ភាគទី៤

Start from the beginning
                                        

«អ្នកប្រុសតូចកំពុងងូតទឹកសម្អាតខ្លួន!»សម្លេងស្រទន់ដូចជាក្លិនផ្កាស្រដីចេញមកវិញជាមួយស្នាមញញឹមមិនរលុបពីផ្ទៃមុខ ប៉ុន្តែកែវភ្នែកស្រទន់ប្ដូរទៅជាសម្លឹងផ្ទៃមេឃដែលមានផ្កាយកំពុងលេចពន្លឺចេញមកមួយៗ

«ថ្ងៃនេះមីននីរករឿងខ្លាំងឬអត់?»

«កាលពីព្រឹកមួម៉ៅដាក់អង្គរក្សថ្មីបន្ដិចបន្ដួចប៉ុន្ដែពេលនេះគឺមិនអីទេ!»

«រាល់ថ្ងៃហត់ទេក្នុងការមើលថែមីននី? ប្រសិនបើហត់អាចប្រាប់ខ្ញុំបាន ខ្ញុំនឹងរកអ្នកផ្សេងមកជំនួសហើយប្ដូរអេមីលទៅផ្នែកផ្សេងវិញ!»

«អត់ទេលោកប្រុស! ខ្ញុំរីករាយក្នុងការបម្រើអ្នកប្រុសតូចជានិច្ច ម្យ៉ាងខ្ញុំគិតថាការងារមួយនេះគឺតិចតួចប្រៀបមិនបាននឹងអ្វីដែលលោកប្រុសបានជួយខ្ញុំទេ!»

«ប្រសិនបើខ្វះខាតអ្វីអាចប្រាប់ខ្ញុំបាន ខ្ញុំនឹងផ្ដល់ឲ្យអេមីលគ្រប់យ៉ាង!»

«អរគុណសម្រាប់ទឹកចិត្តលោកប្រុសខ្លាំងណាស់!»អេមីលញញឹមដោយក្ដីរីករាយលួចសម្លឹងមុខម្ចាស់របស់ខ្លួនទាំងអារម្មណ៍រំភើបគ្រប់ពេលបាននៅក្បែរគេ គ្រប់ពេលដែលលេអូនិកហៅឈ្មោះគេយ៉ាងស្រទន់

«ថ្ងៃស្អែកជាពេលដែលខ្ញុំត្រឡប់ទៅវិញហើយ ខ្ញុំបារម្ភថាមីននីនឹងរករឿងគ្រប់គ្នាក្នុងផ្ទះឲ្យគេពិបាក!»លេអូនិកឈរស្ងៀមមួយស្របក់សឹមស្រដីដោយក្ដីបារម្ភគ្រប់ពេលតែងតែបែបនេះ

«គ្រប់គ្នាមិនប្រកាន់នឹងអ្នកប្រុសតូចនោះទេ,សូមលោកប្រុសកុំបារម្ភអី!» លេអូនិកងក់ក្បាលតិចៗនឹងសម្ដីអេមីល គ្មានអ្នកណាប្រកាន់ទេព្រោះបើមានពួកគេក៏មិនអាចមានវត្តមាននៅក្នុងវិមានមួយនេះបានដែរ រាងក្រាស់ជាមួយទឹកមុខពោរពេញដោយក្ដីបារម្ភបែរមករករាងតូចចំពោះមុខខ្លួន មុននឹងចាប់ស្មាអេមីលថ្នមៗ សម្លឹងចំកែវភ្នែកស្រទន់មិនដាក់បង្វក់ឲ្យអេមីលទោរទន់តាមខ្លួន

«អេមីល! ខ្ញុំទុកចិត្តឯងខ្លាំងណាស់ជួយមើលថែមីននីឲ្យល្អផងណា ប្រសិនបើគេចង់បានអ្វីផ្ដល់ឲ្យគេចុះ ប៉ុន្តែកុំតាមចិត្តគេខ្លាំងពេក មានបញ្ហាអ្វីទាក់ទងទៅខ្ញុំជាបន្ទាន់គ្រប់ពេលណា!»

You've reached the end of published parts.

⏰ Last updated: Nov 06 ⏰

Add this story to your Library to get notified about new parts!

LOVE ME NOT!(ពិសស្នេហ៍)Where stories live. Discover now