Part 8||នាងត្រឡប់មកវិញ?

1.3K 44 3
                                        

«ជម្រាបសួរអ៊ំស្រី ជម្រាបសួរអ៊ំប្រុស»
«ហីយ៉ា! នៅហៅអ៊ំអីទៀតជិតរៀបការហើយហៅលោកប៉ាអ្នកម៉ាក់ទើបត្រូវ»
«....» សៀនសៀឱនមុខចុះញញឹមអឹមអៀនលោកទាំងពីរសើចតិចៗមើលមុខគ្នា។
លីងយាននឹងសៀនសៀភ្ជាប់ពាក្យនឹងគ្នាជិតកន្លះឆ្នាំហើយតែគឺភ្ជាប់ពាក្យនៅក្រៅប្រទេសលោកទាំងពីរក៏បានអញ្ចើញទៅចូលរួមដែរមានតែលីងយូ និងយូសុីទេដែលមិនទៅព្រោះម្នាក់ជាប់រៀន ម្នាក់ទៀតនៅមើលការខុសត្រូវក្នុងក្រុមហ៊ុន ហើយសល់តែ ២ ខែជាងទៀតគឺពួកគេទាំងពីររៀបការហើយ។
«អ្ហឹ...នេះជាប្រភេទតែ ដែលប៉ាម៉ាក់ចូលចិត្តទើបខ្ញុំខំដាំដោយផ្ទាល់ទុកយកមកជូនលោកទាំងពីរ»
«អីយ៉ា! នេះឆ្លៀតមានរបស់ផ្ញើទៀតប៉ាម៉ាក់អរគុណច្រើន» អ្នកស្រីសុងបន្លឺទទួលយករបស់ពីដៃរបស់សៀនសៀ។
«ចុះអាយូទៅណាម៉ាក់?»
«គេទៅបន្ទប់ទឹកបន្តិចទៀតប្រហែលមកវិញហើយរកកន្លែងអង្គុយសិនទៅ» និយាយរួចអ្នកទាំងបួនក៏ដើររកកន្លែងអង្គុយដោយអ្នកស្រីសុងដើរទៅកាន់ដៃសៀនសៀ គាត់ស្រឡាញ់នាងណាស់បានសៀនសៀធ្វើកូនប្រសារគាត់ព្រោះទាំងសុភាព ទាំងការនិយាយស្ដីគឺផ្អែមល្ហែម ស្អាតក៏ស្អាត ទន់ភ្លន់តែមិនទន់ជ្រាយ ចេះធ្វើកិច្ចការផ្ទះគ្រប់សព្វ ការងារក្រុមហ៊ុនក៏ចេះមនុស្សស្រីល្អឥតខ្ចោះបែបនេះកម្រមានណាស់។
«លោកប៉ាអ្នកម៉ាក់សុខសប្បាយទេ?»
«ម៉ាក់មិនអីទេ ប៉ាឯងក៏មិនអីដែរ»
«ធ្វើដំណើរមកយូឯងហត់ទេ?»
«មិនហត់ទេម៉ាក់» សៀនសៀតបទៅអ្នកស្រីសុងយឺតៗមួយៗលើផ្ទៃមុខមានស្នាមញញឹមជាប់អ្នកស្រីសុងក៏ញញឹមមើលកែវភ្នែកនាងស្រីក្រមុំដែលពោពេញដោយភាពបរិសុទ្ធ។
«សួរតែនាងចុះខ្ញុំមិនសួរខ្លះទេម៉ាក់?»
«ឯងច្រណែន?»
«ខ្ញុំឯណាទៅច្រណែនសំណព្វចិត្តខ្ញុំទៅម៉ាក់?» មាត់គេនិយាយដៃទាញនាងមកគៀកនឹងខ្លួន។
«នេះម៉ាក់មិននឹកស្មានទេថាឯងមានថ្ងៃនេះ»
«ម៉ាក់ចង់និយាយពីអី?»
«គឺថាម៉ាក់មិននឹកស្មានថាឯងអាចមានមិត្តស្រី» កាលពីមុនឃើញគេគិតតែពីរៀនចរិតចាស់ទុំតាំងពីក្មេង ថែមទាំងមុឹសៗ ស្រីស្អាតយ៉ាងណាក៏គេមិនយកភ្នែកមើល ជាបុរសបេះដូងថ្ម តែបន្ទាប់ពីគេស្គាល់ក្មេងស្រីម្នាក់នេះនាងក៏អាចធ្វើឲ្យបេះដូងគេទៅជាមានសភាពធម្មតាព្រមទទួលយកនាងដោយមិនមានអ្វីអាចប្រកែក។
«មិនមែនមិត្តស្រីទេម៉ាក់គូរដណ្ដឹងហើយក៏ជាអនាគតប្រពន្ធដែរ»
«......» សម្ដីរបស់គេធ្វើឲ្យសៀនសៀញញឹមអឹមអៀនមុខឡើងក្រហម
«អឺ! ដឹងហើយមិនបាច់ប្រឹងបញ្ជាក់ថ្នាក់នេះទេសៀនសៀមុខក្រហមអស់ហើយ»
«នេះអៀនមែនទេ?»
«អត់ទេមានបានអៀនឯណា»
«កុំកុហកអូនអៀនបែបនេះគួរឲ្យស្រឡាញ់ណាស់»
«....» អ្នកស្រីសុងនិងលោកចាងឃើញកូនចេះនិយាយពាក្យផ្អែមៗទើបញញឹមងាកមើលមុខគ្នា។
«អេ..ចុះអាយូទៅបន្ទប់ទឹកអីក៏យូម្លេះម៉ាក់?»
«មែនហើយ»
«ម៉ាក់ខល..»

សំណងបេះដូង 🔞Where stories live. Discover now