័យៗ
«ឯងចង់ទៅណា?»
«ខ្ញុំ...ខ្ញុំទៅយាមនៅមុខ...»
«មកភ្លក់សិនចាំទៅ!»
«បា..បាទ..» គ្មានជម្រើសគេក៏ដើរយឺតទៅទាញស្លាបព្រាដួសបបរនៅក្នុងឆ្នាំងទឹកមុខភ័យមិនចាញ់គ្នា។
«ធ្វើមុខបែបនេះខ្លាចយើងដាក់ថ្នាំពុល?»
«អត់..អត់មានបានគិតណា»
«ណាគេទៅគិតអគតិលើចៅហ្វាយខ្លួនឯងនោះ?» កូនចៅស្រីនិយាយបន្ត
«ចុះមិនភ្លក់ទៅ?»
«ភ្លក់ហើយៗ» ពួកគេបន្លឺតំណាលគ្នាហើយក៏លេបបបរដែលលីងយូធ្វើចូលមាត់។
«យ៉ាងម៉េចដែរ? ឆ្ងាញ់ទេ?»
«មានអីទទួលយកបានតាស៎»
«ចឹងឆ្ងាញ់ឬមិនឆ្ងាញ់?»
«បានប៉ុណ្ណឹងញុាំបានហើយមិនអីទេលោកប្រុស តោះយើងទៅមុខវិញ» កូនចៅប្រុសនិយាយរួចក៏ដើរចាក់ចេញទាំងពីរទុកឲ្យលីងយូនៅឈរច្រត់ចង្កេះម្នាក់ឯង។
«មានអីញុាំបាន!» លីងយូបន្ទាប់ពីភ្លក់ខ្លួនឯងរួចទើបដួសបបរដាក់ចានគោមលើកដើរចូលទៅក្នុងបន្ទប់ដែលនាងគេង។
YOU ARE READING
សំណងបេះដូង 🔞
RomanceWeaning ⚠️ 19+ ជាប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ មនុស្សពីរនាក់ដែលស្រឡាញ់គ្នាសុខៗនាងក៏បាត់ដំណឹងសូន្យបន្ទាប់ពីទៅបរទេតែបន្ទាប់ពីនាងត្រឡប់មកវិញនាងបែជាភ្លេចគ្រប់យ៉ាង ថែមទាំងមកវិញក្នុងនាមជាគូដណ...
