«ខ្ញុំមិនធ្លាប់ស្គាល់លោកទេ អ្ហឹក លោកច្រឡំមនុស្សហើយ»
«ឲ្យច្រឡំបានយ៉ាងម៉េច បើទាំងមុខមាត់..ទាំងសម្លេង..ទាំងឈ្មោះ...នៅតែរាងកាយទេដែលមិនទាន់ឃើញ» កាយអាក្រាតរបស់នាងគេចាំច្បាស់ដូចថ្ងៃព្រោះគេធ្លាប់ថែថើប ចំណាំជាប់ខួរក្បាល រាងកាយនាងគឺនៅច្បាស់ៗក្នុងភ្នែកគេនៅឡើយ។
«លោកឆ្កួតហើយលីងយូ...អ្ហឹកៗ ខ្ញុំជិតរៀបការហើយលោកមកធ្វើរឿងបែបនេះមិនបាន» ទើបតែជួបគេម្សិលមិញយប់ឡើងស្រាប់តែត្រូវទេចូលមកបំពានដល់បន្ទប់ ថែមទាំងនិយាយថាធ្លាប់ជាសង្សានាងទៀត
«អូនដឹងទេបន្ទាប់ពីបងដឹងថាអូនជាគូរដណ្ដឹងរបស់លីងយានភ្លាមបងមានអារម្មណ៍បែបណា? បងដាច់ខាតគឺមិនជឿ មិនជឿឡើយថាអូនក្បត់បង តែ..» តែគេមិនជឿគឺមិនបានព្រោះឃើញផ្ទាល់ភ្នែកឮច្បាស់នឹងត្រចៀកបេះដូងគេខ្ទិចអស់ហើយ ក្ដីសង្ឃឹមស្មើសូន្យ នាងធ្វើឲ្យគេឈឺ ឈឺរហូតមិនអាចបរិយាយពីភាពឈឺចាប់របស់គេនាពេលនេះ..
«ចេញមើល!!» សៀនសៀប្រើកម្លាំងរើមួយទំហឹងគេក៏ព្រមលែង នាងរហ័សងើបចេញពីគ្រែ
«តែលោកឆ្កួតនោះអី លោកមានបញ្ហាសតិឬយ៉ាងម៉េច? ខ្ញុំមិនដែលក្បត់នរណា ខ្ញុំក៏មិនធ្លាប់មានមិត្តប្រុសពីមុនមក លីងយានជាមនុស្សទីមួយរបស់ខ្ញុំ កុំមកតាំងខ្លួនធ្វើដូចស្គាល់ខ្ញុំ ឬមួយលោកត្រូវមិត្តស្រីរបស់ឮលោកបោករហូតវង្វេងដើរច្រឡំថាអ្នកនេះអ្នកនោះជានាង?»
«នេះអូនកំពុងដៀលខ្លួនឯង?»
«លោក..»
«លីងយានមនុស្សប្រុសទីមួយ? ហុឺស! អូននិយាយថាគេជាមនុស្សទីមួយប្រាប់មនុស្សទីមួយ?»
«និយាយឡប់ៗអីខ្ញុំស្ដាប់មិនយល់»
«បងដឹងអូនយល់តែធ្វើមិនយល់»
«អូយ..លែងឈឺ..» គេស្ទុះមកចាប់ដើមដៃនាងច្របាច់ខ្លាំងៗ
«និយាយថាលីងយានជាមនុស្សទីមួយចឹងធ្លាប់ដេកជាមួយវាហើយមែនទេ?»
«....» សៀនសៀជ្រួញចិញ្ចើមសម្លឹងគេទាំងហួសចិត្ត
«នេះលោកនិយាយឆ្កួតស្អីទៀតហើយ? ខ្ញុំប្រាប់ហើយថា..»
«បើវាជាមនុស្សទីមួយពេលវាដោតចេញឈាមទេ?»
«អាឡប់អើយ!!»
/ផាច់/
«មាត់លោកមានធ្លាប់សម្អាតទេទើបនិយាយតែសម្ដីគម្រក់បែបនេះ?» សៀនសៀប្រើកម្លាំងច្រានគេមួយទំហឹងមុននឹងយាដៃទះផ្ទៃមុខសង្ហាទាំងញ័រសាច់។
«មិនហ៊ានឆ្លើយ?»
