ផ្ដើមរឿង||ថ្ងៃបញ្ចប់ការសិក្សា

7.7K 131 7
                                        

ទីក្រុងប៉េកាំង
ប្រទេសចិន
ថ្ងៃនៃការប្រកាសលទ្ធផលនៃការប្រឡងបញ្ចប់ការសិក្សារយៈពេល ១២ ឆ្នាំគឺជាពេលវេលាដែលយុវជន ឬសិស្សានុសិស្សគ្រប់រូបទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូ វាគឺជាថ្ងៃដែលកំណត់ជោគវាសនារបស់ពួកគេនាថ្ងៃអនាគតហើយក៏បានបង្ហាញពីការខិតប្រឹងប្រែងតាំងពីនៅក្មេងរហូតធំពេញវ័យ។ Tsinghua University High School ហៅកាត់ THHS ជាវិទ្យាល័យដ៏ល្បីល្បាញមួយក្នុងចំណោមវិទ្យាល័យជាច្រើនក្នុងទីក្រុងប៉េកាំង ដែលវាល្បីខ្លាំងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ សិស្សកម្រិតថ្នាក់ទី ១២ ជាច្រើនដែលកំពុងប្រមូលផ្ដុំគ្នាដើម្បីមើលលទ្ធផលដែលត្រូវគេបិទជាប់នៅលើជញ្ជាំងក្នុងកញ្ចក់អ្មកខ្លះបានពិន្ទុខ្ពស់ អ្នកខ្លះបានពិន្ទុទាប អ្នកខ្លះទៀតក៏ធ្លាក់ទៅតាមសមត្ថភាពរបស់បុគ្គលរាងខ្លួន។
«ពុទ្ធោអើយយ!!» សម្លេងតូចច្រមិចដែលចេញពីក្មេងស្រីម្នាក់នាងចង់ចូលទៅមើលលទ្ធផលការប្រឡងរបស់ខ្លួនតែចូលមិនចុះព្រោះមនុស្សច្រើនចលាចលពេញនឹង។
យី សៀនសៀ អាយុ ១៧ ឆ្នាំជាកូនស្រីទោលដែលកើតក្នុងគ្រួសារមានមុខមាត់គួរសមតែនាងរស់នៅតែម្នាក់ឯងព្រោះប៉ាម៉ាក់រស់នៅបរទេស សៀនសៀជាក្មេងស្រីរាងតូចច្រឡឹងតែកម្ពស់ ១:៦៥ អត្តចរិតសុភាពរាបសារ និងទន់ភ្លន់ស្គាល់ចាស់ទុំ មិនចូលចិត្តភាពស៊ីវីល័យឬទាន់សម័យអីទេ ថែមទាំងជាសិស្សពូកែទៀតផង។
«អេ....!» កំពុងតែវែករកផ្លូវចូលដៃតូចរបស់នាងក៏ត្រូវបាននរណាម្នាក់ចាប់ជាប់អូសចេញពីហ្វូងមនុស្ស។
«លីងយូ?? បងអូសខ្ញុំចេញធ្វើអីបងមិនឃើញ....»
«យើងជាប់ហើយ!» ចាង លីងយូជាក្មេងប្រុសកម្ពស់ ១.៨០ អាយុ ១៨ ឆ្នាំ នរណាមិនស្គាល់កូនប្រុសត្រកូលចាង ចាង លីងយូទាំងសង្ហា ទាំងមាន ជាកំពូលប្រុសសង្ហាប្រចាំសាលាថែមទាំងជាសុភាពបុរសទៀតស្រីណាដែលឃើញហើយមិនលង់?? តែចៃដន្យអីបុរស Perfect ម្នាក់នេះមានម្ចាស់ចិត្តបាត់ទៅហើយថែមទាំងទាក់ទងគ្នាអស់ជាច្រើនឆ្នាំទៀតផង។
«ហាស៎??»
«ពិន្ទុរបស់អូនគឺ ៩.៧»
«ពិតមែនហេស៎?? ចុះបង?»
«៩.៨»
«យេ!! ទីបំផុតយើងជាប់ហើយ អ្ហឹ» សៀនសៀអរកញ្ឆក់កញ្ឆែងលោតឱប.កគេភ្នែកចាប់ក្រហមព្រោះរំភើប។
«ទៅដើរលេងទេ?»
«នៅណា?»
«ទៅប្ដូខោអាវសិនទៅ»
«Ok» និយាយគ្នារួចលីងយូក៏អូសដៃសៀនសៀរត់ចេញ។
«ឆាប់ឡើងទៅ» មកដល់ឡានគេទាញទ្វារបើកនាងឈរស្ងៀមសម្លឹងមុខគេនឹងឡានឆ្លាស់គ្នា។
«នេះបងយកឡានមក?»
«យកមកដឹកនាំអូនដើរលេងនោះអី»
«.....» សៀនសៀក៏ព្រមចូលទៅក្នុងឡានតែភ្នែកសម្លឹងគេជាប់គេក៏ញញឹមដើរទៅម្ខាងទៀតមុននឹងចូលទៅក្នុងឡានហើយបើកចេញទៅ។
ឡានទំនើបឈប់ងក់នៅចំពីមុខហាងសម្លៀកបំពាក់ធំមួយកម្លោះក្រមុំទាំងពីរចូលទៅរើសសម្លៀកបំពាក់បានមួយសន្ទុះទើបចេញមកវិញដោយខោអាវនៅលើខ្លួនត្រូវបានផ្លាស់ប្ដូរ។
«អូនចង់ទៅណា?»
«មិនដឹង»
«ឃ្លានទេ?»
«....» នាងងក់ក្បាល
«ចឹងចូលញុាំអីសិនទៅណ៎?»
«តាមបងចុះ»
«បន្ទាប់ពីញុាំអីហើយទៅថតរូបទុកជាអនុស្សាវរីយ៍ល្អទេ?»
«និយាយឲ្យអស់មកបងចង់នាំខ្ញុំទៅណាខ្លះ?»
«បន្ទាប់ពីថតរូបបងនឹងនាំអូនទៅទិញឥវ៉ាន់បន្ទាប់ក៏ទៅមើលកុនចេញពីមើលកុនគឺទៅលេងហ្គេមហើយក៏....»
«ទៅណាទៀត?»
«ទៅញុាំអីសិនទៅចាំដល់ពេលនោះចាំប្រាប់ដឹងតែថាមិនយកទៅលក់គឺបានហើយ»
«ក៏បាន» ខ្ជិលឆ្ងល់ច្រើនគេក៏បើកឡានចូលភោជនីយដ្ឋានប្រហែលរាងយូបន្តិចទើបបើកចូលផ្សារទំនើប។
«ថតកន្លែងហ្នឹងហើយ» មកដល់កន្លែងត្រូវថតរូបទើបអ្នកទាំងពីរឈប់ដើម្បីរកមើលរបស់របរមកពាក់ដើម្បីថត។
អ្នកទាំងពីរបន្តនូវភាពសប្បាយរីករាយតាមបែបយុវវ័យរហូតមេឃចាប់ផ្ដើមងងឹតព្រះអាទិត្យក៏ទម្លាក់ខ្លួនលិចបាត់ឈឹងទើបកម្លោះក្រមុំទាំងគូរដើចេញពីកន្លែងលេងហ្គេម។
«សៀនសៀ»
«ហ្អឹម?» ដើរសុខៗគេស្រាប់តែហៅឈ្មោះនាងហើយក៏ទាញឲ្យនាងបែមុខមករកគេ។
«....»
«បងចង់និយាយអី?» ឃើញគេស្ងាត់ភ្នែកសម្លឹងនាងមិនដាក់ទើបសួរឡើង
«អូនពិតជាទៅចោលបងពិតមែន?»
«នរណាថាខ្ញុំទៅចោលបង? គ្រាន់តែទៅរៀនបន្តទេតើ»
«ចុះរៀននៅទីនេះមិនបានទេ?»