«ចេញពីបន្ទប់យើង អ្ហឹកៗ»
«បើមិនចេញចង់យ៉ាងម៉េច?»
«បើមិនចេញទុកឲ្យយើងអ្នកចេញ»
«ឈប់សិនមើល..» នាងចង់ដើរចេញតែគេចាប់ដៃជាប់
«លែង!»
«ឆ្លើយសិនមកធ្លាប់ឡើងគ្រែជាមួយលីងយានទេ?» គេសួរនាងដោយសម្លេងធម្មតាតែក្នុងទ្រូងកំពុងឆេះ
«រឿងរបស់ខ្ញុំលោកជានរណាហេតុអីខ្ញុំត្រូវប្រាប់?»
«ចឹងមានន័យថាធ្លាប់?» បេះដូងគេស្ទើតែធ្លាយកែវភ្នែកដែលពោពេញដោយភាពឈឺចាប់ក៏ចាប់ផ្ដើមសើមជោគដោយទឹកភ្នែក
«....» នាងសម្លក់គេទឹកភ្នែកហូរមកច្រោកៗ
«និយាយមកសៀនសៀ!»
«....»
«អូនឆាប់និយាយមកសៀនសៀ!!»
«បើធ្លាប់តើយ៉ាងម៉េច?»
«អូន....» សម្ដីនាងធ្វើឲ្យគេគាំងសឹងតែលែងដកដង្ហើម...
«យ៉ាងម៉េចប៉ុណ្ណឹងច្បាស់ឬនៅ?»
«អូនប្រាប់មកថាកុហកមែនទេ?»
«នែ៎លោក! ក្រែងអម្បាញ់មិញទាមទារឲ្យខ្ញុំនិយាយការពិតឥឡូវនិយាយហើយលោកចង់យ៉ាងម៉េចទៀត?»
«ហេតុអីទៅសៀនសៀ អ្ហឹកៗ ហេតុអីអូនធ្វើបែបនេះ?» លីងយូចាប់ស្មានាងទាំងសងច្របាច់ខ្លាំងៗអារម្មណ៍ចាប់ផ្ដើមវិលវ៉ល់គ្រប់គ្រងខ្លួនឯងលែងជាប់។
«ព្រោះគេជាអនាគតប្ដីរបស់ខ្ញុំនោះអី! ជិតរៀបការមានអីៗជាមួយគ្នាមានអីចម្លែក?»
«គ្មានអីចម្លែងចឹងហេស៎?»
«ម៉្យាងលីងយានក៏សង្ហាថែមទាំងពូកែថ្នាក់ថ្នមទៀតផងស្រីណាដែលថាមិនជាប់ចិត្តនោះ?»
«និយាយបានល្អ..ហ្អ អូននិយាយបានល្អណាស់សៀនសៀ» លីងយូបន្លឺទាំងអួលដើម.កប្រឹងសើចទាំងមិនសមដៃក៏លែងស្មាននាង សៀនសៀក៏ឈានថយឲ្យឆ្ងាយពីគេបន្តិច។
«...»
«សម្ដីឥតកេរ្តិ៍ខ្មាស់បែបនេះក៏អូនអាចនិយាយមករួចបានដែរ?»
«ចុះត្រង់លោកនិយាយអាក្រក់ៗដាក់ខ្ញុំហេតុអីមិនលើកមកផង?»
«បងនិយាយព្រោះចង់ឲ្យអូនដឹងថាពួកយើងពីមុន...»
«ឈប់ទៅ! ខ្ញុំមិនធ្លាប់ស្គាល់លោកពីមុនឡើយ»
«ល្អ! អូនសម្រាកចុះ» លីងយូក្ដាប់ដៃព្រមដើរចាកចេញពីបន្ទប់នាងដោយមិនភ្លេចទាញទ្វារបិទហើយក៏ដើរសម្ដៅទៅបន្ទប់។
YOU ARE READING
សំណងបេះដូង 🔞
RomanceWeaning ⚠️ 19+ ជាប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ មនុស្សពីរនាក់ដែលស្រឡាញ់គ្នាសុខៗនាងក៏បាត់ដំណឹងសូន្យបន្ទាប់ពីទៅបរទេតែបន្ទាប់ពីនាងត្រឡប់មកវិញនាងបែជាភ្លេចគ្រប់យ៉ាង ថែមទាំងមកវិញក្នុងនាមជាគូដណ...