«វាសម្រេចលើប៉ាម៉ាក់របស់ខ្ញុំ»
«....» គេដកដង្ហើមធំ គេចង់ទៅណាស់មិនចង់ឃ្លាតពីនាងទេតែព្រោះម៉ាក់គេចង់ឲ្យគេរៀននៅក្នុងប្រទេសគេមិនហ៊ានប្រកែក
«កុំធ្វើមុខចឹងមើលយើងទាក់ទងគ្នាតាមទូរសព្ទបានតើ»
«តែបងនឹក....» លែងបានឱបដូចពីមុនគេនឹកនាងស្លាប់មិនខាន
«ទៅតែបួនឆ្នាំតើ»
«វាយូណាស់» គេពេបមាត់ធ្វើភ្នែកភ្លឹសៗដាក់នាង
«មិនយូទេតែបួនឆ្នាំសោះ»
«ចុះអូនចង់ទៅពេលណា»
«ថ្ងៃស្អែក»
«ហេតុអីលឿនម្លេះ?»
«ប៉ាម៉ាក់ថាទៅកាន់តែលឿនកាន់តែល្អ»
«ចាំពីរបីថ្ងៃទៀតមិនបានទេហេស៎?»
«ប្រហែលមិនបានទេ»
«.....» គេដកដង្ហើមធំម្ដងទៀតឱនមុខចុះសៀនសៀក៏ប្រើដៃទាំងគូរទៅក្រសោបមុខគេឲ្យសម្លឹងមកនាងហើយក៏បន្លឺ
«អូននឹងឧស្សាហ៍ទាក់ទងមក»
«.....»
«យប់ហើយពួកយើងគួរតែ...អុប៎» នាងលែងដៃចង់ងាកចេញតែគេចាប់ដៃជាប់ទាញរាងកាយតូចមកឱបមុននឹងក្រសោបមុខនាងឱនទម្លាក់បបូរមាត់បឺតមាត់នាងយ៉ាងតក់ក្រហល់។
«អ្ហឹម....» បន្ទាប់ពីគ្រប់គ្រងបបូរមាត់នាងបានសម្រេចលីងយូក៏ប្រើអណ្ដាតលូនចូលក្នុងក្រអូមមាត់តូចហើយក៏លិតគ្រលាស់ក្រេបយករសជាតិ នាងក៏ព្រមតបស្នងទៅគេដោយការពេញចិត្តព្រោះការថើបគ្នារវាងនាងនឹងគេគឺជារឿងធម្មតា គេថើបនាងសឹងតែរាល់ថ្ងៃទៅហើយ។
«មុននឹងទៅអូនមិនមានអីឲ្យបងទេហេស៎?»
«បងចង់បានអី? តុក្កតា?»
«មិនមែន»
«ផ្កា?»
«វាជារបស់ដែលជាប់នឹងខ្លួនអូន»
«....» នាងជ្រួញចិញ្ចើមមើលលើខ្លួនតែក៏នៅតែមិនយល់ថាគេចង់បានអី។
«ហុឺស!» ក្មេងនៅតែជាក្មេង
«ខ្សែដៃនេះមែនទេ?»
«មិនមែន! វាជារបស់ដែលអូនត្រូវឲ្យបងនៅថ្ងៃអនាគតតែបងចង់បានពេលនេះ»
«....» សៀនសៀកាន់តែមិនយល់
«អូនព្រមឲ្យទេ?»
«បើបងមិនប្រាប់ផងថាជាអីឲ្យខ្ញុំឲ្យយ៉ាងម៉េច?»
«អូនយល់ព្រមសិនមក»
«ក៏បានខ្ញុំព្រមឲ្យ! ឥឡូវបងចង់បានអី?»
«អូនព្រមហើយណា?»
«....» នាងងក់ក្បាល

____
បើពេញចិត្ត Vote មួយហូវ

សំណងបេះដូង 🔞Where stories live. Discover now